ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/03/2024 - 16:27

សកម្ម​ភាព​ជា​ច្រើន​អនុស្សាវ​រីយ៍​ទិវា​នារី​អន្តរ​ជាតិ​

ស្រប​ក្នុង​ឱកាស​រំលឹក​អនុស្សាវ​រីយ៍​លើក​ទី ១១៤ ឆ្នាំ​ទិវា​នា​រី​អន្តរ​ជាតិ​ ៨ មីនា​ និង​ខួប​លើក​ទី ១៩៨៤ ឆ្នាំ​នៃ​ការ​បះ​បោរ​ ហាយ​បាទ្រឹង​ គណៈ​អចិ​ន្ត្រៃយ៍​នៃ​សម្ព័ន្ធ​នារី​ខណ្ឌ​ប៊ិញ​ធ្វី និង​ស្រុក​ថើយ​ឡាយ​ បាន​រៀប​ចំ​ពី​ធីជួប​ជុំ​និង​រៀប​ចំ​សកម្ម​ភាព​រំលឹក​អនុស្សាវ​រីយ៍​ជា​ច្រើន។​

លោក​ស្រី​ ត្រឹង​ធីវិញ​ងី សមាជិក​គណៈ​អចិ​ន្ត្រៃ​យ៍នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ថើយ​ឡាយ​ ជូន​អំ​ណោយ​ដល់​អតីត​ថ្នាក់​ដឹក​នាំនា​រីរបស់​ទីក្រុង​គ្រប់​សម័យ​កាល។​ រូប​ថត​៖ ឡាង​ភឿង

ក្នុង​ពិធី​ជួប​ជុំ​នេះ​ តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​អត្ថ​ន័យ​នៃ​ការ​បះ​បោរ​ ហាយ​បាទ្រឹង​ និង​ទិវា​នារី​អន្តរ​ជាតិ។​ ថ្នា​ក់​ដឹក​នាំភូមិ​ភាគ​នា​នា​បាន​ផ្ញើ​នូវ​បិយ​វា​ចា ប្រ​សិទ្ធ​ពរ​ដល់​សមមិត្ត​ទាំង​ឡាយ​ដែល​ជា​អតីត​ថ្នាក់​ដឹក​នាំនារី​របស់​ទីក្រុង​ ស្រុក​ទាំង​អស់​គ្រប់​សម័យ​កាល​ និង​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​ជា​នារី​របស់​ទីក្រុង​ ស្រុក​ និង​ឃុំ​ក្នុង​ឱកាស​ទិវា​ ៨ មីនា​។​ ទន្ទឹម​នឹង​នោះ​ សម្តែង​នូវ​បំ​ណង​ចង់​ឱ្យ​កម្មា​ភិបាល​នា​រី សមា​ជិកា​បន្ត​លើក​តម្កើង​ប្រ​ពៃណី​របស់​នារី​វៀត​ណាម ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ និង​រួម​ចំ​ណែក​សម្រេច​ភារ​កិច្ច​នយោ​បាយ​របស់​ភូមិ​ភាគ​ និង​ភារ​កិច្ច​ការ​ងារ​របស់​សមាគម​។​

លោក​ ត្រឹង​ក្វឹ​កវ៉ូវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខណ្ឌ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខណ្ឌ​ប៊ិញ​ធ្វី ជូន​អំ​ណោយ​ដល់​នា​រី កម្មា​ភិបាល​គ្រប់​គ្រង​នៅ​លើ​ភូមិ​សាស្រ្ត។​ រូប​ថត​៖ គឹម​ស្វឹង​

ស្រប​ក្នុង​ឱកាស​នេះ​ដែរ​ សម្ព័ន្ធ​នារី​ខណ្ឌ​ប៊ិញ​ធ្វី បាន​ប្រ​គល់​បន្ទះ​និមិត្ត​រូប​ឧបត្ថម្ភ​ថវិកា​ចំ​នួន​ ៥០ លាន​ដុង​ ដើម្បី​សាង​សង់​ជម្រក​នៃ​សេច​ក្ដី​ស្រ​ឡាញ់​ជូន​សមា​ជិកា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​សង្កាត់​ឡុង​ហ្វា ។​ សម្ព័ន្ធ​សមាគមនា​រី​ស្រុក​ថើយ​ឡាយ​ ក៏​បាន​ប្រ​គល់​បន្ទះ​ និមិត្ត​រូប​ ជម្រក​នៃ​សេចក្ដី​ស្រឡាញ់​ដល់​សមាជិកា​ដែល​មាន​ស្ថាន​ភាព​លំ​បាក​នៅ​ឃុំ​ទ្រឿង​ថាំង គិត​តម្លៃ​ ៥៥ លាន​ដុង​ ជូន​អំ​ណោយ​ដល់​អតីត​ថ្នា​ក់​ដឹក​នាំនា​រីរបស់​ទីក្រុង​ និង​ស្រុក​ គ្រប់​សម័យ​កាល​ និង​ថ្នាក់​ដឹក​នាំនា​រីទីក្រុង​ ស្រុក​ និង​ឃុំ...៕​   

                 កាសែត​កឹង​ធើ

ចែករំលែកអត្ថបទ