មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/09/2023 - 15:39

ទិស​ដៅ​អភិវឌ្ឍ​ដំ​ណាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់

ដើម្បី​ជួយ​កសិករ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ចៀស​វាង​ការ​ដាំ “បាន​ផល​ តម្លៃ​ចុះ​ថោក” សមាគម​កសិករ​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​សហការ​ប្រ​មូល​ទិញ​ផលិត​ផល​ពី​កសិករ។

 បងសើុង​ហាយ​ផុង​ នៅ​ភូមិ​ដៃ​ទែន​កំពុង​ថែ​ទាំ​ក្រូច​ឆ្មារ​​គ្មាន​គ្រាប់។

លោក​ថាច់​ចន្ធី ប្រ​ធាន​សមាគម​កសិករ​ឃុំ​លឿង​ហ្វាA ឱ្យដឹង៖ “ដើម្បី​ជួយ​កសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​មាន​ប្រ​សិទ្ធ​ភាព បង្កើន​ប្រាក់​ចំ​ណូល មូល​និធិ​ឧបត្ថម្ភ​កសិករ​របស់​សមាគម​បាន​ជួយ​កសិករ​ចំ​នួន​៣៤ នាក់ លើ​ភូមិ​សាស្ត្រ​ភូមិ​ចុង​ទ័ព ភូមិ​សម្តេច ភូមិ​ដៃ​ទែន ភូមិ​តឹង​ង៉ាយ​និង​ភូមិ​ស្ពឺ ដាំ​ក្រូច​ឆ្មារ គ្មាន​គ្រាប់​ចំ​នួន​១៥,៣៥​ហិក​តា សរុប​ថវិកា​ ឧបត្ថម្ភ​៥០០​លាន​ដុង។ ខណៈ​ពេល​កសិករ​ចូល​រួម​ទម្រង់​ត្រូវ​បាន​ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ The Fruit Republic ផ្ដល់​ពូជ​ដំ​ណាំ ណែ​នាំ​បច្ចេក​ទេស និង​ប្រ​មូល​ទិញ​ផលិត​ផលក្នុងតម្លៃ (ទាប​បំ​ផុត) ១០.០០០​ដុង/គ.ក។ ប្រ​សិន​បើ​ទីផ្សារ​តម្លៃ​ខ្ពស់​ជាង​នឹង​ទិញ​ខ្ពស់​ជាង សន្យា​ទិញ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ប្រ​មាណ ៣.០០០ ដុង/គ.ក”។

បង​សើុងហាយ​ផុង (ខាង​ស្ដាំ) កំ​ពុង​ដោះ​ដូរ​ពី​ការ​ថែ​ទាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់។

បងសើុង​ហាយ​ផុង នៅ​ភូមិ​ដៃ​ទែន ឱ្យដឹង៖ “សមា​គមកសិករ​ឃុំ បាន​ចុះ​មក​ចលនា​ឱ្យ​កសាង​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ហើយ​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​ផលិត​ផល រូប​ខ្ញុំ​ផ្ទាល់​និង​កសិករ​នៅ​ទីនេះ​រីក​រាយ​ត្រេក​អរ​ណាស់។ ដូច្នេះ គ្រួសារ​ខ្ញុំ​មិន​អល់​អែក​ក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​៣២​កុង ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ងាក​មក​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​វិញ។ បច្ចុប្បន្ន ក្រូច​ឆ្មារ​ដាំ​បាន​៤​ខែ កំ​ពុង​លូត​លាស់​ល្អ។ បើ​តាម​ដឹង​ ក្រូច​ឆ្មារ​គ្មាន​គ្រាប់ តាំង​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល​មាន​រយៈ​ពេល​ប្រ​មាណ​១៨​ខែ ទិន្ន​ផល​សម្រេច​ពី​៣-៥​តោន/​កុង/ឆ្នាំ ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​១០.០០០/គ.ក។ តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ ដើម្បី​បាន​ក្រូច​ឆ្មារ គ្មាន​គ្រាប់ ១ គ.ក ត្រូវ​ចំ​ណាយ​ថវិកា​ប្រ​មាណ ៥.០០០​ដុង/គ.ក បើ​ក្រុម​ហ៊ុន​ធានា​ទិញ​ក្នុង​តម្លៃ ១០.០០០​ដុង/គ.ក  ទិន្ន​ផល​សម្រេច​៤​តោន/កុង ក្រោយ​ពី​ទូទាត់​រួច​ស្រេច​កសិករ​ចំ​ណេញ​បាន​២០លាន​ដុង/កុង/ឆ្នាំ ខ្ពស់​ជាង​ច្រើន​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ”។

ពូថាច់​ធន​សិរី នៅ​ភូមិ​ដៃ​ទែន ឱ្យដឹង៖ “ខ្ញុំ​ចូល​រួម​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​បាន​៥​កុង ក្រូច​ឆ្មារ​កំ​ពុង​លូត​លាស់​​ល្អ ហើយ​បាន​រដ្ឋ​ជំ​នួយ​ដើម​ទុន ក្រុម​ហ៊ុន​ធានា​ទិញ​ផលិត​ផល​និង​ណែ​នាំ​បច្ចេក​ទេស​ថែ​ទាំ ៘ ខ្ញុំ​ត្រេក​អរ​ណាស់។ ក្រៅ​ពី​ការ​ដាំ​ក្រូច​ឆ្មារ ខ្ញុំ​ក៏​បាន​ដាំ​ឆ្លាស់​ដំ​ណាំ​រួម​ផ្សំ​ផ្សេងៗ ដូច៖ ល្ពៅ  ល្ហុង ៘ ដាំ​ឆ្លាស់​ក្នុង​ចម្ការ​ក្រូច​ឆ្មារ ដើម្បី​យក​ខ្លី​ចិញ្ចឹម​វែង”។

ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់ ឃុំ​លឿង​ហ្វាA បាន​ស​ឱ្យ​ឃើញ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ចងសម្ព័ន្ធ “៤ អ្នក”។ ពិសេស គឺ​កសិករ​និង​អាជីវ​កម្ម ដើរ​តួនាទី​ជា​កត្តា​សម្រេច ពី​ព្រោះ​នេះ​គឺ​ជា​ការ​ចង​សម្ព័ន្ធ​សំ​ដៅ​បង្កើន​កិច្ច​សហការ​ស្អិត​ល្មួត​រវាង​ការ​ផលិត​និង​ធានា​ទិញ​ផលិត​ផល ត្រូវ​បាន​ពង្រីក៕ 

                     សើុង​ម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ