05/02/2024 - 12:51

អា​យុ​ចូល​និវត្តន៍​របស់​ពល​ករ​ក្នុង​ឆ្នាំ​២០២៤

ឆ្នាំ​២០២៤  អា​យុ​ចូល​និវត្តន៍​របស់​ពល​ករ​បុរស គឺ​៦១​ឆ្នាំ ស្ត្រី​៥៦​ឆ្នាំ ៤​ខែ។

រូប​ថត​ឧទា​ហរណ៍។

យោង​តាម​មាត្រា​១៦៩ នៃ​ច្បាប់​ការ​ងារ​ឆ្នាំ​២០១៩  ពល​ករ​ត្រូវ​ធានា​ល័ក្ខ​ខ័ណ្ឌ​អំ​ពី​រយៈ​ពេល​នៃ​ការ​បង់​ប្រាក់​ធានា​រ៉ាប់​រង​សង្គម តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម ត្រូវ​បាន​ទទួល​ប្រាក់​សោធន​និវត្តន៍​នៅ​ពេល​គ្រប់​អា​យុ​ចូល​និវត្តន៍។

អា​យុ​ចូល​និវត្តន៍​របស់​ពល​ករ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ការ​ងារ​ធម្ម​តា ត្រូវ​បាន​កែ​តម្រូវ​ទៅ​តាម​ផែន​ការ​រហូត​ដល់​គម្រប់​អា​យុ​៦២​ឆ្នាំសម្រាប់​ពល​ករ​ជា​បុរស​នៅ​ឆ្នាំ​២០២៨ និង​៦០​ឆ្នាំ​សម្រាប់​ពល​ករ​ជា​ស្ត្រី​នៅ​ឆ្នាំ​២០៣៥។

ចាប់​ពី​ឆ្នាំ​២០២១ អា​យុ​ចូល​និវត្តន៍​របស់​ពល​ករ​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ការ​ងារ​ធម្ម​តា គឺ​គ្រប់​៦០​ឆ្នាំ ៣​ខែ សម្រាប់​ពល​ករ​ជា​បុរស និង​៥៥​ឆ្នាំ ៤​ខែ​សម្រាប់​ពល​ករ​ជា​ស្រ្តី។ បន្ទាប់​មក គឺ​ក្នុង​មួយ​ឆ្នាំ​កើន​បន្ថែម​៣​ខែ​សម្រាប់​ពល​ករ​ជា​បុរស និង​កើន​បន្ថែម​៤​ខែ​សម្រាប់​ពល​ករ​ជា​ស្រ្តី។

ពលករ​ដែល​កម្លាំង​ពល​កម្ម​ចុះ​ខ្សោយ; ធ្វើ​មុខ​ការ​ឬ​ការ​ងារ​ធ្ងន់ ជាតិ​ពុល​គ្រោះ​ថ្នាក់; ធ្វើ​ការ​នៅ​តំបន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច - សង្គម​លំ​បាក​ខ្លាំង អាច​នឹង​ចូល​និវត្តន៍​ក្នុង​កម្រិត​អា​យុទាប​ជាង ប៉ុន្តែ​មិន​លើស​ពី ៥​ឆ្នាំ បើ​ប្រៀប​ជា​មួយ​នឹង​សេចក្ដី​កំ​ណត់​ខាង​លើ​ខណៈ​ពេល​ចូល​និវត្តន៍ លើក​លែង​ករណី​ដែល​ច្បាប់​មាន​កំ​ណត់​ផ្សេង​ទៀត។

ពលករ​ដែល​មាន​សមត្ថ​ភាព​វិជ្ជា​ជីវៈ បច្ចេក​ទេស​ខ្ពស់ និង​ករណី​ពិសេស​មួយ​ចំ​នួន​អាច​នឹង​ចូល​និវត្តន៍​ក្នុង​កម្រិត​អា​យុ​ខ្ពស់​ជាង ប៉ុន្តែ​មិន​លើស​ពី​៥​ឆ្នាំ​បើ​ប្រៀប​ជា​មួយ​នឹង​សេចក្ដី​កំ​ណត់​ខាង​លើខណៈ​ពេល​ចូល​និវត្តន៍ លើក​លែង​ករណី​ដែល​ច្បាប់​មាន​កំណត់​ផ្សេង​ទៀត។

ដូច្នេះ បច្ចុប្បន្ន រៀង​រាល់​ឆ្នាំ​កម្រិត​អា​យុ​ចូល​និវត្តន៍​របស់​ពល​ករ​នឹង​កើន​ឡើង។ ជាក់​ស្ដែង ចាប់​ពី​ឆ្នាំ​២០២១ អា​យុ​ចូល​និវត្តន៍​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ការ​ងារ​ធម្ម​តា គឺ​៦០​ឆ្នាំ ៣​ខែ​សម្រាប់​ពល​ករ​ជា​បុរស និង​៥៥​ឆ្នាំ ៤​ខែ​សម្រាប់​ពល​ករ​ជា​ស្រ្តី។

បន្ទាប់​មក គឺ​ក្នុង​មួយ​ឆ្នាំ​កើន​បន្ថែម​៣​ខែ​សម្រាប់​ពល​ករ​ជា​បុរស និង​កើន​បន្ថែម​៤​ខែ​សម្រាប់​ពល​ករ​ជា​ស្រ្តី។ ក្នុង​នោះ ឆ្នាំ​២០២៤ អា​យុ​ចូល​និវត្តន៍​ក្នុង​ល័ក្ខ​ខ័ណ្ឌ​ការ​ងារ​ធម្ម​តា គឺ​៦១​ឆ្នាំ​សម្រាប់​ពល​ករ​ជា​បុរស និង​៥៦​ឆ្នាំ ៤​ខែ​សម្រាប់​ពល​ករ​ជា​ស្រ្តី៕

       ប្រ​ភពៈ Bao Tin Tuc - ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ