នគរបាលខេត្តសុកត្រាំង បានពង្រីកប្រសិទ្ធភាពតួនាទីអ្នកមានប្រជាប្រិយក្នុងការឃោសនា ចលនាប្រជាជនចូលរួមបង្ការប្រឆាំងបទល្មើស រួមចំណែករក្សាលំនឹងទឹកចិត្តប្រជាជន។
នគរបាលខេត្តសុកត្រាំង សួរសុខទុក្ខនិងប្រគេនទេយ្យទានដល់ព្រះឧបជ្ឈាយ៍ ថាច់ហូន។
នគរបាលខេត្តសុកត្រាំង បានចង្អុលការដល់នគរបាលគ្រប់អង្គភាពនិងភូមិភាគ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច ដើម្បីកសាងពង្រឹងប្រសិទ្ធភាពសកម្មភាពរបស់អង្គការមហាជននានា ដូចជា៖ ប្រជាការពារក្រុង ប្រជាបង្ការក្រុមប្រជាស្វ័យត្រាណអំពីសន្តិសុខសណ្តាប់ធ្នាប់ ក្លឹបបង្ការប្រឆាំងបទល្មើស។ល។ ដើម្បីកៀរគរកម្លាំងទូទាំងប្រជាជនចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ នគរបាលគ្រប់លំដាប់ថ្នាក់ នៅទាំងសហការចលនាអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ពង្រីកតួនាទីក្នុងការឃោសនា ចលនាពុទ្ធបរិស័ទខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងចូលរួមទម្រង់មហាជន “ស្វ័យគ្រប់គ្រង អំពីសន្តិសុខសណ្តាប់ធ្នាប់” ដូចជា៖ ទម្រង់ “កាមេរ៉ាសន្តិសុខ” “ស្វ័យបង្ការស្វ័យគ្រប់គ្រង មូលដ្ឋានគោរពបូជា” “បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះសង្គមតាមរយៈបណ្តាញសង្គម (Zalo)” ។ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួម បង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់”។ល។ ឆ្លងតាមរយៈនោះ ប្រជាជនបានផ្តល់ដំណឹងមានតម្លៃរាប់ពាន់ដំណឹង និងថ្កោលទោសអំពីបទល្មើស បម្រើដល់ការសើុបអង្កេត និងបំភ្លឺរាប់ពាន់ករណី ចាប់ឃាត់ខ្លួននិងវិនិច្ឆ័យមុខសញ្ញាជាច្រើននាក់ រួមចំណែករក្សាលំនឹងសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនរួមជាតិភាគតិចរបស់ខេត្ត។ ព្រះឧបជ្ឈាយ៍ ត្រឹងគៀងក្វឹក ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកេសាច់ មានថេរដីកា៖ “ទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” ក្នុងវត្តអារាមនិងភូមិស្រុក បានពង្រីកប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន មាមីងពុទ្ធបរិស័ទខ្មែរបានចុះកិច្ចសន្យាគ្រួសារអនុវត្តម៉ឺងម៉ាត់ មិនប្រព្រឹត្តបំពានច្បាប់និងបាបគ្រោះសង្គម។ ក្រៅពីនោះ តាមរយៈការឃោសនា ពុទ្ធបរិស័ទខ្មែរបានយល់ច្បាស់ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ចំពោះកលល្បិចរបស់អានុភាពពីខាងក្រៅ ដែលឆ្លៀតយកបញ្ហាសាសនានិងជនជាតិ ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិប្រឆាំងរដ្ឋយើង; ចូលរួមជាមួយកម្លាំងនគរបាលដើរល្បាត ត្រួតពិនិត្យ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់តំបន់ជនបទ”។
តាមប្រសាសន៍វរសេនីយ៍ឯក ហ្វិញហ្វាយហឹង នាយករងនគរបាលខេត្តសុកត្រាំង អ្នកមានប្រជាប្រិយ គឺជាមជ្ឈមណ្ឌលជាស្ពានតភ្ជាប់ក្នុងការចលនាជនរួមជាតិខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; ចលនាមាមីងខ្មែរចូលរួមទម្រង់តាមទិសដៅស្វ័យបង្ការ ស្វ័យគ្រប់គ្រង ស្វ័យការពារនិងស្វ័យសម្រុះសម្រួល។ ពិសេស អ្នកមានប្រជាប្រិយបានចូលរួមសម្រុះសម្រួល ដោះស្រាយនូវវិវាទប្តឹងតវ៉ា ដើម្បីដោះស្រាយដាច់ស្រឡះនូវបញ្ហាកើតឡើងក្នុងផ្ទៃក្នុងប្រជាជន មិនទុកឱ្យកើតទៅជាចំណុចក្តៅ ម្ល៉ោះហើយ បានរួមចំណែកយ៉ាងច្រើន ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនរួមជាតិភាគតិចរបស់ខេត្ត”៕
យ្វីអាញ - វិមាន