កីឡា - ទេសចរណ៍ ទេសចរណ៍

09/01/2024 - 08:38

មោទ​នភាព​ពេល​បាន​មក​ដល់​បង្គោល​ទង់​ជាតិ​លុង​គូ

បង្គោ​លទង់​ជាតិ​លុង​គូ គឺ​ជា​កន្លែង​មួយ​មិន​អាច​រំលង​សម្រាប់​ជើង​ទេស​ចរណ៍​មក​កាន់​ទឹក​ដី​ខេត្ត​ហា​យ៉ាង។​ ព្រោះ​ទីនេះ​ បង្ហាញ​ពី​អធិប​តេយ្យ​ជាតិ​ មោទ​នភាព​ជាតិ​ និង​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត...។​

តំ​បន់​ខាង​ក្រោម​ជើង​ភ្នំ​នាគ។​

បង្គោល​ទង់​ជាតិ​លុង​គូ ស្ថិត​លើ​កំ​ពូល​ភ្នំ​ឡុង​សើុង (ភ្នំ​នាគ) ចំ​ណុះ​ឃុំ​លុង​គូ ស្រុក​ដុង​វ៉ាន់​ ខេត្ត​ហា​យ៉ាង។​ ពី​បង្គោល​ទង់​ក្រឡេក​ចុះ​ក្រោម​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ឃើញ​ ស្រះ​ទឹក​ពីរ​នៅ​សង​ខាង​ភ្នំ​ ហើយ​ស្រះ​ទាំង​ពីរ​នេះ​មិន​ដែល​រីង​ស្ងួត​ឡើយ។​ ប្រ​ជា​ជន​នៅ​ទីនេះ​និយម​ហៅ​ថា​ ភ្នែក​នាគ គឺ​ជា​ប្រ​ភព​ទឹក​សម្រាប់​ជន​ជាតិ​នៅ​ភូមិ​ទាំង​ពីរ​ប្រើ​ប្រាស់។​ បង្គោល​ទង់​ជាតិ​លុង​គូ ស្ថិត​លើ​កំពូល​ភ្នំ​មាន​កម្ពស់​ប្រ​មាណ​១.៤៧០​ម៉ែត្រ បើ​ប្រៀប​នឹង​ផ្ទៃ​ទឹក​សមុទ្រ​។​ ទីតាំង​នេះ​ចម្ងាយ​ពី​អក្ខោ​សាន​ខាង​ជើង​វៀត​ណាម​ប្រ​មាណ​៣,៣​គីឡូ​ម៉ែត្រ​តាម​ផ្លូវ​លំ​ហអា​កាស​ និង​ចម្ងាយ​ពី​ស្រុក​ដុង​វ៉ាន់​២៤​គីឡូ​ម៉ែត្រ និង​ពី​ទី​ក្រុង​ហា​យ៉ាង​១៤៥គីឡូ​ម៉ែត្រ។​ បង្គោល​ទង់​ជាតិ​លុង​គូ បច្ចុប្បន្ន​ ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ​២០១០ បន្ទាប់​ពី​ធ្វើ​ការ​ជួស​ជុល​ និង​កែ​លម្អ​ជា​ច្រើន​លើក។​

ពី​បង្គោល​ទង់​ជាតិ​ក្រឡេក​ចុះ​ក្រោម។​

ពេល​មក​ដល់​ហា​យ៉ាង​ ភ្ញៀវ​ទេស​ចរ​គ្រប់​គ្នា​តែង​តែ​ចង់​ទៅ​ដល់​បង្គោល​ទង់​លុង​គូ មិន​ត្រឹម​តែ​មាន​ល្អាង​ភ្នំ​ស្រស់​ស្អាត​ ពេល​សម្លឹង​ពី​កំ​ពូល​ភ្នំ​នាគ​ចុះ​នោះ​ទេ​ គឺ​ដោយ​សារ​មាន​អត្ថ​ន័យ​ខាង​ប្រ​វត្តិ​សាស្រ្ត​ដ៏​មហស្ចារ្យ​ទៀត​ផង​។​ នា​យក​ឧត្តម​សេនីយ៍​ដ៏​ចំ​ណាន លី​ទឿង​គៀក បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចង់​ទង់​ជាតិ​ដំ​បូង​បង្អស់​នៅ​លើ​កំពូល​ភ្នំ​នាគ ដើម្បី​អំ​ណះ​អំ​ណាង​អធិប​តេយ្យ​ទឹក​ដី។​ ចាប់​ពី​ពេល​នោះ​រហូត​មក​ដល់​មុន​ឆ្នាំ​២០១០ បង្គោល​ទង់​ជាតិ​ត្រូវ​បាន​បន្ត​ជួស​ជុល​និង​សាង​សង់​ឡើង​វិញ​ជា​ច្រើន​លើក​ ដោយ​មាន​ទំ​ហំ​និង​ទ្រង់​ទ្រាយ​ធំ​ជាង​មុន​ទៅ​តាម​ពេល​វេលា។​  លុះ​ដល់​ឆ្នាំ​២០១០ បង្គោល​ទង់​ជាតិ​ត្រូវ​បាន​សាង​សង់​ថ្មី​មាន​កម្ពស់​ ៣៣,១៥​ម៉ែត្រ ក្នុង​នោះ​ ជើង​ក្រោម​មាន​កម្ពស់​ ២០,២៥​ម៉ែ​ត្រ និង​បន្ទាត់​កាត់​ផ្ចិត​បង្គោល​ទំ​ហំ​ ៣,៨​ម៉ែត្រ។​ មាន​សណ្ឋាន​អដ្ឋ​កោណ​ស្រ​ដៀង​នឹង​បង្គោល​ទង់​ជាតិ​ហា​ណូយ។​ ជើង​ទម្រ​នៃ​បង្គោល​ទង់​មាន​រូប​ចម្លាក់​ទាំង​៨​ទិស​រចនា​ពី​ថ្ម ម៉ាប​ពណ៌​បៃតង​ តាម​លំ​នាំ​រចនា​បថ​មាត់​ស្គរ សំ​រិទ្ធ​ដុង​សើុង និង​អម​ដោយ​ក្បាច់​ចម្លាក់​ដែល​ពណ៌​នា​ពី​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្ត្រ​របស់​ប្រ​ទេស​ជាតិ​ ក៏​ដូច​ជា​មនុស្ស​ និង​ទំ​នៀម​ទម្លាប់​របស់​បណ្តា​ជន​ជាតិ​នៅ​ហា​យ៉ាង។​ បង្គោល​ទង់​មាន​កាំ​ជណ្តើរ​ឡើង​ទៅ​ដល់​កំ​ពូល។​ នៅ​កំ​ពូល​មាន​ចង​ទង់​ជាតិ​វៀត​ណាម ដង​ទង់​មាន​កម្ពស់​១២,៩​ម៉ែ​ត្រ និង​ផ្ទៃ​ទង់​ជាតិ​ទំ​ហំ​៥៤​ម៉ែត្រ​ការ៉េ​។​ ផ្លូវ​ឡើង​កាន់​កំ​ពូល​ភ្នំ​ដែល​មាន​បង្គោល​ទង់​ បាន​កសាង​ឡើង​វិញ​ដោយ​មាន​ជណ្ដើរ​ថ្មចំ​នួន​៨៣៩​កាំ និង​បាន​កសាង​ផ្លូវ​ថ្មី​មួយ​មាន​ជណ្ដើរ​ថ្មចំ​នួន​៨៣៩​កាំ សម្រាប់​ដើរ​ចុះ​ផង​ដែរ។​ នៅ​ជើង​បង្គោល​ទង់​មាន​ផ្ទះ​ដាក់​តាំង​វត្ថុ​អនុស្សាវ​រីយ៍​ដែល​បង្ហាញ​ពី​ឧបករណ៍​ពលកម្ម​ សម្លៀក​បំ​ពាក់​ និង​ផលិត​ផល​វប្បធម៌​នៃ​បណ្ដា​ជន​ជាតិ​នៅ​ហា​យ៉ាង។​

អ្នក​ទេស​ចរ​មក​ទីនេះ​ បាន​គយ​គន់​សម្រស់​ធម្ម​ជាតិ​ព្រៃ​ភ្នំ​ក្រម​ថ្ម​ល្គង​លើ​គ្នា​ ចន្លោះ​នឹង​វាល​ស្រែ​កាំ​ជណ្តើរ​ដូច​ជា​រូប​គំ​នូរ​ដ៏​អស្ចារ្យ​ដែល​ធម្ម​ជាតិ​ប្រ​ទាន​ឱ្យ​ហា​យ៉ាង​-អក្ខោ​សាន​ខាង​ជើង​ តំ​បន់​ព្រំ​ដែន​នៃ​ប្រ​ទេស​វៀត​ណាម។​ ឈាន​ជើង​មក​កាន់​ទី​នេះ​ ឃើញ​ថា​ការ​ធ្វើ​ដំ​ណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេស​ចរ​ មិន​ត្រឹម​តែ​ជា​ដំ​ណើរ​ទេស​ចរណ៍​ធម្ម​តា​ទៀត​ វា​ជា​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​មួយ​ដ៏​អស្ចារ្យ​ ដើម្បី​បង្កើន​នូវ​ចំ​ណេះ​ដឹង​និង​ទឹក​ចិត្ត​ស្រ​ឡាញ់​ទឹក​ដី​មាតុ​ភូមិ​របស់​ខ្លួន៕​                        

                                   ហា​យ៉ាង​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ