ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/11/2023 - 17:13

ក្រុង​កឹង​ធើ រៀប​ចំ​ផ្សារ​ណាត់​ តាំង​ពិព័រណ៍​ "ក្រុង​កឹង​ធើ - ២០ឆ្នាំ​ សមិទ្ធ​ផល​និង​វឌ្ឍន​ភាព"

ផ្សារ​ណាត់​តាំង​ពិព័រណ៍​ “ក្រុង​កឹង​ធើ - ២០​ឆ្នាំ​ សមិទ្ធ​ផល​និង​វឌ្ឍន​ភាព​” ទើប​តែ​ប្រ​ព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ជំ​រុញ​ដំ​ណើរ​ការ​វិនិ​យោគ​-ពាណិជ្ជ​កម្ម​និង​ផ្សារ​ណាត់​ តាំង​ពិ​ព័រណ៍​កឹង​ធើ (CPA)។​ នេះ​ជា​ព្រឹត្តិ​ការណ៍​ សំ​ដៅ​បញ្ជាក់​ពី​សមិទ្ធ​ផល​ដែល​ក្រុង​កឹង​ធើ​សម្រេច​បាន​ក្នុង​រយៈ​ពេល​២០ ឆ្នាំ​ក្លាយ​ជា​ក្រុង​ចំ​ណុះ​មជ្ឈិម។​ 

អ្នក​តំ​ណាង​កាត់​ខ្សែ​បូបើក​ផ្សារ​ណាត់​ តាំង​ពិព័រណ៍។​ រូប​ថតៈ កេវ​ម៉ាយ​

ផ្សារ​ណាត់​ តាំង​ពិព័រណ៍​បាន​ទាក់​ទាញ​ ល្វែង​ដាក់​តាំង​ចំ​នួន​ ៣០០។​ ក្នុង​នោះ​ ការ​តាំង​ពិព័រណ៍​ “ក្រុង​កឹង​ធើ-២០ឆ្នាំ​សមិទ្ធ​ផល​និង​វឌ្ឍន​ភាព” មាន​ទ្រង់​ទ្រាយ​ ១០០ ល្វែង​ អា​ស្រ័យ​មន្ទីរ​ គណៈ​ ផ្នែក​ក្រុង​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ​ ស្រុក​ចូល​រួម​រៀប​ចំ​អនុវត្ត​; ល្វែង​ដាក់​តាំង​ជា​កិត្តិ​យស​របស់​ស្ថាន​ទូត​ ស្ថាន​អគ្គ​កុង​ស៊ុល​ប្រ​ទេស​នា​នា​ប្រ​ចាំ​នៅ​វៀត​ណាម មាន​ដូច​៖ ហ្វីលី​ពីន ឥណ្ឌូ​នេ​ស៊ី​ កូរ៉េ​ខាង​ត្បូង​ និង​ចិន។​ ផ្សារ​ណាត់​កសិកម្ម​អន្តរ​ជាតិ​វៀត​ណាម​ឆ្នាំ​ ២០២៣ ជា​មួយ​នឹង​ទ្រង់​ទ្រាយ​២០០​ល្វែង​ រួម​មាន​អា​ជីវ​កម្ម​ចំ​ណុះ​វិស័យ​កសិកម្ម​ ពាណិជ្ជ​កម្ម​របស់​វៀត​ណាម និង​អន្តរ​ជាតិ។​

សមមិត្ត​ ង្វៀង​វ៉ាន់​ហីវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ (ឈរ​មុខ​ទី​២​រាប់​ពី​ឆ្វេង​) និង​សមមិត្ត​ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ (ឈរ​ខាង​ស្ដាំ​) ទស្សនា​ ល្វែង​ដាក់​តាំង​របស់​យោធ​ភូមិ​ភាគ​៩ ។​ រូប​ថតៈ កេវ​ម៉ាយ

ក្នុង​ផ្សារ​ណា​ត់​ តាំង​ពិព័រណ៍​ ឧទទ្ទេស​នាម​ផលិត​ផល​ OCOP ពូជ​ដំ​ណាំ​ផលិត​ផល​ពាណិ​ជ្ជកម្ម​ ផលិត​ផល​ប្រើ​ប្រាស់​ បម្រើ​ដល់​កសិករ​និង​ជន​បទ​ ម្ហូប​អា​ហារ​និង​ផលិត​ផល​ប្រ​ណីត​នៅ​តាម​តំ​បន់​នា​នា។​ ក្នុង​ក្រប​ខណ្ឌ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ មាន​សិក្ខា​សាលា​ សន្និ​សីទ រួម​មាន​សិក្ខា​សាលា​ឯក​ទេស​ផ្នែក​កសិកម្ម​ និង​សកម្ម​ភាព​ក្រៅ​ក្រប​ខ័ណ្ឌ​ព្រឹត្តិ​ការណ៍​នេះ​ អា​ស្រ័យ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​រៀប​ចំ​ឡើង; សិក្ខា​សាលា​អា​ស្រ័យ​មន្ទីរ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ រៀប​ចំ​ឡើង​ជុំ​វិញ​បធាន​បទ​ស្ដី​ពី​ឯក​ទេស​ផ្នែក​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស​និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្រុង​កឹង​ធើ; តភ្ជាប់​ផ្គត់​ផ្គង់​តម្រូវ​ការ​ឧបករណ៍ បច្ចេក​វិទ្យា។​ ក្រៅ​ពី​នោះ​ ថែម​ទាំង​មាន​កម្ម​វិធី​សកម្ម​ភាព​ ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​របស់​អា​ជីវ​កម្ម​ទាំង​ឡាយ​ដែល​ចូល​រួម​ផ្សារណាត់​; កម្ម​វិធី​តភ្ជាប់​អ្នក​ផលិត​និង​អ្នក​ចែក​ចាយ​ជា​ដើម​៕​

  អ្នក​យក​ព័ត៌​មាន​-ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ