នគរបាលខេត្តសុកត្រាំង បានសហការជាមួយនឹងភូមិភាគជំរុញការឃោសនា ចលនាជនរួមជាតិខ្មែរ សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាលំនឹងភាពសុខសាន្តនៅតំបន់ជនបទ។
នគរបាលតែងសហការជាមួយនឹងវត្តអារាម ឃោសនាចលនាជនរួមជាតិខ្មែរ
អនុវត្តល្អនូវបទប្បញ្ញត្តិរបស់ច្បាប់។
តាមគណៈចង្អុលការបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម និងកសាង ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិខេត្ត (ហៅកាត់ថា គណៈចង្អុលការ) បច្ចុប្បន្ន ទូទាំងខេត្តមានចំនួន៦៨ទម្រង់ “ធានាសន្តិសុខសណ្តាប់ធ្នាប់” ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បានផ្សព្វផ្សាយនៅតាមទីតាំង៦២០កន្លែង; ក្នុងនោះ មានទម្រង់គំរូចំនួន៧ មានដូច៖ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម”; បង្ការប្រឆាំងបទល្មើសនិងបាបគ្រោះសង្គមតាមរយៈបណ្តាញសង្គម (Zalo); ស្វ័យបង្ការ ស្វ័យគ្រប់គ្រងក្នុងមូលដ្ឋានគោរពបូជា; កាមេរ៉ាសន្តិសុខ។ល។ ប្រជាជនបានផ្តល់ដំណឹងដ៏មានតម្លៃជាង១.០០០ដំណឹងជួយដល់កម្លាំង នគរបាលវិនិច្ឆ័យបានទាន់ពេល រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
ព្រះឧបជ្ឈាយ៍ ឡឹមសឿង ព្រះចៅអធិការវត្តសិរីនគរជុំ (អំពូយារ) ឃុំថាញ់ភូ ស្រុកមីស្វៀង មានថេរដីកា៖ “ចាប់ពីមានទម្រង់ “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” នគរបាលរួមជាមួយនឹងវត្ត បានផ្សព្វផ្សាយអំពីបទប្បញ្ញតិ្តរបស់ច្បាប់ ណែនាំពុទ្ធបរិស័ទយល់ច្បាស់ពីកលល្បិចរបស់ឧក្រិដ្ឋជនគ្រប់ប្រភេទ មិនស្តាប់តាមសម្តីញុះញង់របស់អានុភាពពីខាងក្រៅ ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ សមាជិកក្នុងទម្រង់តែងធ្វើបច្ចុប្បន្នភាពព័ត៌មាន អំពីសន្តិសុខនៅក្នុងនិងក្រៅប្រទេស អំពីគោលនយោបាយវិនិយោគនៅតំបន់ជនរួមជាតិខ្មែរ ម្ល៉ោះហើយ ពុទ្ធបរិស័ទតែងជឿទុកចិត្ត។ ក្នុងថ្ងៃបុណ្យទាន សមាជិកបានរួមជាមួយនឹងកម្លាំងសមត្ថកិច្ចការពារសន្តិសុខ ធានាសុវត្ថិភាព ហេតុនោះ ពុទ្ធបរិស័ទនឹងនរចិត្តមកវត្តធ្វើបុណ្យលេងកម្សាន្ត”។ ចំណែកលោកត្រេវសួន អ្នកមានប្រជាប្រិយនៅឃុំឡុងភូ ស្រុកឡុងភូ ឱ្យដឹង៖ “ចាប់ពីថ្ងៃដែលនគរបាលចលនាមាមីងខ្មែរចូលរួមទម្រង់កសាងដងផ្លូវគំរូភ្លឺ បៃតង ជ្រះស្អាត និងបំពាក់កាមេរ៉ាសន្តិសុខ គឺស្ថានភាព ចោរលួចរបស់របរជនស្ទាក់ផ្លូវសុំលុយនៅកំណាត់ផ្លូវស្ងាត់ លួចឆ្កែ និងគ្រឿងញៀន។ល។ ក៏បានថយចុះជាលំដាប់។ មាមីងខ្មែរក៏យល់ដឹងច្បាប់ជាង ហើយបានចុះឈ្មោះគ្រួសារមិនប្រព្រឹត្តល្មើសច្បាប់ មិនញញើតក្នុងការផ្តល់ដំណឹងអំពីបទល្មើសតាមរយៈទូរស័ព្ទទាន់ហេតុការណ៍របស់កម្លាំងនគរបាល ដើម្បីដោះស្រាយបានទាន់ពេល ធានាសន្តិសុខសណ្តាប់ធ្នាប់ នៅតំបន់ជនបទ”។
តាមប្រសាសន៍វរសេនីយ៍ឯក ហ្វិញហ្វាយហឹង នាយករងនគរបាលខេត្ត អនុប្រធានគណៈចង្អុលការពង្រីកកិច្ចសហការរវាងនគរបាលជាមួយនឹងអង្គការមហាជននានា និងអ្នកមានប្រជាប្រិយ ក្នុងការឃោសនាចលនា ទើបការចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” កំពុងតែរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងប្រជាជន។ ឆ្លងតាមរយៈការចលនានេះ ប្រជាជនបានក្លាយជា “អ្នកជំនួយការ” របស់កម្លាំងនគរបាលយ៉ាងពិតប្រាកដក្នុងការទប់ស្កាត់ តស៊ូ បង្ការប្រឆាំងបទល្មើស រួមចំណែកធានាសន្តិសុខសណ្ដប់ធ្នាប់នៅភូមិភាគ៕
យ្វីអាញ - វិមាន