មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអប់រំប្រចាំស្រុកថ្វយសើុង ខេត្តអាងយ៉ាង ទើបសហការជាមួយគណៈកម្មាធិការប្រជាជនទីប្រជុំជនអុកអែវ ស្រុកថ្វយសើុង រៀបចំបើកវគ្គសិក្សា “ត្បាញហូលខ្មែរកម្រិតបឋម” ដល់សិក្ខាកាមជាជនជាតិខ្មែរ៣០នាក់។
ទិដ្ឋភាពនៃការបើកវគ្គសិក្សា។
ក្នុងរយៈពេលសិក្សា ១២២ ថ្ងៃ សិក្ខាកាមនឹងបានសិក្សាពីចំណេះដឹងផ្សេងៗនិងបំណិនត្បាញហូលរបស់ជនរួមជាតិខ្មែរ ដើម្បីបង្កើតបានផលិតផលក្រោយពីបញ្ចប់ការសិក្សា។ ផ្ដើមពីនោះ រួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រមជាមួយនោះ ក៏រកបានប្រាក់ចំណូលដោយខ្លួនឯង និងបង្កើនប្រាក់ចំណូលស្របច្បាប់ ដើម្បីបម្រើសេចក្ដីត្រូវការសម្រាប់ខ្លួននិងគ្រួសារ។
សិក្ខាកាមស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ត្រូវបានឧបត្ថម្ភថវិកា ៣០.០០០ ដុងក្នុងមួយថ្ងៃ។ ចុងវគ្គសិក្សា សិក្ខាកាមនឹងត្រូវបានធ្វើការពិនិត្យវាយតម្លៃនិងផ្ដល់វិញ្ញាបនបត្រវិជ្ជាជីវៈ ប្រសិនបើការរៀនសូត្រសម្រេចតាមសំណូមពរ៕
យោងតាមកាសែតអាងយ៉ាង - ថាច់ធី