06/11/2023 - 17:13

ផ្សារ​ភ្ជាប់​មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ “ល្វែង​ផ្សារណាត់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ” ដើម្បី​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​គ្មាន​ទីពឹង​ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​ ពិសេស​គឺគ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​លើ​ភូមិ​សាស្ត្រ​ដែល​អង្គ​ភាព​គ្រប់​គ្រង។​

 ​ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា អញ្ជើញ​មក​ផ្ទះ​លោក​យាយ​ឡឹម​ធី​លូយ
នៅភូមិឈូងធំ

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា គ្រប់​គ្រង​ភូមិ​សាស្ត្រ​ចំ​នួន​២ គឺឃុំ​ឡាយ​ហ្វា​និង​វិញ​តឹង​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០%។​ សេដ្ឋ​កិច្ច​របស់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ជួប​ការ​លំ​បាក​ ដូច្នេះ​ អង្គ​ភាព​បាន​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ទម្រង់​ “ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ”។​ ល្វែង​ផ្សារ​ណាត់​ រួម​មាន​៖ អង្ករ​ មី ទឹក​ស៊ី​អ៊ីវ នំ ចេក​ ត្រី​ សាច់ បន្លែ​បង្ការ។ល។​ សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​និង​អង្ករ​ គឺអា​ស្រ័យ​អង្គ​ភាព​ចលនា​សប្បុរស​ជន​រួម​វិភាគ​ទាន​ ចំ​ណែក​ត្រី​ បន្លែ​បង្ការ។ល។​ ជាផលិត​ផល​ដែល​អង្គ​ភាព​បាន​បង្ក​បង្កើន​ផល​ផ្ទាល់។​ វរសេនីយ៍ត្រី​ ង្វៀង​ហ្វាង​ដែ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង៖ “អំ​ណោយ​ទាំង​នេះ​ គឺជា​ទឹក​ចិត្ត​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​អង្គ​ភាព​និង​សប្បុរស​ជន​ផ្ញើ​ជូន​ ដើម្បី​ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​នឹង​មាមីង​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។​ នេះ​ ក៏​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​អង្គ​ភាព​ បន្ត​ការ​បង្ក​ប​ង្កើន​ផល​ ដើម្បី​មាន​ផលិត​ផល​ជួយ​ដល់​មាមីង​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព។​ ទម្រង់​នេះ​ ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ដូច្នេះ​ បាន​រួម​ចំ​ណែក​ពូនជ្រំ​នូវ​មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ ពង្រឹង​និង​ពង្រីក​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​ព្រំ​ដែន”។​

មាមីង​មក​ទទួល​អំ​ណោយ​នៅ “ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​” របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា។​

ទម្រង់​ “ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ” បាន​បង្ហាញ​ពី​គុណ​ធម៌​ដ៏​ប្រ​សើរ​របស់​”កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​”ផង​និង​ការ​ធ្វើ​ឱ្យ​ប្រា​កដ​ប្រ​ជា​នូវ​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​កង​ទ័ព​អ៊ំ​ហូ​ក្នុង​សម័យ​ថ្មី​ផង។​ អំ​ណោយ​ទាំង​នេះ​ ពិត​ជា​ធ្វើ​ឱ្យ​មាន​ភាព​កត់​ក្តៅ​សម្រាប់​មនុស្ស​ចាស់​គ្មាន​ទីពឹង​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង។​ អ្នក​មីង​ថាច់​ធី​ឡឿន នៅ​ភូមិ​ព្រៃ​ជាប់​ ឱ្យ​ដឹង៖ “ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ពេល​បាន​ពូៗ​កង​ទ័ព​យក​អង្ករ​ មី បន្លែ​ បង្ការ​ ត្រី​សាច់។ល។​ មក​ជូន​ដល់​ផ្ទះ។​ ឥឡូវ បាន​ពូៗ​កង​ទ័ព​មក​ជូន​កាក​ឱ្យ​ទៅ​ទទួល​អំ​ណោយ​ពេញ​មួយ​ខែ​ ខ្ញុំ​អរ​គុណ​ខ្លាំង​ណាស់”។​ ចំ​ណែក​លោក​យាយ​ឡឹម​ធីលូយ នៅ​ភូមិ​ឈូង​ធំ​ ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង៖ “ពីរ​នាក់​យាយ​តា​ចាស់​ មាន​អា​យុ​ជាង​៧០​ឆ្នាំ​ តា​ឈឺ​ធ្ងន់​ កូន​ៗ​នៅ​ឆ្ងាយ​ ហើយ​ជីវ​ភាព​ក៏​ខ្វះ​ខាត​ ម៉្លោះ​ហើយ​ ជា​រៀង​រាល់​ថ្ងៃ​ យាយ​ដើរ​សុំ​ទាន​បាន​មាមីង​ឱ្យ​ប្រាក់​សម្រាប់​ទិញ​បាយ​ម្ហូប​និង​ថ្នាំ​ព្យា​បាល​ជំ​ងឺ។​ ឥឡូវ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ប្រាក់​ អង្ករ​ និង​របស់​របរ​ប្រើ​ប្រាស់​ប្រ​ចាំ​ខែ​ ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ថែម​ទាំង​ជូន​ត្រី​សាច់​បន្លែ​បង្ការ​ជា​រៀង​រាល់​ថ្ងៃ​ ដូច្នេះ​ ខ្ញុំ​លែង​ដើរ​សុំ​ទាន​ទៀត​ហើយ។​ ការ​ជួយ​ឧបត្ថម្ភ​របស់​ពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខ្ញុំ​នឹង​ចង​ចាំ​ជានិច្ច”។​

លោក​លី​ផួង ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ព្រៃ​ជាប់​ ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង​៖ ទម្រង់​ “ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​សម្រាប់​អ្នក​ក្រ” មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ជួយ​ឱ្យ​មាមីង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​កាត់​បន្ថយ​បាន​កង្វល់​ក្នុង​ជីវ​ភាព។​ នៅ​ពេល​ខាង​មុខ​ យើង​ខ្ញុំ​នឹង​សហការ​ជា​មួយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​ដើម្បី​រក្សា​នូវ​ទម្រង់​នេះ។​ ផ្តើម​ពី​នោះ​ មាមីង​ស្ងប់​អា​រម្មណ៍​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ ប្រ​កៀក​ស្មា​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​នៃ​មាតុ​ភូមិ”៕​      

                                យ្វី​អាញ-មុនី​

ចែករំលែកអត្ថបទ