គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការលេខ ០៨/KH-UBND ស្តីពីការអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ឆ្នាំ២០២៤ ជាមួយនឹងថវិកាបម្រុងអនុវត្តសរុបជាង២០ពាន់លានដុង។ ក្នុងនោះ ទុនវិនិយោគទីក្រុងជាង១៤,៣ពាន់លានដុង ទុនបុព្វហេតុទីក្រុងជិត ៥,៧ ពាន់លានដុង។ល។
នារីខ្មែរជាច្រើននៅឃុំឌិញម៉ូង ស្រុកថើយឡាយ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងរកបានប្រាក់ចំណូលបន្ថែមផ្ដើមពីមុខរបរត្បាញបន្ទោះ។
ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានដាក់ចេញភាគកម្រិតប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ក្នុងជនរួមជាតិភាគតិច ជិតស្មើនឹងប្រាក់ចំណូលមធ្យមភាគនៅតំបន់ជនបទ;ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិចចាប់ពី ០,៣% ឡើងទៅ; ដោះស្រាយរួចរាល់ស្ថានភាពខ្វះដីសង់លំនៅឋាន និងលំនៅឋានសម្រាប់ជនរួមជាតិភាគតិច; អត្រាជនរួមជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេច ៩៧%; អត្រាពលករឋិតក្នុងកម្រិតអាយុដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមស្របទៅនឹងតម្រូវការលក្ខណសម្បត្តិរបស់ជនជាតិភាគតិចសម្រេច៥៥%។ល។ តាមផែនការក្រុងកឹងធើក៏បានអនុវត្តការអភិរក្សនិងអភិវឌ្ឍន៍នូវតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើរបណ្ដាជនជាតិ; ដោះស្រាយទាន់ពេលតម្រូវការស្របច្បាប់របស់ជនរួមជាតិភាគតិចសមស្របនឹងបទប្បញ្ញត្តិនៃច្បាប់; បណ្ដុះបណ្ដាលរៀបចំគម្រោងកសាងកម្មាភិបាលជនជាតិភាគតិច ធានាអត្រាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជនជាតិភាគតិច សមស្របនឹងអត្រាចំនួនប្រជាជនជាជនជាតិភាគតិចនៅតាមភូមិភាគនីមួយៗ៕
ថាញ់ឡុង - ថាច់ធី