គណៈបញ្ជាការយោធាឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងយកចិត្តទុកដាក់អនុវត្តល្អ ចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ។ លទ្ធផលឆ្នាំ២០២៣ គណៈបញ្ជាការយោធាឃុំបានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជូនប័ណ្ណសរសើរដោយសម្រេចឆ្នើមភារកិច្ចយោធានិងការពារមាតុភូមិ។
គណៈបញ្ជាការយោធាឃុំលឿងហ្វា A កំពុងផ្សព្វផ្សាយផែនការចលនាប្រឡងប្រណាំង
ប្តេជ្ញាឈ្នះឆ្នាំ ២០២៤។
លោកគឹមង៉ុកស្វឹង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំលឿង ហ្វាA ឱ្យដឹង៖ “ដើម្បីអនុវត្តល្អចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ តាំងពីដើមឆ្នាំ គណៈបញ្ជាការយោធាឃុំបានកសាងផែនការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជនគ្រប់រូបក្នុងគណៈបញ្ជាការយោធា។ គណៈបញ្ជាការយោធាតែងធ្វើការបញ្ជ្រាបស៊ីជម្រៅរាល់បទបញ្ជា សេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋ និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ស្តីពីភារកិច្ចការងារយោធាការពារប្រទេស ប្តេជ្ញាចិត្តប្រឡងប្រណាំងសម្រេចជោគជ័យភារកិច្ចដែលបានប្រគល់ឱ្យ។ ជានិច្ចកាលតែងរក្សាខ្ជាប់សាមគ្គីភាព ឯកភាពផ្ទៃក្នុង; បង្កើនវិន័យ ផ្តុំកម្លាំងកសាងស្ថាប័ន អង្គភាពរឹងមាំ។ ផ្តោតទៅលើការបំប៉ន ហ្វឹកហ្វឺនកងជួរកម្មាភិបាល យុទ្ធជនអនុវត្តល្អភារកិច្ចនយោបាយ”។
ឆ្នាំ២០២៣ គណៈបញ្ជាការយោធាឃុំបានដឹកនាំ ចង្អុលការអនុវត្តសម្រេចទាំងស្រុង ភារកិច្ចយោធានិងការពារប្រទេស។ ម្យ៉ាងទៀត គណៈបញ្ជាការយោធាឃុំ ចង្អុលការដល់កម្មាភិបាល យុទ្ធជន ជានិច្ចកាលរក្សាយ៉ាងម៉ឺងម៉ាត់របបប្រចាំការត្រៀមប្រយុទ្ធ សហការជាមួយនគរបាលឃុំរក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្ត; សម្រេចល្អភារកិច្ចជម្រើសយោធិនឆ្នាំ២០២៣ លទ្ធផលប្រគល់យោធិនគឺ១៣/១៣នាក់ សម្រេច១០០%នៃភាគកម្រិត; បញ្ជូនកងប្រជាស្វ័យត្រាណចូលរួមហ្វឹកហ្វឺនចំនួន១០១នក់ សម្រេច១០០% លទ្ធផលធ្វើតេស្តរាល់វិញ្ញាសាសម្រេចតាមសំណូមពរ១០០% ក្នុងនោះសម្រេចគ្រាន់បើ ពូកែ១០០%; អនុវត្តល្អនូវការជំនួយទុនដល់កងប្រជាការពារ ចំនួនទឹកប្រាក់២១លានដុង; រួមវិភាគទានទម្រង់ “ចែករំលែកក្តីស្រឡាញ់” ចំនួនទឹកប្រាក់១,៨លានដុង។ ពិសេស សហការជាមួយនឹងផ្នែក អង្គការមហាជនឃុំ គណៈកម្មការប្រជាជនភូមិនានា ធ្វើអនាម័យបរិស្ថានបាន៧លើក មានកងកម្លាំងចូលរួម២៣នាក់។ល។ លោកឡឹមវ៉ាន់ត្រី ប្រធានកងយោធាភូមិសម្តេច ឱ្យដឹង៖ “អនុវត្តល្អចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះ អាស្រ័យដោយគណៈបញ្ជាការយោធាឃុំផ្សព្វផ្សាយ ខ្លួនខ្ញុំផ្ទាល់តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ អនុវត្តល្អភារកិច្ចចូលរួមរាល់ចលនាដែលគណៈបញ្ជាការយោធាឃុំបានបំផុស”។
គណៈបញ្ជាការយោធាឃុំលឿងហ្វាA បន្តការបញ្ជ្រាបនិងអនុវត្តល្អរាល់សេចក្តីសម្រេចចិត្ត បទបញ្ជាពីថ្នាក់លើអំពីភារកិច្ចការពារប្រទេសនិងយោធានៅមូលដ្ឋាន។ សិក្សាស្រាវជ្រាវ ក្តាប់ច្បាស់ព្យាករណ៍ និងវាយតម្លៃត្រូវស្ថានភាព ធ្វើសេនាធិការបានទាន់ពេលជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ ដោះស្រាយយ៉ាងរវាសរវៃរាល់ហេតុការណ៍កើតមានឡើង មិនទុកឱ្យបាត់ភាពម្ចាស់ការជាយថាហេតុ កសាងខឿនការពារប្រទេសទូទាំងប្រជាជនរឹងមាំ។ ពិសេស គឺកសាងកងកម្លាំងប្រដាប់អាវុធឃុំរឹងមាំលើគ្រប់វិស័យ “គំរូឆ្នើម” ផ្សារភ្ជាប់នឹងកសាងសាខាបក្សស្អាត ស្អំ រឹងមាំ។ ពោលគឺកសាងសាខាបក្សនិងកងប្រជាការពាររឹងមាំខាងនយោបាយ សតិអារម្មណ៍ សីលធម៌ អង្គការនិងកម្មាភិបាលដើម្បីអនុវត្តសម្រេចជោគជ័យរាល់ភារកិច្ចដែលបានប្រគល់ឱ្យ៕
សើុងម៉ាល័យ-លីសៀ