18/09/2023 - 14:06

ឆ្នាំ “កាក់​កប” របស់​ក្រុម​កីឡា​បាល់​ទះ​នារី​វៀត​ណាម

បន្ទាប់​ពី​ដណ្តើម​បាន​ពាន​ជើង​ឯក VTV Cup ២០២៣ លើ​ទី​លាន​ក្នុង​ប្រ​ទេស ក្រុម​ជម្រើស​បាល់​ទះ​នារី​វៀត​ណាម បន្ត​ចូល​រួម​ពាន​រង្វាន់​បាល់​ទះ​ជើង​ឯក​អា​ស៊ី​ឆ្នាំ ២០២៣ នៅ​លើ​ទឹក​ដី​ថៃ ដោយ​ដាក់​ទិស​ដៅ​ចូល​ក្នុង​ចំ​ណោម​៤​ក្រុម​កំ​ពូល។

ក្រុម​ជម្រើស​កីឡា​បាល់​ទះ​នារី​វៀត​ណាម​ចេញ​ប្រ​កួត។រូប៖ Internet

ក្រុម​ជម្រើស​បាល់​ទះនារី​វៀត​ណាម កំ​ពុង​ឈរ​លំ​ដាប់​ថ្នាក់​លេខ​៦​នៅ​អា​ស៊ី។ ដៃ​គូ​ប្រ​ជែង​របស់​ក្រុម​ជម្រើស​នារី​វៀត​ណាម គឺ​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង បច្ចុប្បន្ន​កំ​ពុង​ឈរ​ចំ​ណាត់​ថ្នាក់​លេខ​៤ នៅ​អាស៊ី និង​ឈរ​លំ​ដាប់​លេខ​៤ ក្នុង​ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​នៅ​ទី​ក្រុង Tokyo និង​ឈរ​លើ​វៀត​ណាម​ដល់​ទៅ​១០​ថ្នាក់ នៅ​ក្នុង​តារាង​រៀប​ចំ​ណាត់​ថ្នាក់​ពិ​ភព​លោក។  បាន​ន័យ​ថា បើ​យក​ឈ្នះ​លើ​កូរ៉េ​ខាង​ត្បូង ឱ​កាស​នឹង​បើក​សម្រាប់​ក្រុម​ជម្រើស​វៀត​ណាម។

ទោះ​បី​ការ​ប្រ​កួត​របស់​ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង​មិន​សូវ​បាន​ល្អ​ក្នុង​ពេល​ជិត​ៗនេះ ប៉ុន្តែ​ជា​មួយ​នឹង​ជំហរ​និង​សក្ដា​នុពល​ដែល​មាន​ស្រាប់ ក្រុម​ជម្រើស​កូរ៉េ​ខាង​ត្បូង បាន​យក​ឈ្នះ​២​សិត  ដំបូង​យ៉ាង​ងាយ​ស្រួល។ ក្នុង​ពេល​គ្មាន​អ្វី​បាត់​បង់​ទៀត ប្រ​ធាន​ក្រុម​ថាញ​ធ្វី និង​មិត្ត​រួម​ក្រុម​បាន​យក​ឈ្នះ​ក្នុង​សិត​ទី​៣ ដោយ​ពិន្ទុ​ប្រ​កៀក​ប្រកិត​គ្នា ទើប​ញុាំង​ឱ្យការ​ប្រ​កួត​កាន់​តែ​ស្វិត​ស្វាញ​នៅ​សិត​ទី​៤ មុន​ពេល​ផ្តួល​ក្រុម​ជម្រើស កូរ៉េ​ខាង​ត្បូង​នៅ​សិត​ទី​៥ ដោយ​ពិន្ទុ​១៥ - ១៣ ដោយ​ក្រ​ឡាស់​ស្ថាន​ភាព​យក​ឈ្នះ​យ៉ាង​គាប់​ភ្នែក​ក្នុង​ការ​ប្រ​កួត​បើក​ឆាក​ដំ​បូង។ ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌​មាន​បរទេស ប្រ​ធាន​ក្រុម​ថាញ​ធ្វី បាន​និយាយ​ថា ការ​ក្រ​ឡាស់​ស្ថាន​ភាព​យក​ឈ្នះ​នេះ គឺ​ពោរ​ពេញ​ដោយ​ស្នាក់​ស្នាម​នៃ​សាមគ្គី​ភាព ការ​រួម​គ្នា​តស៊ូ​របស់​ក្រុម​ទាំង​មូល។ ភាព​មិន​ក្រអឹត​ក្រ​ទម​របស់​ថាញ​ធ្វី ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់ ប៉ុន្តែ​អ្នក​គាំ​ទ្រ​ត្រូវ​តែ​បំ​ពេញ​បន្ថែម​ថា ៣ សិត​ចុង​ក្រោយ កីឡា​ការិនី​ថាញ​ធ្វី លេង​បាន​ល្អ តាំង​ពីវាយ​លុក​រហូត​ដល់​ការ​ពារ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្នុង​ឈុត​ក្រ​ឡាស់​ស្ថាន​ភាព​យក​ឈ្នះ​របស់​ក្រុម។ ក្រៅ​ពី​ថាញ​ធ្វី ការ​ប្រ​កួត​នេះ​នៅ​មាន​រាជិនី​សម្ផស្ស VTV Cup កេវ​ទ្រិញ ក៏ឡើង​ដៃ​ណាស់​ដែរ ខណៈ​ពេល​គប់​បាល់​បាន​ល្អ និង​ការ​ពារ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ផង​ដែរ។ ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ប្រ​កួត​នេះ គឺ​គ្រូ​បង្វឹក​បាន​ប្តូរ​អ្នក​បោះ​បាល់​ទី​២​យ៉ាង​ទាន់​ពេល​វេលា ធ្វើ​ឱ្យ​វិធី​សាស្រ្ត​វាយ​លុក​របស់​ក្រុម​កាន់​តែ​រវៀស​រវៃ​ថែម​ទៀត។

ឈ្នះ​ពីរ​ប្រ​កួត​បន្ទាប់​ទៀត ជួយ​ឱ្យ​ក្រុម​ជម្រើស​វៀត​ណាម​ឈរ​ទី​១​ក្នុងពូល មាន​ភាព​ងាយ​ស្រួល​ពេល​ឈាន​ចូល​ជុំ​ទី​២។ ជា​មួយ​នឹង​ការ​គិត​ពិន្ទុ​នៃ​ការ​ប្រ​កួត​នៅ​ជុំ​នេះ យើង​គ្រាន់​តែ​យក​ឈ្នះ​១​ប្រ​កួត​ទៀត (រក្សា​លទ្ធ​ផល​ដែល​ឈ្នះ​កូរ៉េ​ខាង​ត្បូង) គឺ​វា​គ្រប់​គ្រាន់​ដើម្បី​ចូល​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ កី​ឡា​ការិនី មាស​នៃ​កីឡា​បាល់​ទះ​វៀត​ណាម មិនធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ខក​ចិត្ត​ឡើយ ដោយ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​អូស្ត្រា​លី៣-០ គ្រប់​ពិន្ទុ​ឡើង​បន្ថែម ៨​កម្រិត  ស្ថិត​ក្នុង​ចំ​ណោម​៤០​ក្រុម​លំ​ដាប់​កំពូល​លើ​ពិភព​លោក។

ការ​ប្រ​កួត​ចុង​ក្រោយ​នៃ​វគ្គ​ក្នុង​ពូល​ទី​២ ជួប​ក្រុម​ជម្រើស​ថៃ ក៏​គ្មាន​អ្វី​សំ​ខាន់​ទៀត​ដែរ មុន​នោះ​ក្រុម​ជម្រើស​ថៃ ក៏​បាន​ផ្តួល​ក្រុម​ជម្រើស​បាល់​ទះ​នារី​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធ​ផល​៣-០។ ដូច្នេះ កីឡា​បាល់​ទះ​នារី​វៀត​ណាម បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ សម្រេច​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ គឺ​ចូល​ក្នុង​ចំ​ណោម ៤​ក្រុម​កំ​ពូល​នៃ​ពាន​រង្វាន់​នេះ។ សិស្ស​និង​គ្រូ​បង្វឹក ង្វៀង​ត្វឹង​កៀក បន្ត​បង្កើត​កំ​ណត់​ត្រា​ថ្មី​សម្រាប់​កី​ឡា​បាល់​ទះ​នារី​វៀត​ណាម ពី​ព្រោះ​នេះ​ជា​លើក​ដំ​បូង​វៀត​ណាម​បាន​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ថ្នាក់​ទ្វីប៕

                                   ហា​ថាញ - វិមាន

ចែករំលែកអត្ថបទ