09/10/2023 - 16:06

កង​ទ័ព​ការ​ពារ​ព្រំ​ដែនខេត្ត​សុក​ត្រាំង ត្រួត​ពិនិត្យទូទៅ​នៅ​តាម​អង្គ​ភាពនានា

បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​បង្កើត​ក្រុម​ការ​ងារ​២​ក្រុម ដើម្បី​ត្រួត​ពិនិត្យ​ទូទៅ​លើ​វិស័យ​ការ​ងារ​ការ​ពារ​ព្រំ​ដែន​នៅ​តាម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន និង​កង​នា​វាចរណ៍​ការ​ពារ​ព្រំ​ដែន​លេខ​២។

 ​​ វរសេនីយ៍​ឯក ឡេ​ហុង​ហា មេ​បញ្ជា​ការ​រង នាយ​សេនា​ធិការ​កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្តថ្លែង​សរុប​សេចក្តី​នៃ​ការ​ត្រួត​ពិនិត្យ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ​។

នៅ​តាម​អង្គ​ភាព​នានា ក្រុម​ការ​ងារ​​បាន​ត្រួត​ពិនិត្យ​ឯក​សារ ក្បួន​បញ្ជី​អំពី​ការ​បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្ត បទ​បញ្ជា​ សា​រាចរ សេចក្តី​ណែ​នាំ​របស់​ថ្នាក់​លើ ស្តី​ពី​ការ​ត្រៀម​ប្រ​យុទ្ធ បោះ​ទ័ព​ យាម​កាម ហ្វឹក​ហ្វឺន​ផ្លាស់​ប្តូរ​ស្ថាន​ភាព​ត្រៀម​ប្រ​យុទ្ធ វិនិច្ឆ័យ​សភាព​ ការណ៍​អំពី​ត្រៀម​ប្រ​យុទ្ធ; ការ​ងារ​ដើរ​ល្បាត ត្រួត​ពិនិត្យ​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន; ពិនិត្យ​លទ្ធ​ផល​ប្រ​ជុំ​ជីវ​ភាព​ការ​ងារបក្ស ការ​ងារ​នយោ​បាយ; លទ្ធ​ផល​រក្សា​គោ​រព​ប្រតិ​បត្តិ​នូវ​លក្ខន្តិកៈ​ បទប្បញ្ញត្តិ របប​របៀប​របប​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព រៀន​សូត្រ កសាង​អង្គ​ភាព​រៀប​រយ​ គោ​រព​វិន័យ ក្រឹត្យ​ក្រម កសាង​អង្គ​ភាព​រឹង​មាំ​គ្រប់​វិស័យ “គំរូ​ឆ្នើម”; ការ​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន និង​បទ​ល្មើស ការ​ងារ​សើុប​ការណ៍ ការ​ងារ​ព័ស្តុភារ បច្ចេក​ទេសនិងហិរញ្ញ​វត្ថុ​ជា​ដើម។

ការ​ត្រួត​ពិនិត្យ​លើក​នេះ ដើម្បី​វាយ​តម្លៃ​នូវ​លទ្ធ​ផល​ដឹក​នាំ បញ្ជា​ការ​ និង​រៀប​ចំ​អនុវត្ត​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន; ការ​ងារ​បក្ស ការ​ងារ​នយោ​បាយ; ការ​ងារ​ត្រៀម​ប្រ​យុទ្ធ កសាង​អង្គ​ភាព​រៀប​រយ​ក្នុង​ឆ្នាំ ២០២៣៕

                              យ្វី​អាញ - វិមាន

ចែករំលែកអត្ថបទ