មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/01/2024 - 16:02

ឧបត្ថម្ភ​កសិករ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ផ្តើម​អា​ជីព​

ជា​មួយ​ការ​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ​ សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ខេត្ត​គៀង​យ៉ាង​ បាន​ក្លាយ​ជា​ស្ពាន​តភ្ជាប់​ជួយ​សមា​ជិក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​ចំ​ណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ចលនា​កសាង​ជន​បទ​ថ្មី; ក្នុង​នោះ​ គម្រោង​ “លើក​កម្ពស់​តួនា​ទី​សមាគម​កសិករ​វៀត​ណាម​ក្នុង​ការ​ឧបត្ថម្ភ​កសិករ​ផ្តើម​អា​ជីព​ ច្នៃ​ប្រតិដ្ឋ​ដំ​ណាក់​កាល​ ២០២០​-២០២៥” ត្រូវ​បាន​ចាត់​ជា “ជំ​នួយ” ដល់​កសិករ​។​

ង្វៀង​តឹង​ដូវ ផ្តើម​អា​ជីព​ជោគ​ជ័យ​ជា​មួយ​តែ​ទៀប​បន្លា​ហាយ​ដូវ។​

ក្នុង​ដំ​ណាក់​កាល​ ២០២០​-២០២៥ សមាគម​កសិករ​ខេត្ត​បាន​រៀប​ចំ​ដំ​ណើរ​ទៅ​ទស្សនា​កិច្ច​សិក្សា​ពី​ទម្រង់​កសិកម្ម​ជា​ច្រើន​ ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំ​នើប​ដល់​កម្មា​ភិបាល​និង​សមា​ជិក​កសិករ​ សំ​ដៅ​បង្ខិត​ជិត​ភាព​ជោគ​ជ័យ​និង​អនុវត្ត​ជាក់​ស្តែង។​ សមា​ជិក​មួយ​ចំ​នួន​និង​កសិករ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​លើ​គ្រប់​វិស័យ​ ដែល​ពួក​គាត់​បាន​ចែក​រំលែក​ពី​ចំ​ណុច​វិជ្ជ​មាន​ក្នុង​ការ​ផ្តើម​អា​ជីព​នៅ​ភូមិ​ភាគ។​ លោក​ហា​ភី​ហ៊ុង នា​យក​រង​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​កសិករ​និង​អប់រំ​វិជ្ជា​ជីវៈ សមា​គម​កសិករ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ រៀង​រាល់​ឆ្នាំ​ សមា​គម​រៀប​ចំ​សប្តាហ៍​ផ្តើម​អា​ជីព​ដោយ​មាន​សកម្ម​ភាព​ផ្សេង​ៗ​ដូច​៖ ហ្វឹក​ហាត់​ដល់​សមា​ជិក​ រៀប​ចំ​ការ​ប្រ​ឡង​ផ្តើម​អា​ជីព​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ។​ ឆ្លង​តាម​រយៈ​នោះ​ មាន​គម្រោង​ជា​ច្រើន​និង​គំ​និត​ល្អ​ៗ​នាំមក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផ្តើម​អា​ជីព​ ច្នៃ​ប្រ​តិដ្ឋ​ដល់​សមា​ជិក​កសិករ​ ជួយ​សមា​ជិក​កសិករ​ មាន​ឆន្ទៈ​ មហច្ឆិតា​ផ្តើម​អា​ជីព​ សម្រេច​នូវ​គោល​គំ​និត​ ឬ​គម្រោង​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ថ្មី​និង​ស្វែង​រក​ឱកាស​វិនិ​យោគ​ឈាន​ឡើង​ធ្វើ​មាន​បាន​ រួម​ចំ​ណែ​ក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​; ក្នុង​នោះ​ គួរ​រំលឹក​ពី​តែ​ទៀប​បន្លាហាយ​ដូវ; ផលិត​ផល​ផ្សេង​ៗ​ដែល​ច្នៃ​ពី​ផ្លែ​ខ្នុរ​វល្លិ៍; ផលិត​ផល​ច្នៃ​ពី​ត្រី​ចង្វាសមុទ្រ​; ចេក​បៃ​តង; ម្រេច​ទុំ​សុវត្ថិ​ភាព​ហងត្រែ; ស្រា​ពី​ផ្លែ​ឈើ៘

បង​ង្វៀង​តឹង​ដូវ (កើត​ឆ្នាំ​១៩៨៥) ស្នាក់​នៅ​ភូមិ​តឺហា​ក ឃុំ​ថាញ់​ហ្វា ស្រុក​យង់​រៀង​ ជា​ម្ចាស់​គ្រឹះ​ស្ថាន​ផលិត​តែ​ទៀប​បន្លា​ហាយ​ដូវ ឱ្យ​ដឹង៖ ឆ្នាំ​២០២០ ទទួល​បាន​ការ​ពិគ្រោះ​ពី​មិត្ត​ភ័ក្តិ​ សមា​គមក​សិករ​មូល​ដ្ឋាន​និង​ស្វែង​យល់​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ធ្វើ​តែ​ទៀប​បន្លា​ដែល​ផ្តើម​ពី​ផ្លែ​ទៀប​បន្លាផ្ទះ​របស់​ខ្លួន។​ មក​ទល់​ពេល​នេះ​ ផលិត​ផល​តែទៀប​បន្លា​ហាយ​ដូវ ត្រូវ​បាន​អតិថិ​ជន​ដឹង​ឮ​ច្រើន។​ ពិសេស​ ថង់​វេច​ខ្ចប់​ តែ​ត្រូវ​បាន​ច្នៃ​ពី​ក្រ​ដាស​ស្អាត​ល្អ​ដែល​ជិត​ស្និទ្ធ​នឹង​បរិស្ថាន។​ ម្យ៉ាង​ទៀត​ តែ​ទៀបហាយ​ដូវ ត្រូវ​បាន​ធ្វើ​ពី​ផ្លែ​ទៀប​ស្រស់​១០០% មិន​លាយ​ពណ៌​ មិន​មាន​សារ​ធាតុ​គីមី។​ ជា​ពិសេស​ ផលិត​ផល​មាន​ប្រ​សិទ្ធ​ភាព​សម្រួល​សរីរាង្គ​ បង្កើន​ប្រ​ព័ន្ធ​ការ​ពារ​និង​ជួយ​ឱ្យ​សម្រាន្ត​លក់។​ រយៈ​ពេល​ជាង​៣​ឆ្នាំ​ ផ្សព្វ​ផ្សាយ​ការ​ងារ​អា​ជីវ​កម្ម​តែ​ទៀប​បន្លា បង​ដូវ​មាន​គំ​និត​បើក​ពង្រីក​ផលិត​កម្ម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដល់​គ្រួ​សារ​ផង​ នាំ​ផលិត​ផល​សុវត្ថិ​ភាព​ដល់​អតិថិ​ជន​ផង​ ទន្ទឹម​នឹង​នោះ​ បង្កើត​ការ​ងារ​ធ្វើ​ដល់​ពលករ​ដែល​ទំ​នេរ​នៅ​ភូមិ​ស្រុក​ផង​ដែរ។​

យោង​តាម​មូល​ដ្ឋាន​គ្រឹះ​នៃ​ប្រ​ព័ន្ធ​អេកូ​ផ្តើម​អា​ជីព​ ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​បង្កើត​ឡើង​ សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ចង្អុល​ការ​ បង្កើត​ណែ​នាំ​ធ្វើ​សកម្ម​ភាព​ដល់​ក្លឹប​ផ្សេង​ៗ​ និង​ក្រុម​ផ្តើម​អា​ជីព​បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ អភិវឌ្ឍ​ក្លាយ​ជា​ចលនា​ដើម្បី​សមាជិក​កសិករ​ ចូល​រួម​បាន​ច្រើន​ពី​ការ​ផ្តើម​អា​ជីព​; ផ្តោត​ទៅ​លើ​ការ​ជ្រើស​រើស​សមា​ជិក​កសិករ​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ពូកែ​ ចលនា​និង​ណែ​នាំ​បង្កើត​ក្លឹប​ផ្សេង​ៗ​ “កសិករ​ផ្តើម​អា​ជីព​” “ម្ចាស់​កសិដ្ឋាន​ ១០០ ពាន់​លាន​ដុង​” “កសិករ​ច្នៃ​ប្រ​តិដ្ឋ​” “កសិករ​សេដ្ឋី​” “អា​ជីវ​ករ​ជន​បទ”៕​

       កាសែត​កឹង​ធើ - ប្រែ​សម្រួល៖ លីសៀ

ចែករំលែកអត្ថបទ