មិនត្រឹមតែមាន “ផ្កាពណ៌លឿងបង្អួតសម្រស់លើវាលស្មៅប៉ុណ្ណោះទេ” ភូអៀង ថែមទាំងមានកន្លែងជាច្រើន “រស់នៅបែបនិម្មិត” ដ៏អស្ចារ្យ ក្នុងនោះ មានប្រាង្គង៉ិនផុងជាដើម។
ប្រាង្គង៉ិនផុង។
ហាងលក់គ្រឿងសមុទ្រតូចៗនៅក្បែឆ្នេរសមុទ្រ ភាគច្រើនលក់សុទ្ធតែ
គ្រឿងសមុទ្រដែលនេសាទបានមកពីធម្មជាតិ។
បើតាមប្រជាជនអ្នកស្រុក គឺបង្កងប៉ាកមិនទាន់មានការចិញ្ចឹមនៅឡើយទេ។
ប្រាង្គង៉ិនផុង គឺជាកន្លែងទេសចរណ៍ថ្មីនៃខេត្តភូអៀង។ នេះជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរច្រើនកុះករ ខណៈពេលមកកាន់ទីក្រុងសមុទ្រទ្វីហ្វា។ ង៉ិនផុង ជាសំណង់សាធារណៈមួយជាប់ឆ្នេរសមុទ្រទ្វីហ្វា ម្ខាងបែរទៅសមុទ្រ ហើយម្ខាងទៀតគឺជាចំណុចប្រសព្វគ្នារវាងផ្លូវង្វៀងហ៊ឺវ-ថ និងដុកឡឹប។ ពិសេស ប្រាង្គង៉ិនផុង ត្រូវបានកសាងលើទីលានង៉ិនផុងនៃខេត្តភូអៀង។ ឈ្មោះប្រាង្គចំនឹងឈ្មោះទីលាន បើពិនិត្យជាក់ស្តែង នេះជាកន្លែងសម្រាប់ស្រូបខ្យល់អាកាសយ៉ាងពិតប្រាកដ។ ប្រសិនបើមិនចង់ងូតទឹកសមុទ្រ ភ្ញៀវទេសចរគ្រាន់តែធ្វើដំណើរទៅកាន់ប្រាង្គង៉ិនផុង ឈរមួយកន្លែងអាចនឹងស្រូបជំនោរវាយោបក់ផាត់មកពីសមុទ្រដែលមានរសជាតិប្រៃបក់មករំភើយៗត្រជាក់ស្រួល។
ជាសំណង់ថ្មីដែលទើបដាក់ឱ្យប្រើប្រាស់ ប៉ុន្តែហេតុអ្វី “ង៉ិនផុង” ក្លាយជាគោលដៅមិនអាចរំលងសម្រាប់អ្នកចូលចិត្តដើរទេសចរណ៍? ដំបូងនេះគឺជាសំណង់ស្ថាបត្យកម្មមួយដែលមានអត្ថន័យ ត្រូវបានស្ថាបនាផ្អែកលើឧត្តមគតិ នោះគឺ៖ ឡាកឡុងក្វឹង បញ្ជូនកូនទាំង៥០នាក់ចុះទៅសមុទ្រ។ សំណង់មានផ្ទាំងថ្មរៀបផ្គងលើគ្នាទៅជាប្រាង្គដែលមានសណ្ឋានដូចល្បាក់ថ្មចានទាប - ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយរបស់ខេត្តភូអៀង។ គឺជាសំណង់ថ្មី ម្ល៉ោះហើយង៉ិនផុង ថែមទាំងមានជំនោរខ្យល់ថ្មី ដោយរូបភាព ៣D យ៉ាងគាប់ភ្នែកនៅពេលយប់។ ពិសេសគឺង៉ិនផុង មានកន្លែងអង្គុយ កន្លែងឈរសម្រាប់ភ្ញៀវទេសចរឬប្រជាជនអ្នកស្រុក៘ ដើម្បីគយគន់សមុទ្រ និងស្រូបយកខ្យល់ដ៏បរិសុទ្ធពីសមុទ្រទាំងថ្ងៃទាំងយប់។
ជាទឹកដីប្របសមុទ្រ ហេតុនោះ ភូអៀង ថែមទាំងជាកន្លែងដ៏អស្ចារ្យ ដើម្បីភ្ញៀវទេសចរស្រស់ស្រូបអាហារសមុទ្រទៀតផង។ ក្រោយពីថតរូបអស់ពីចិត្ត ភ្ញៀវទេសចរអាចនឹងស្វែងរកហាងលក់គ្រឿងសមុទ្រតូចៗនៅក្បែរឆ្នេរសមុទ្រតាមសេចក្តីត្រូវការ។ នៅទីនេះ ភ្ញៀវទេសចរគប្បីទទួលទានមុខម្ហូបបន្ទះត្រីតុកកែសមុទ្រចំហុយទឹកដូង វេចអន្លក់ជ្រលក់ម៉ូតាត ហឹរឆួលផ្អែមឆ្ងាញ់។ ចំណែកល្បាលត្រីតុកកែសមុទ្រត្រូវបានយកទៅបបរ ហាន់ខ្ញីល្អិតៗបង់ចូលពិតជាឆ្ងាញ់អត់ទាស់។ អ្នកជំនាញហូបនៅភូអៀង ច្រើនតែហូបបង្កងប៉ាកជំនួសឱ្យបង្កងសាវទាវ ពីព្រោះបង្កងប៉ាកនេសាទបានមកពីធម្មជាតិ។ ចំពោះបង្កងនេះ ភ្ញៀវទេសចរដែលពូកែដៃទើបកាត់សំបកដ៏រឹងរបស់វាបាន។ លំបាកដូច្នេះ ប៉ុន្តែពេលខាំចូលក្នុងមាត់សាច់ផ្អែមឆ្ងាញ់ គឺភ្ញៀវទេសចរលែងស្តាយកម្លាំងទៀត។ ប៉ុន្តែពិសេសបំផុតនោះគឺមុខម្ហូបត្រីធូណាសមុទ្រ។ ចំពោះត្រីនេះភ្ញៀវទេសចរ អាចនឹងហូបជាមួយនំបញ្ចុក ឬក៏ចំហុយបង់ខ្ញីចូល គឺឆ្ងាញ់អត់ទាស់៕
ហាថាញ-លីសៀ