លក្ខន្តិកៈពិនិត្យទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យ ទើបដាក់ឱ្យប្រើប្រាស់អមដោយសារាចរលេខ ៣១/២០២៣/TT-BGDĐT នឹងមានសុពលភាពចាប់ពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបជាឧទាហរណ៍។
ចំណុចថ្មីពីរយ៉ាងគួរកត់សម្គាល់របស់លក្ខន្តិកៈនោះគឺ៖ ត្រូវបានរៀបចំពិនិត្យទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យក្នុងមួយឆ្នាំពីរលើក និងនិរាករចំណាត់និទ្ទេសបញ្ចប់កម្រិតអនុវិទ្យាល័យ។
ជាក់ស្តែង ចំពោះមូលដ្ឋានអប់រំដែលអនុវត្តកម្មវិធីអប់រំចំណេះទូទៅកម្រិតអនុវិទ្យាល័យក្នុងឆ្នាំសិក្សាមានសិស្សរៀនចប់ថ្នាក់ទី៩ ធ្វើការពិនិត្យទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យច្រើនបំផុត២លើក។
ការពិនិត្យទទួលស្គាល់លើកទីមួយ ត្រូវបានអនុវត្តក្រោយពីបញ្ចប់ឆ្នាំសិក្សា។ ការពិនិត្យទទួលស្គាល់លើកទីពីរ (ប្រសិនបើមាន) ត្រូវបានអនុវត្តមុនពេលបវេសនកាលឆ្នាំសិក្សាថ្មី។
ចំពោះមូលដ្ឋានអប់រំដែលអនុវត្តកម្មវិធីអប់រំជាប្រចាំកម្រិតអនុវិទ្យាល័យ ក្នុងឆ្នាំសិក្សាមានសិស្សរៀនចប់ថ្នាក់ទី៩ រៀបចំពិនិត្យ ទទួលស្គាល់បញ្ចប់ការសិក្សាតិចណាស់មួយលើក ក្រោយពីបញ្ចប់ឆ្នាំសិក្សា។
សិស្សដែលមិនទាន់បានទទួលស្គាល់រៀនចប់កម្មវិធីអប់រំចំណេះទូទៅកម្រិតអនុវិទ្យាល័យ ត្រូវបានសាលារៀបចំឱ្យរៀនឡើងវិញ ឬរៀនកួរក្នុងរដូវវិស្សមកាល; ត្រូវបានធ្វើតេស្ត វាយតម្លៃឡើងវិញគ្រប់វិញ្ញាសា សកម្មភាពអប់រំក្នុងរដូវវិស្សមកាល អនុវត្តតាមសេចក្ដីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
លក្ខន្តិកៈពិនិត្យទទួលស្គាល់បញ្ចប់កម្រិតអនុវិទ្យាល័យ ទើបដាក់ឱ្យប្រើប្រាស់អមដោយសារាចរលេខ ៣១/២០២៣/TT-BGDĐT ក៏លែងមានកំណត់ពីនិទ្ទេសពូកែ គ្រាន់បើ មធ្យមទៀតដែរ។
សិស្សត្រូវបានទទួលស្គាល់បញ្ចប់ការសិក្សា ប្រសិនបើមានគ្រប់លក្ខណសម្បត្តិ ដូច៖ អាយុមិនលើសពី២១ឆ្នាំ (គិតតាមឆ្នាំ) ចំពោះសិស្សដែលរៀនចប់កម្មវិធីអប់រំចំណេះទូទៅ កម្រិតអនុវិទ្យាល័យ; ចាប់ពីអាយុ១៥ឆ្នាំឡើងទៅ(គិតតាមឆ្នាំ) និងចំពោះសិស្សដែលរៀនចប់កម្មវិធីអប់រំជាប្រចាំកម្រិតអនុវិទ្យាល័យ។
ករណីសិស្សនៅក្រៅប្រទេសវិលត្រឡប់មកស្រុករៀនរំលងថ្នាក់ រៀននៅកម្រិតអាយុខ្ពស់ជាងអាយុដែលបានកំណត់ អនុវត្តតាមសេចក្ដីកំណត់អំពីអាយុនៃកម្រិតសិក្សារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ បានរៀនចប់កម្មវិធីអប់រំចំណេះទូទៅកម្រិតអនុវិទ្យាល័យ ឬកម្មវិធីអប់រំជាប្រចាំកម្រិតអនុវិទ្យាល័យ មានគ្រប់គ្រាន់សំណុំលិខិតតាមការកំណត់។
សិស្សត្រូវបានទទួលស្គាល់បញ្ចប់ការសិក្សា គឺត្រូវបានផ្តល់ជូនសញ្ញាបត្រអនុវិទ្យាល័យ។ ការពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សា យោងទៅតាមលទ្ធផលលត់ដំនិងលទ្ធផលសិក្សាថ្នាក់ទី៩របស់សិស្ស៕
យោង៖ កាសែតអប់រំនិងយុគសម័យ - ប្រែសម្រួល៖ លីសៀ