ដោយបានឧបត្ថម្ភពីគម្រោងប្រកបរបរចិញ្ចឹមជីវិតខេត្តត្រាវិញ មានគ្រួសារប្រជាជន ៥ គ្រួសារ នៅឃុំដូងចូវ ស្រុកយ្វៀងហាយ បានអនុវត្តទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់នៅលើផ្ទៃដី ២.៥០០ម២ សរុបថវិកា ៥០០ លានដុង។ ផ្តើមពីប្រសិទ្ធភាពដំបូងបានបញ្ជាក់ឱ្យឃើញថា ទម្រង់នេះបានជួយកសិករជាច្រើន ពិសេសគឺកសិករខ្មែរទទួលយកបានទាន់ពេលនូវវិទ្យាសាស្ត្របច្ចេកទេស និងប្រើប្រាស់អស់ពីលទ្ធភាពប្រភពទុនវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់របស់លោកថាច់ចន្ទ នៅភូមិសាយាំុង ឃុំដូងចូវ។
ទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់មិនសូវបង់កម្លាំងថែទាំ តិចមានសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗ អាចដាំបានក្នុងរដូវវស្សាដោយមិនបារម្ភបន្លែត្រូវរលាំទឹក ឬរលួយគល់។ ទិន្នផលខ្ពស់ អាចដាំបានខួបឆ្នាំ កាត់បន្ថយបានការចំណាយជួលកម្មករថ្លៃជី និងថ្នាំការពាររុក្ខជាតិ ម្ល៉ោះហើយកសិករនៅសល់ប្រាក់ចំណេញច្រើនជាង បើប្រៀបជាមួយនឹងរបៀបដាំដុះ តាមទម្លាប់ចាស់។
លោកថាច់ចន្ទ នៅភូមិសាយុាំង ឃុំដូងចូវ ឱ្យដឹង៖ “ខ្ញុំបានរដ្ឋឧបត្ថម្ភសង់ផ្ទះសំណាញ់ទំហំ ៥០០ម២ សរុបថវិកា ១០០ លានដុង ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ ទម្រង់នេះ ជួយឱ្យខ្ញុំកាត់បន្ថយថ្លៃជួលកម្មករ មានប្រសិទ្ធភាពខ្ពស់ និងអាចដាំបន្លែបានច្រើនប្រភេទ ដូចជា៖ ស្ពៃខៀវ ស្ពៃចង្កឹះ វ៉ាន់ស៊ុយ ស្ពៃជើងទា ត្រកួន ជីរចំអាបត្រី ។ល។ ទម្រង់នេះផ្តល់ប្រាក់ចំណូលរាល់ថ្ងៃពី ២០០.០០០ - ៣០០.០០០ដុង។ ដោយសារមានប្រាក់ចំណូលលំនឹង ទើបខ្ញុំគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ”។
ចំណាយវិនិយោគផ្ទះសំណាញ់ដំបូងខ្ពស់បង្គួរ ស្ថិតក្នុងរង្វង់ពី ១០០ លានដុង/ផ្ទះសំណាញ់ អាស្រ័យហេតុនោះ ពេលបានគម្រោងឧបត្ថម្ភ គ្រួសារកសិករខិតខំផលិតតាមបទដ្ឋាន ដែលបានដាក់ចេញ។ បច្ចុប្បន្ន ទម្រង់ដាំបន្លែក្នុងផ្ទះសំណាញ់ កំពុងបានរដ្ឋអំណាចភូមិភាគឆ្លៀតយកពីប្រភពឧបត្ថម្ភដើម្បីបើកទូលាយ។ ផ្តើមពីនោះ ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព អនុវត្តបច្ចេកវិជ្ជាខ្ពស់ និងឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់។
លោកត្រឹមក្វឹកទ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដូងចូវ ឱ្យដឹង៖ “ទិសដៅសំខាន់របស់ឃុំ គឺជួយកសិករមានប្រាក់ចំណូលខ្ពស់ក្នុងការផលិតកសិកម្ម។ ឃុំផ្តុំកម្លាំងអភិវឌ្ឍលើវិស័យផលិតកម្មតាមទិសដៅ VietGAP និងសរីរាង្គ។ ឆ្លងតាមរយៈនោះ លើកកម្ពស់គុណភាពនិងខ្សែសង្វាក់តម្លៃផលិតផល ធានាប្រកបដោយចីរភាព ឈានទៅរកកសិកម្មបៃតង និងលំនឹងសុខភាពប្រជាជន។ ក្នុងពេលខាងមុខ ឃុំនឹងបង្កើតសហករណ៍ ក្រុមសហការផលិតនិងសហការជាមួយផ្នែកជំនាញ ដើម្បីផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេស អនុវត្តដំណាក់ការផលិតកសិកម្ម VietGAP នៅលើភូមិសាស្រ្តឃុំ មួយថ្ងៃកាន់តែបើកទូលាយនិងប្រកបដោយប្រសិទ្ធភាព បង្កើតនូវផលិតផលសុវត្ថិភាព គុណភាព ទិន្នផលខ្ពស់។ ទន្ទឹមនឹងនោះ ចងសម្ព័ន្ធផលិតកម្មនិងប្រើប្រាស់ ដើម្បីធានាច្រកចេញជូនកសិករ”៕
សើុងម៉ាល័យ-វិមាន