មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/02/2024 - 12:51

ក្តីរីក​រាយ​របស់​កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​ដើម​រដូវ

កសិករ​ដាំ​ខ្ទឹម​ក្រ​ហម​នៅ​ទី​រួម​ខេត្ត​វិញ​ចូវ  ខេត្ត​សុក​ត្រាំង កំ​ពុង​រីក​រាយ​សប្បាយ​នៅ​ពេល​ខ្ទឹម​ក្រ​ហម​ឡើង​ថ្លៃ ផ្តល់​ផល​ចំ​ណេញ​ច្រើន។

 ប្រមូល​ផល​ខ្ទឹម​ក្រ​ហម​ដើម​រដូវ​មាន​ផល​ចំ​ណេញ  លោក​ថាយមឿ​ន 
ក៏រក្សាទុកខ្ទឹមធ្វើពូជសម្រាប់ដាំរដូវឆ្នាំក្រោយ ។

បច្ចុប្បន្ន តម្លៃ​ខ្ទឹម​ក្រ​ហម​បាន​ឈ្មួញ​ទិញ​នៅ​នឹង​ស្រែ​ដោយ​តម្លៃ​ពី ២៣.០០០ - ២៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​កសិករ​នៅ​តែ​ចំ​ណេញ។ លោក​ថាយ​មឿន នៅ​ភូមិ​អ៊ូវ​ថ B ឃុំវិញ​ហាយ ទើប​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម ១ កុង ទឹក​មុខ​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ញ​ញឹម។ លោក​មឿង ឱ្យ​ដឹង៖ “ឆ្នាំ​នេះ ឆាប់​អស់​ទឹក​ភ្លៀង ខ្ទឹម​ក្រ​ហម​លូត​លាស់​ល្អ មិន​សូវ​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ ដូច្នេះ ការ​ចំ​ណាយ​ទុន​វិនិយោគ​ក៏​ទាប។  ខ្ញុំ​ទើប​តែ​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ដើម​រដូវ ១ កុង សម្រេច​ទិន្ន​ផល​ជិត ២ តោន លក់​ក្នុង​តម្លៃ ២៣.០០០ ដុង/គីឡូ​ក្រាម ក្រោយ​ពី​ទូទាត់​ចំ​ណូល​ចំ​ណាយ​រួច​នៅ​ចំ​ណេញ​ជាង ១២ លាន​ដុង ថែម​ទាំង​ទុក​បាន​ពូជ​សម្រាប់​ដាំ​រដូវ​ក្រោយ”។ តាម​លោក​មឿន ឆ្នាំ​នេះ  ថ្វី​ដ្បិត​តែ​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​ក៏​ដោយ  ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អា​កាស​ធាតុ​អំ​ណោយ​ផល  ខ្ទឹម​ផ្ដល់​ផល​ហើយ​តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ  ដូច្នេះចំ​ណេញ​ច្រើន​ជាង​ឆ្នាំ​មុន។

ដំណាំ​ខ្ទឹម​ក្រ​ហម​ដើម​រដូវ​របស់​លោក​ថាច់​សាល កំពុង​លូតលាស់​ល្អ​។

ចំពោះ​គ្រួ​សារ​ដាំ​ខ្ទឹម​ក្រ​ហម​តាម​ទិស​ដៅ​សរីរាង្គ គឺ​ភាព​សប្បាយ​រីក​រាយ​កើន​ទ្វេ​ដង អា​ស្រ័យ ខ្ទឹម​ក្រ​ហម​អំ​ណោយ​ផល លក់​បាន​តម្លៃ​ខ្ពស់។ ជាក់​ស្ដែង ដូច​ជា​គ្រួសារ​លោក​ថាច់​សាល នៅ​ភូមិ​អ៊ូវ​ថ B ដាំ​ខ្ទឹម​ក្រ​ហម​ដើម​រដូវ​តាម​ទិស​ដៅ​សរីរាង្គ ២,៥ កុង និង​ដាំ ១ កុង​ក្នុង​រោង​ផ្ទះ​សំ​ណាញ់។ សព្វ​ថ្ងៃ​នេះ ខ្ទឹម​ក្រ​ហម​របស់​លោក ថាច់​សាល ជិត​បាន​ប្រ​មូល​ផល ហើយ​បាន​ឈ្មួញ​មក​កក់​ទិញ​ក្នុង​ស្រែ ជា​មួយ​តម្លៃ​ពី ២៣.០០០ - ២៥.០០០ ដុង​/គីឡូ​ក្រាម។ លោក​ថាច់​សាល ឱ្យ​ដឹង៖ “ខ្ទឹម​ក្រ​ហម​ដើម​រដូវ ដាំ​បាន​នៅ​តំ​បន់​ដី​ខ្ពស់​និង​រយៈ​ពេល​ខ្លី ដូច្នេះ​ការ​ចំ​ណាយ​ទុន​វិនិយោគ​ក៏​ទាប បើ​ធៀប​នឹង​ខ្ទឹម​ក្រ​ហម​រដូវ​សំ​ខាន់។ ដាំ​តាម​ទិស​ដៅ​សរីរាង្គ និង​ក្នុង​រោង​សំ​ណាញ់ គឺ​ខ្ទឹម​លូត​លាស់​ល្អ តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ បង់​ជី​តិច​និង​ផ្តល់​ទិន្ន​ផល​ខ្ពស់។  មើល​ឃើញ​ស្រែ​ដាំ​ខ្ទឹម​ក្រ​ហម​លូត​លាស់​ល្អ ខ្ញុំ​ប៉ាន់​ស្មាន​ថា​ទិន្ន​ផល​ជាង ២ តោន​/កុង។ ជា​មួយ​តម្លៃបច្ចុប្បន្ន ក្រោយ​ពី​ផាត់​ទាត់​រួច ខ្ញុំ​ធា​នា​ថា នឹង​ចំណេញ​ពី ១៥​-២០ លាន​ដុង/​កុង។ ជា​ច្រើន​ឆ្នាំ​មក​នេះ គ្រួសារ​ខ្ញុំ​ធ្វើ​មាន​ដោយ​សារ​ដាំ​ខ្ទឹម​ក្រ​ហម ដូច្នេះ​ទើប​ខ្ញុំ​ហ៊ាន​វិនិ​យោគ​ដាំ​តាម​ទិស​ដៅ​សរី​រាង្គ និង​ដាំ​ក្នុង​រោង​សំ​ណាញ់​ដើម្បី​លក់​បាន​តម្លៃ​ខ្ពស់”។

តាម​ប្រ​សាសន៍​លោក​ម៉ាយ​ជី-ថ ប្រ​ធាន​ការិ​យា​ល័យ​សេដ្ឋ​កិច្ច​ទី​រួម​ខេត្ត​វិញ​ចូវ ឆ្នាំ ២០២៣​-២០២៤ តាម​គម្រោង​ទូទាំង​ទី​រួម​ខេត្ត នឹង​ចុះ​ពូជ​លើ​ផ្ទៃ​ដី​ប្រ​មាណ ៥.០០០ ហិក​តា ក្នុង​នោះ ផ្ទៃ​ដី​ដាំ​ខ្ទឹម​ក្រ​ហម​ដើម​រដូវ​ប្រ​មាណ ១.៣០០ ហិក​តា ដាំ​ខ្ទឹម​ក្រ​ហម​រដូវ​សំ​ខាន់​ប្រ​មាណ ៣.៧០០ ហិក​តា។ នៅ​ពាក់​កណ្តាល​ខែ វិច្ឆិ​កា ឆ្នាំ​២០២៣ តម្លៃ​ខ្ទឹម​ក្រ​ហម​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ជា​មួយ​តម្លៃ​ពី ៤០.០០០ ​- ៥០.០០០ ដុង​/គីឡូ​ក្រាម តម្លៃ​នេះ​អ្នក​ដាំ​ខ្ទឹម​នឹង​មាន​ចំ​ណេញ។ បច្ចុប្បន្ន កសិករ​កំ​ពុង​ចុះ​ពូជ​ខ្ទឹម​នៅ​រដូវ​សំ​ខាន់ ដូច្នេះ ​ផ្នែក​កសិកម្ម​បាន​ក្រើន​រំលឹក​កសិករ​ចុះ​ពូជ​ឆ្លាស់​គ្នា កុំ​ប្រ​មូល​ផ្តុំ​ចុះពូជ​តែ​មួយ​លើក ដើម្បី​ចៀស​វាង​ការ​ប្រ​មូល​ផល​ស្រុះ​គ្នា។ ធ្វើ​ដូច្នេះ ទើប​ធានា​បាន​ស្ថិរ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ខ្ទឹម​នៅ​លើ​ទី​ផ្សារ​៕

                               យ្វីអាញ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ