តាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តត្រាវិញ កងកម្លាំងបង្ការ ប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់អង្គភាព មានជំហរនយោបាយរឹងមាំ។ កម្មាភិបាលបំពេញការងារនេះ បានបណ្តុះបណ្តាលត្រឹមត្រូវ កម្រិតវិជ្ជានិងជំនាញវិជ្ជាជីវៈត្រូវបានលើកកម្ពស់ជាបណ្តើរៗ។
អនុវត្តល្អការឃោសនា លើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើស ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ។
រយៈពេលកន្លង កងទ័ពការពារព្រំដែនខេត្តត្រាវិញ អនុវត្តបានល្អនូវកិច្ចសហការនិងលក្ខន្តិកៈសហការរវាងកងកម្លាំងទាំងបី គឺកម្លាំងនគរបាល យោធា និងកងទ័ពការពារព្រំដែន ក្នុងការអនុវត្តភារកិច្ចការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម តស៊ូបង្ការប្រឆាំងបទល្មើស និងបំពេញភារកិច្ចការពារប្រទេសលើភូមិសាស្រ្តខេត្ត។ ក្រៅពីនោះ កងកម្លាំងការពារព្រំដែន បានម្ចាស់ការសហការជាមួយកម្លាំងសមត្ថកិច្ច គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈ ផ្នែក និងអង្គការមហាជនភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អនូវការឃោសនា ចលនាមហាជន សំខាន់គឺប្រជាជននៅជាប់ព្រំដែន។ ទន្ទឹមនឹងនោះ អនុវត្តល្អកិច្ចសហការជាមួយកម្លាំងទទួលបន្ទុកបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសខាងសណ្តាប់ធ្នាប់សង្គមរបស់នគរបាលគ្រប់លំដាប់ថ្នាក់និងកម្លាំងសមត្ថកិច្ចដែលជាប់ពាក់ព័ន្ធក្នុងការដោះដូររបាយការណ៍ពីសភាពការណ៍ និងតស៊ូវិនិច្ឆ័យ នូវករណីដែលកើតមានឡើង។
ជំរុញការផ្សព្វផ្សាយច្បាប់ដល់អ្នកនេសាទនៅតំបន់សមុទ្រ។
រយៈពេល៥ឆ្នាំកន្លង នៅតាមតំបន់ព្រំដែនសមុទ្ររបស់ខេត្ត បានកើតមាន១៧៨ករណី ដោយមានមុខសញ្ញា៣៦៧នាក់។ ដកហូតវត្ថុតាង៖ ប្រេងម៉ាសូត ៣.៥២០លីត្រដីខ្សាច់ ៨០៣,៩៦ម៣; ថ្នាំញៀនម៉ាទឹកកក២៣,៩ក្រាម (បានពិនិត្យវាយតម្លៃ) ទូរស័ព្ទដៃ៦គ្រឿង; ម៉ូតូ២គ្រឿង និងវត្ថុតាងមានតម្លៃជាច្រើនទៀត។ ឆ្លងតាមរយៈនោះ អង្គភាពកងទ័ពការពារព្រំដែនខេត្តក៏បានប្រទះឃើញ ចាប់ឃាត់ខ្លួននិងវិនិច្ឆ័យ៩៨ករណី ដោយមានមុខសញ្ញា១៩២ នាក់ និងពិន័យជាទឹកប្រាក់ជាង២,៥ពាន់លានដុង។ អង្គភាពបានសហការជាមួយក្រុមប្រតិបត្តិការពិសេសបង្ការប្រឆាំងគ្រឿងញៀន និងបទល្មើសភាគខាងត្បូង ចាប់ឃាត់មធ្យោបាយ ៥គ្រឿង ប្រគល់ជូនកងទ័ពការពារព្រំដែនខេត្ត ពិន័យរដ្ឋបាលគិតជាទឹកប្រាក់សរុបជាង៩០០ លានដុង។ ទន្ទឹមនឹងនោះ អង្គភាពនៅទាំងសហការជាមួយកម្លាំងសមត្ថកិច្ច ប្រទះឃើញ ៨០ករណី ដោយមានមុខសញ្ញា១៧៥នាក់ ប្រគល់ដល់កម្លាំងនគរបាលចាត់វិធានការតាមផ្លូវច្បាប់។ ក្រៅពីនោះ ក្នុងឆ្នាំ២០២២ កងទ័ពការពារព្រំដែនខេត្តត្រាវិញ បានសហការជាមួយនគរបាលខេត្ត ប្រទះឃើញនិងចាប់ឃាត់ខ្លួន១ករណី ដោយមានមុខសញ្ញា៧នាក់ពីបទលួចរបស់របរកើតឡើងនៅតំបន់សមុទ្រខេត្តត្រាវិញ បានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគវាយតម្លៃខ្ពស់។
ដើម្បីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសទទួលបានលទ្ធផលខ្ពស់ វរសេនីយ៍ឯក ដោហឺវឡុក លេខាគណៈកម្មាធិការបក្សនៃកងទ័ពការពារព្រំដែនខេត្តត្រាវិញ បានសំណូមពរដល់គ្រប់អង្គភាព បន្តរៀបចំអនុវត្តម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ៦៦៩-NQ/ĐU និងផែនការរបស់ថ្នាក់លើ ដើម្បីឯកភាពក្នុងការយល់ដឹងនិងសកម្មភាព។ ទន្ទឹមនឹងនោះ លើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងបទល្មើស យកចិត្តទុកដាក់ កសាងកម្លាំងទទួលបន្ទុកប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើស ធានាគ្រប់ទាំងបរិមាណ និងគុណភាព ដើម្បីសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ៕
យោង៖ baophapluat.vn - វិមាន