មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/10/2023 - 16:45

មិន​អល់​អែក​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត

ដោយ​ឃើញ​ការ​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ពូថាច់​ង៉ុក​ភឿង នៅ​ភូមិ​បា​យ៉ាម ឃុំ​ដូង​ស្វឹង​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ មិន​អល់​អែក​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​

ពូថាច់​ង៉ុក​ភឿង កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ម្រះ។​

ពូថាច់​ង៉ុក​ភឿង ឱ្យដឹង​៖ “ដោយ​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​ បច្ចេក​ទេស និង​ទៅ​ទស្សនា​រៀន​សូត្រ​បទ​ពិសោធន៍ ទម្រង់​មួយ​ចំ​នួន​តាម​ភូមិ​ភាគ​ឯទៀត។​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​លើ​ផ្ទៃ​ដី​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ខ្ញុំ​ក៏​ប្តេជ្ញា​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ ០,៥ ហិក​តា​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ មាន​ដូច​ជា​ ម្រះ ត្រសក់ និង​ម្ទេស​ជា​ដើម​។​ ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​បាន​ខួប​ប្រាំង​វស្សា​ គ្រួ​សារ​ខ្ញុំ​បាន​ចាក់​ដី​កែ​ប្រែ​ផ្ទៃ​ដី​ដែល​ទំ​នាប ធ្វើ​យ៉ាង​ណា​ឱ្យ​ដី​មាន​ជីវ​ជាតិ​សម​ស្រប​ទៅ​នឹង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផង​។​ តាម​ការ​ប៉ាន់​ស្មាន​ ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ ០,៥ ហិក​តា​ រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១៥០ លាន​ដុង”។​

ពូថាច់​ង៉ុក​ភឿង កំ​ពុង​ដោះ​ដូរ​យោ​បល់​នឹង​ថ្នាក់​ដឹក​នាំ​ឃុំ។

ផ្សារ​ភ្ជាប់​នឹង​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ហើយ​ដាំ​ដំ​ណាំ​រួម​ផ្សំ​កាន់​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ គ្រួ​សារ​ពូតែង​មាន​បន្លែ​គ្រប់​ប្រ​ភេទ​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​និង​អតិថិ​ជន​ជា​និច្ច។​ ជាក់​ស្តែង​ដូច​ក្នុង​ឱកាស​ដែល​ត្រៀម​អំ​ណរ​ពិធី​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​កន្លង​ហើយ​ គ្រួ​សារ​ពូភឿង ដាំ​ម្រះ​ស្រុក​ចំ​នួន​ ២ កុង​ បច្ចុប្បន្ន​ លើ​ទីផ្សារ​តម្លៃ​ម្រះ​ស្រុក​ពី​ ២២.០០០ -២៥.០០០ ដុង​/គ.ក តាម​ការ​ប៉ាន់​ស្មាន​ទិន្ន​ផល​សម្រេច​ពី​ ២,៤ តោន​/២កុង​ ចំ​ណេញ​ប្រ​មាណ​ ៣០ លាន​ដុង។​

ដោយ​ឃើញ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចំ​ណេញ​ជាង​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ​ ហេតុ​នោះ​ ពូភឿង​បាន​ចលនា​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ឯទៀត​ នៅ​ក្នុង​ភូមិ​បង្វែរ​ផ្ទៃ​ដី​មួយ​ចំ​នួន​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់។​ មក​ទល់​ពេល​នេះ​ មាន​មាមីង​ជាង​ ១០ គ្រួ​សារ​បាន​បង្វែរ​ផ្ទៃ​ដី​ ផ្តល់​ទិន្ន​ផល​ទាប​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដោយ​មាន​ផ្ទៃ​ដី​សរុប​ ៤ ហិក​តា។​ ទន្ទឹម​នឹង​នោះ​ ពូថែម​ទាំង​ចែក​រំលែក​ចំ​ណេះ​ដឹង​បាន​មក​ពី​ការ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ ក៏​ដូច​ជា​បទ​ពិសោធន៍​ដែល​មាន​ផ្ទាល់​ខ្លួន​ ដើម្បី​អនុវត្ត​ការ​ដាំ​ដំ​ណាំ​របស់​មាមីង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។​

លោក​ ត្រឹង​វ៉ាន់​យុង ប្រ​ធាន​សមាគម​កសិករ​ឃុំ​ដូង​ស្វឹង​ ឱ្យ​ដឹង៖ “គ្រួ​សារ​ពូភឿង គឺជា​គ្រួ​សារ​គំរូ​ ក្នុង​ការ​អនុវត្ត​ទម្រង់​បង្វែរ​រចនា​សម្ព័ន្ធ​ ផលិត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ភូមិ​ស្រុក។​ ផ្តើម​ពី​ផ្ទៃ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប​ ប្រាក់​ចំ​ណូល​តិច​ គ្រួ​សារ​ពូបាន​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់។​ ក្រៅ​ពី​នេះ​ គ្រួ​សារ​ពូភឿង ថែម​ទាំង​ឈាន​មុខ​រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​ ដូច​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ចូល​រួម​វិភាគ​ទាន​មូល​និធិ​អនុវត្ត​ល្អ​ការ​ងារ​សុខុ​មាល​ភាព​សង្គម​របស់​ភូមិ​ភាគ​ផង​ដែរ។​ ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​របស់​ពូភឿង រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កំ​ពុង​ជំ​រុញ​ទឹក​ចិត្ត​ប្រ​ជា​ជន​ ពង្រីក​ទម្រង់​ដាំ​ដុះ​ បង្កើន​ប្រាក់​ចំ​ណូល”៕​

                        សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ