មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/10/2023 - 16:06

បាក​លីវ អភិវឌ្ឍ​ពូជ​ស្រូវ BL៩

នៅ​សិក្ខា​សាលា “វាយ​តម្លៃ​លទ្ធ​ផល​ជ្រើស​រើស​បង្កើត​ពូជ​ស្រូវ​បាក​លីវ ទិស​ដៅ​អភិវឌ្ឍ​ពូជស្រូវ BL៩” ត្រូវ​បាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត រៀប​ចំ​ពូជ​ស្រូវ​ថ្មី BL៩ លើក​ដំ​បូង​ក្នុង​ខេត្ត ត្រូវ​បាន​នា​យកដ្ឋាន​ដាំ​ដុះ ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ទទួល​ស្គាល់​ដាក់​ឱ្យ ​ចែក​ចាយ​ប្រើ​ប្រាស់។ ដូច្នេះ ពូជ​ស្រូវ BL៩ នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ដល់​កសិករ​បាក​លីវ ក្នុង​រយៈ​ពេល​ខាង​មុខ។

 ស្រូវ អង្ករ BL៩។

តាម​ប្រសាសន៍​លោក ង្វៀង​ភឿង​ហ៊ុង នា​យក​មជ្ឈ​មណ្ឌល​ពូជ​កសិកម្ម​ខេត្ត​បាក​លីវ ពូជ​ស្រូវ BL៩ មាន​រយៈ​ពេល​ពី ១០០​-១០៥ ថ្ងៃ; រដូវ​ដើម​ឆ្នាំ រដូវ​វស្សា​និង​រដូវ​សម្រក​ទិន្ន​ផល​សម្រេច​ពី ៥,៥​-៦,៥ តោន/​ហិក​តា បើ​រដូវ​ប្រាំង​ពី ៧-៧,៥ តោន/​ហិក​តា។ អង្ករ​ក្រ​អូប​ស្រាល​ គ្រាប់​វែង បាយ​ទន់​មាន​រស​ជាតិ​ឆ្ងាញ់ បាយ​ទុក​ត្រ​ជាក់​មិន​កក អត្រា​គ្រាប់​អង្ករ​ល្អ​ពី ៥២-​៥៧% ។ ពិសេស ពូជ​ស្រូវ BL៩ មាន​លទ្ធ​ភាព​ធន់​នឹង​ជាតិ​ប្រៃ​នៃ​កម្រិត​ទឹក​៤ ភាគ​ពាន់; ដើម​រឹង មិន​សូវ​រលំ តិច​មាន​សត្វ​ល្អិត​បំ​ផ្លាញ តែង​មាន​ក្តី​សង្ឃឹម​ក្នុង​ទម្រង់​ផលិត អង្ករ​សរីរាង្គ​និង​ទម្រង់​ផលិត​ស្រូវ-បង្គា។

ក្នុង​អង្គ​សិក្ខា​សាលា លោក​ផាម​វ៉ាន់​ថេវ  ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​បាក​លីវ បាន​ចង្អុល​ការ​ដល់​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត សហការ​ជា​មួយ​ភូមិ​ភាគ​នានា ផ្សព្វ​ផ្សាយ​ពូជ​ស្រូវ BL៩ ទៅ​ក្នុង​ការ​ផលិត​ឱ្យ​បាន​ឆាប់។ ទន្ទឹម​នឹង​នោះ ជា​សន្សឹមៗ​អភិវឌ្ឍ​តំបន់​ផលិត​កម្ម​សុវត្ថិ​ភាព អង្ករ​សរី​រាង្គ ពិសេស កសាង​ផ្លាក​យី​ហោស្រូវ​អង្ករ​ដែល​មាន​ឈ្មោះ​បាក​លីវ; ក្នុង​នោះ ផ្តោត​ទៅ​លើ​ផ្លាក​យី​ហោ អង្ករ​តំបន់​ផលិត​បង្គា-​ស្រូវ​បាក​លីវ រួម​ចំ​ណែក​លើក​កម្ពស់​តម្លៃ​ស្រូវ​អង្ករ និង​អភិវឌ្ឍ​ប្រ​កប​ដោយ​និរន្តរ​ភាព។ ក្រៅ​ពី​នេះ គប្បី​បង្កើន​ការ​តភ្ជាប់​ជា​មួយ​ក្រុម​ហ៊ុន​និង​អាជីវ​កម្ម​នានា ក្នុង​ការ​កសាង​វាល​ស្រែ​ខ្នាត​ធំ ប្រមូល​ទិញ​ពូជ​ ស្រូវ BL៩ រួម​ចំ​ណែក​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម នាំ​មក​ផល​ប្រ​យោជន៍​ដល់​កសិករ។

លោក​លឺវ​ហ្វាង​លី នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាកលីវ ឱ្យដឹង៖ “ពូជ​ស្រូវ BL៩ ត្រូវ​បាន​នា​យកដ្ឋាន​ដាំ​ដុះ ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ទទួល​ស្គាល់​ដាក់​ឱ្យ​ចែក​ចាយ​ប្រើ​ប្រាស់​តាម​បែប​ពិសេស នៅ​ថ្ងៃ ២១ ខែ​សី​ហា ឆ្នាំ ២០២៣។ នេះ​ជា​ពូជ​ស្រូវ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​វាយ​តម្លៃ​ខ្ពស់​អំពី​គុណ​ភាព​អង្ករ សម​ស្រប​ទៅ​នឹង​ស្ថាន​ភាពបម្រែ​បម្រួល​អាកាស​ធាតុ​កាន់​តែ​ស្មុគ​ស្មាញ ​ដូច​សព្វ​ថ្ងៃ។ ដើម្បី​ទាញ​យក​ឧត្តមភាព​ពី​ពូជ​ស្រូវ BL៩ ផ្នែក​កសិកម្ម​ខេត្ត​នឹងមាន​ដំ​ណោះ​ស្រាយ ពង្រីក​ទូលំ​ទូលាយ ផ្ទេរ​ជូន​វិទ្យាសាស្ត្រ​ ផលិតកម្ម​ដល់​កសិករ; បង្កើត​ទៅ​ជា​តំបន់​ជំ​នាញ​ផលិត បង្ក​បង្កើន​ផល​ពូជ​ស្រូវ BL៩ ទៅ​តាម​ស្តង់​ដារ VietGAP សរីរាង្គ ជា​មួយ​នឹង​បរិមាណ​ផល​ច្រើន និង​ធានា​គុណ​ភាព។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​ដល់​សហករណ៍​ផលិតកម្ម អាជីវ​កម្ម ស្រូវ​អង្ករ កសាង​និង​អភិវឌ្ឍ​ខ្សែសង្វាក់​ចង​សម្ព័ន្ធ​រវាង​សហករណ៍​និង​អាជីវ​កម្ម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ប្រទេស​និង​ការ​នាំ​ចេញ។ ក្នុង​រដូវ​វស្សា​និង​រដូវ​ ប្រាំង​ឆ្នាំ ២០២៣ ខេត្ត​នឹង​ផ្សព្វ​ផ្សាយ​ការ​ផលិត​ពូជ​ស្រូវ BL៩ លើ​ផ្ទៃ​ដី ៥០០ ហិក​តា និង​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន ANGIMEX ប្រ​មូល​ទិញ​ផលិត​ផល”៕

                             ថាញ់​យ្វី- លី​សៀ

ចែករំលែកអត្ថបទ