02/01/2024 - 17:17

ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​អប់រំ​នៅ​កឹង​ធើ

មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​ VNPT កឹង​ធើ រៀប​ចំ​ពិធី​បង្ហាញ​មុខ​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​អប់រំ​ឆ្លាត​វៃ (មជ្ឈ​មណ្ឌល)។​ នេះ​ជា​មជ្ឈ​មណ្ឌល​ដំ​បូង​បង្អស់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​ ប្រ​ការ​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ផ្នែក​អប់រំ​ក្រុង​ក្នុង​ការ​ជំ​រុញ​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​សាលា​រៀន។​

សិស្ស​អនុវិទ្យា​ល័យ​ទីប្រ​ជុំ​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​ កំ​ពុង​រៀន​ក្នុង​បន្ទប់​រៀន​ឆ្លាត​វៃ។​

ឆ្លង​តាម​រយៈ​នោះ​ មជ្ឈ​មណ្ឌល​ផ្តល់​នូវ​មុខ​ងារ​ចាំ​បាច់​ដើម្បី​ជួយ​ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ ប្រតិ​បត្តិ​ការ​ងារ​និង​ចង្អុល​ការ​បាន​ទាន់​ពេល​ ដូច​ជា៖ ផ្តល់​ស្ថិតិ​របាយ​ការណ៍​ជួយ​ដល់​ការ​ទាញ​យក​ទិន្ន​ន័យ​ធំ​ក្នុង​ទូទាំង​ក្រុង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​; ផ្តល់​ឧបករណ៍​ជំ​នួយ​ដល់​ការ​ធ្វើ​សម​កាល​ទិន្ន​ន័យ​ពី​ប្រ​ព័ន្ធ​គ្រប់​គ្រង​សាលា​រៀន​ទៅ​ ioc និង​ពី​ ioc ទៅ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ទិន្ន​ន័យ​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល។​ ទន្ទឹម​នឹង​នោះ​ អភិវឌ្ឍ​បន្ថែម​នូវ​ភាព​ងាយ​ស្រួល​ផ្សេង​ទៀត​ ដូច​ជា៖ កាល​បរិច្ឆេទ​ការ​ងារ​គ្រប់​គ្រង​ព័ត៌​មាន​ប្រតិ​បត្តិ​ការ​ ប្រ​ព័ន្ធ​តាម​ដាន​ផ្ទាល់​តាម​រយៈ​ឧបករណ៍​ចល័ត​ ដោយ​ប្រើ​កម្ម​វិធី​ vnEdu Teacher ជួយ​ថ្នាក់​ ដឹក​នាំ​ផ្នែក​អប់រំ​អាច​តាម​ដាន​នូវ​តួលេខ​របាយ​ការណ៍​យ៉ាង​ឆាប់​រហ័ស​ជា​ដើម។​

ឆ្នាំ​សិក្សា​២០២៣​-២០២៤ ក្រុង​កឹង​ធើ មាន​គ្រឹះ​ស្ថាន​អប់រំ​ចំ​នួន​៤៦៧។​ ក្នុង​នោះ​ សាលា​មត្តេយ្យ​ចំ​នួន​៧២ បឋម​សិក្សា​ចំ​នួន​១៧៧ អនុវិទ្យា​ល័យ​ចំ​នួន​៦៧ វិទ្យា​ល័យ​ចំ​នួន​៣០ សាលា​ចំ​ណេះ​ទូទៅ​មាន​ច្រើន​កម្រិត​សិក្សា​ចំ​នួន​ ១១ មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ​១ និង​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ - អប់រំ​ជា​ប្រ​ចាំ​ចំ​នួន​៩។​ តាម​ស្ថិតិ​របស់​ផ្នែក​អប់រំ បច្ចុប្បន្ន​ មាន​សិស្ស​ គ្រួ​សារ​សិស្ស​កម្រិត​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​ មាន​លក្ខណៈ​កៀក​ជិត​នឹង​ការ​អប់រំ​អន​ឡាញ​ ១០០%; សំ​ណុំ​ឯក​សារ​ការ​ងារ​ថ្នាក់​មន្ទីរ​ និង​ការិ​យាល័យ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​ទិន្ន​ន័យ​ និង​បច្ចេក​វិទ្យា​ឌីជី​ថល​១០០%; បែប​បទ​រដ្ឋ​បាល​១០០% ត្រូវ​បាន​អនុវត្ត​លើ​សេវា​សាធា​រណៈ​អន​ឡាញ​កម្រិត​៣ និង​៤ និង​មាន​សំ​ណុំ​ឯក​សារ​ប្រ​មាណ​៧៦,១៩% ត្រូវ​បាន​ដោះ​ស្រាយ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​កម្រិត​៣ និង​៤។​ តាម​ប្រ​សាសន៍​លោក​ ត្រឹង​ថាញ​ប៊ិញ នា​យក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​អប់រំ​ឆ្លាត​វៃ​និង​ផ្លាស់​ប្តូរ​ឌីជី​ថល​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់​ ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​គ្រប់​ជ្រុង​ជ្រោយ​ សន្សឹម​ៗ​ផ្លាស់​ប្តូរ​ផ្នែក​អប់រំ​របស់​ក្រុង​ឱ្យ​កាន់​តែ​ទំ​នើប​និង​ស៊ី​វិ​ល័យ​ជាង​ទៀត។​ ហេតុ​នោះ​ កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា​ដើម្បី​សម្រេច​នូវ​មុខ​ងារ​ និង​ដំ​ណើរ​ការ​គ្រប់​គ្រង​ប្រតិ​បត្តិ​ការ​តាម​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​ផ្នែក​អប់រំ​ផង​ដែរ។​

 ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​វិស័យ​អប់រំ​នៅ​ក្រុង​កឹង​ធើ កំ​ពុង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ។​ ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ​ តាម​ផ្នែក​អប់រំ​របស់​ក្រុង​ ការ​ងារ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ពី​ព្រោះ​ប្រ​ព័ន្ធ​តភ្ជាប់​អ៊ីន​ធឺ​ណិត​មិន​ទាន់​ធានា​លក្ខណៈ​សម​កាល​នៅ​ឡើយ។​ ជា​ពិសេស​ គឺ​មាន​លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំ​នួន​ដែល​វ័យ​ចាស់​មាន​ការ​អល់​អែក​ប្រ​កៀក​ជិត​ ឬ​កៀក​ជិត​មិន​ទាន់​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​ព័ត៌​មាន​វិទ្យា​ ក្នុង​ការ​បង្រៀន​ ពិនិត្យ​វាយ​តម្លៃ​ គ្រប់​គ្រង​សា​លា។ល។​ ទន្ទឹម​នឹង​នោះ​ ចំ​នួន​បន្ទប់​រៀន​ បាន​បំ​ពាក់​ឧបករណ៍​ឆ្លាត​វៃ​នៅ​តិច; បច្ចុប្បន្ន​ ឧបករណ៍​មួយ​ចំ​នួន​ក៏​រង​ការ​ចុះ​ខ្សោយ​ និង​ខ្វះ​លក្ខណៈ​សម​កាល​ជា​ដើម៕​

  ហា​ថាញ - វិមាន​   

ចែករំលែកអត្ថបទ