បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរៀបចំពិធីជួបជុំ ប្រគល់ភារកិច្ចដល់យោធិនថ្មី ទើបចូលបម្រើកងទ័ព ឆ្នាំ២០២៤។
ទិដ្ឋភាពនៃពិធីជួបជុំ។
លើកនេះ កងទ័ពការពារព្រំដែនសុកត្រាំង ទទួលយោធិនថ្មី៤៦សមមិត្ត ក្នុងនោះ មានស្ត្រីម្នាក់មកពីស្រុក ទីរួមខេត្ត ក្រុងទាំង៦ក្នុងខេត្ត។ ពិសេស មាន៣នាក់ជាបក្ខជន មានកម្រិតវិជ្ជាមហាវិទ្យាល័យ៥នាក់ និងកម្រិតវិជ្ជាអនុមហាវិទ្យាល័យនិងមធ្យមសិក្សា៧នាក់ ដទៃពីនោះមានកម្រិតវិជ្ជាចាប់ពីថ្នាក់ទី៩ដល់ទី១២។ ម្យ៉ាងទៀត យុទ្ធជនត្រូវបានជម្រើសតាំងមានអាយុចាប់ពី១៩-២៦ឆ្នាំ យុទ្ធជនថ្មីត្រូវបានធានាបទដ្ឋាននយោបាយកម្រិតវប្បធម៌និងសុខភាព។
ក្រោយពីទទួលអង្គភាពក៏បានជួបជុំ ក្តាប់ពីសតិអារម្មណ៍ លើកទឹកចិត្ត ធ្វើការណែនាំដើម្បីយោធិនថ្មីជឿជាក់លើខ្លួនឯង រីករាយឈានចូលបរិស្ថានយោធា ខ្នះខ្នែងរៀនសូត្រ ហ្វឹកហ្វឺនដើម្បីក្លាយជាយុទ្ធជនបដិវត្តន៍ពិតប្រាកដ រួមចំណែកជូនបុព្វហេតុកសាងនិងការពារមាតុភូមិនិយាយរួម និងបុព្វហេតុការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី៕
យ្វីអាញ- លីសៀ