|
សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ។ |
ថ្ងៃ១០ ខែមករា ឆ្នាំ២០១៨ គណៈលេខាមជ្ឈិមបក្ស នីតិកាល XII បានចេញបទបញ្ជាលេខ១៩-CT/TW ស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី (ហៅកាត់ថា បទបញ្ជាលេខ១៩)។ កាសែតកឹងធើភាសាខ្មែរ បានធ្វើបទសម្ភាសន៍ជាមួយនឹងសមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ស្ដីពីការអនុវត្តបទបញ្ជានេះ។
*រយៈពេល៥ឆ្នាំកន្លង គណៈកម្មាធិការបក្ស ក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តបទបញ្ជានេះយ៉ាងដូចម្ដេច ជម្រាបប្រសាសន៍ សមមិត្ត ?
- ក្រោយពីបទបញ្ជាលេខ១៩បានដាក់ចេញ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានចេញសារលិខិតលេខ៩៣៤-CV/TU ផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ១៩; ចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយ - សង្គម ក្រុងផ្ដុំកម្លាំងចង្អុលការ ផ្សព្វផ្សាយ បញ្រ្ជាបអនុវត្តម៉ឺងម៉ាត់នូវបទបញ្ជាលេខ១៩ ផ្សារភ្ជាប់នឹងជំរុញការផ្សព្វផ្សាយនូវគោលការណ៍ សេចក្ដីសម្រេចរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការ សម្ព័ន្ធយុវជន សមាជិកសមាគមនិងប្រជាជន។ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គម គ្រប់ថ្នាក់ តែងយកចិត្តទុកដាក់ចង្អុលការផ្សព្វផ្សាយអនុវត្តបានល្អនូវគោលការណ៍ សេចក្ដីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ គោលនយោបាយ កម្មវិធីគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ បង្កលក្ខណសម្បត្តិសម្រាប់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក អនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿនក្នុងផលិត ជាជំហានលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរ។ល។ ផ្ដើមពីនោះ ជនរួមជាតិខ្មែរខិតខំពលកម្មផលិត ធ្វើអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ; សកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ; អនុវត្តល្អនូវគោលនយោបាយមហាសាមគ្គីទូទាំងជនជាតិ; សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅកន្លែងមានជនរួមជាតិខ្មែររស់នៅកុះករមានភាពលំនឹងជាបន្ត។
* តើក្រុងកឹងធើអនុវត្តវិធានការអ្វី ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងប៉ុន្មានឆ្នាំខាងមុខ ជម្រាបប្រសាសន៍សមមិត្ត ?
ក្នុងរយៈពេល៥ឆ្នាំកន្លង រណសិរ្សមាតុភូមិនិងអង្គការនយោបាយ - សង្គមក្រុង
បានសាងសង់ផ្ទះមហាសាមគ្គីបាន៥៩០ខ្នងជូនជនរួមជាតិខ្មែរ
សរុបទឹកប្រាក់ប្រមាណ២៦,៥៥ពាន់លានដុង។
- ទន្ទឹមនឹងការជំរុញអនុវត្តបទបញ្ជាលេខ ១៩ គណៈកម្មាធិការបក្សបន្តការដឹកនាំ ចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ ផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន បុគ្គលិក អ្នករដ្ឋការនិងប្រជាជន ពិសេសគឺជនរួមជាតិភាគតិច បញ្រ្ជាបនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺបទប្បញ្ញត្តិច្បាប់ និងគោលនយោបាយថ្មីដែលទាក់ទងផ្ទាល់ដល់ជនរួមជាតិភាគតិចនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក។ ផ្ដើមពីនោះ ម្ចាស់ការនិងធ្វើឱ្យជាក់ស្ដែងទាន់ពេលនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស រដ្ឋ សំដៅលើកកម្ពស់ការយល់ដឹង ភារកិច្ចរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការមហាជននិងប្រជាជនក្នុងការអនុវត្តគោលនយោបាយជនជាតិ; បញ្ជាក់ពីលក្ខណៈមិនងាករេនៃគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ៖ ប្រជាជាតិវៀតណាម សមភាព សាមគ្គី គោរពគ្នាទៅវិញទៅមកនិងរួមគ្នាអភិវឌ្ឍ។
ក្រុងផ្ដុំកម្លាំងផ្ដល់អាទិភាពប្រភពទុនវិនិយោគ អភិវឌ្ឍតំបន់ជនរួមជាតិភាគតិច; ជំរុញការធ្វើពិពិធកម្មនិងសង្គមូបនីយកម្មប្រភពធនធាន; យកចិត្តទុកដាក់ពិសេសដល់ការលើកកម្ពស់កម្រិតប្រជាបញ្ញា បណ្តុះបណ្ដាលប្រភពធនធានមនុស្ស កាត់បន្ថយភាពក្រីក្រដោយចីរភាព កសាងប្រព័ន្ធនយោបាយមូលដ្ឋានរឹងមាំ ផ្សារភ្ជាប់ជាមួយនឹងការធានាការពារប្រទេស - សន្ដិសុខ បង្កការលំនឹងនិងអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ល។ ក្រុងបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងតំបន់ជនរួមជាតិខ្មែរលើវិស័យនានា ជាពិសេស គឺវិស័យការពារប្រទេស-សន្ដិសុខ; ផ្ដុំកម្លាំងពង្រីកទូលាយទម្រង់ដែលមានប្រសិទ្ធភាព មានភាពសុសសាយ។ល។
ជឿជាក់ថា ដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ គ្រប់ថ្នាក់ គ្រប់ផ្នែក និងទូទាំងប្រព័ន្ធនយោបាយជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនៅក្រុងកឹងធើនិយាយដោយឡែក នឹងបន្តពង្រីកប្រវេណីបដិវត្តន៍ ស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ ខិតខំពលកម្ម ផលិត ធ្វើអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ច ធ្វើមានដោយសុចរិត លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតី រួមចំណែកទៅក្នុងការអភិវឌ្ឍរួមរបស់ក្រុង៕
* សូមអរគុណសមមិត្ត !
ថាញឡុង- ថាច់ធី