រួមជាមួយនឹងទូទាំងប្រទេស ពលរដ្ឋក្រុងកឹងធើ ២.០៣៨ នាក់ ឃ្មាតខ្មីចេញដំណើរទៅបម្រើកងទ័ព។
សមមិត្តថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៩ គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង បញ្ជាការយោធាក្រុងកឹងធើ ជូនបាច់ផ្កាលើកទឹកចិត្តយោធិនថ្មីនៅស្រុកថើយឡាយ។ រូបថតៈ ផាមទ្រុង
ថ្លែងក្នុងពិធីនេះ សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុង សង្ឃឹមថានៅពេលបានក្លាយជាយុទ្ធជនក្នុងកងទ័ពប្រជាជន នគរបាលប្រជាជន។ល។ យុវជនគ្រប់រូបខិតខំប្រឹងប្រែងជម្នះការលំបាក ប្ដេជ្ញាសម្រេចរាល់ភារកិច្ចដែលប្រគល់ឱ្យ; ខិតខំពុះពារដើម្បីបន្តបម្រើក្នុងកងទ័ពប្រជាជន នគរបាលប្រជាជនបានយូរអង្វែង។ គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឱ្យបានល្អជាប្រចាំនូវគោលនយោបាយ សមរភូមិក្រោយកងទ័ព ចំពោះគ្រួសារដែលមានយុវជនចូលបម្រើកងទ័ព រួមចំណែកធានាសុខមាលភាពសង្គមរបស់ក្រុង៕
កាសែតកឹងធើ - ពេជ្រសឿន