ស្រុកជនបទថ្មីចូវថាញ់ ខេត្តត្រាវិញ ផ្តុំកម្លាំងផ្សព្វផ្សាយដោយឥតឈប់ឈរនូវវិធានការជាច្រើនសំដៅរក្សាខ្ជាប់នូវលក្ខឋានទី៨អំពីសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
នគរបាលស្រុកចូវថាញ់ សហការជាមួយផ្នែកសមត្ថកិច្ចផ្សព្វផ្សាយ ចលនាប្រជាជន
អនុសង្កាត់២ ទីប្រជុំជនចូវថាញ់ រក្សាអនាម័យបរិស្ថាន។
ភូមិសាស្រ្តស្រុកចូវថាញ់ធំទូលាយ ជាប់ព្រំប្រទល់នឹងក្រុងត្រាវិញនិងស្រុកដទៃទៀត។ អាស្រ័យហេតុនោះ ទន្ទឹមនឹងការបង្កភាពងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នោះគឺជំរុញនូវសកម្មភាពដោះដូរពាណិជ្ជកម្ម លក់ដូរ អភិវឌ្ឍឧស្សាហកម្ម សិប្បកម្មខ្នាតតូច សេវាកម្មទេសចរណ៍ក៏បានលេចឡើងហានិភ័យបាត់សន្តិសុខសណ្តាប់ធ្នាប់ ប៉ះពាល់ដល់លក្ខឋានស្រុកជនបទថ្មីមិនតិចផងដែរ។ ដោយកំណត់ច្បាស់នូវភាពងាយស្រួល និងការលំបាក រយៈពេលកន្លង នគរបាលស្រុកចូវថាញ់ សកម្មធ្វើសេនាធិការជូនគណៈកម្មាធិការបក្សស្រុក ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុក កសាងផែនការធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត បំផុសចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” កសាងផែនការតស៊ូបង្ក្រាបឧក្រិដ្ឋកម្ម ធានាសុវត្ថិភាពចរាចរណ៍សមស្របទៅនឹងភាពជាក់ស្តែងរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ រក្សានិងសហការអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចអន្តរផ្នែក រវាងកម្លាំងនគរបាលនិងរណសិរ្សស្រុក សមាគម អង្គការមហាជននានាលើភូមិសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ ម្យ៉ាងទៀត ច្បាមផែនការរបស់ថ្នាក់លើក៏ ដូចជាភារកិច្ចនយោបាយរបស់ភូមិភាគ។ ឆ្លងតាមរយៈនោះ មានករណីជាច្រើនកើតមានឡើងត្រូវបានដោះស្រាយទាន់ពេលនៅនឹងមូលដ្ឋាន។
វរសេនីយ៍ឯកបម្រុង ឡឹមជីហ៊ីវ ប្រធាននគរបាលស្រុកចូវថាញ់ ឱ្យដឹង៖ “ទូទាំងស្រុកបានកសាងចំនួន១៦២ទម្រង់ ក្លឹបបង្ការ ប្រឆាំងឧក្រិដ្ឋកម្ម ដូច៖ “ផ្សព្វផ្សាយច្បាប់ក្នុងសាសនា” “រួមជាមួយប្រជាជនស្វែងយល់ច្បាប់” “សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់” “គ្រប់គ្រងអប់រំកូនចៅមិនប្រព្រឹត្តល្មើសច្បាប់និងបាបគ្រោះសង្គម” “បង្ការប្រឆាំងឧក្រិដ្ឋកម្ម”។ល។ តាមរយៈការបំផុសចលនា ប្រជាជនបានផ្តល់ព័ត៌មានមានតម្លៃជាច្រើនដល់នគរបាល ជួយនគរបាលបង្ការបង្ក្រាបនិងចាត់វិធានការលើករណីបាបគ្រោះសង្គមជាច្រើន”។
ទន្ទឹមនឹងនោះ ស្រុកថែមទាំងគួបផ្សំការអនុវត្តចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” ជាមួយនឹងការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” បង្កការរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងប្រជាជន។ ជាពិសេស ការងារផ្សព្វផ្សាយអប់រំច្បាប់ត្រូវបានជំរុញ ប្រជាជនម្នាក់ៗក្លាយជា “នគរបាល” ម្នាក់ក្នុងប្រជាជន រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាភាពសុខសាន្តក្នុងសហគមន៍ប្រជាជន៕
សើុងម៉ាល័យ-លីសៀ