អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ស្រុកកាងឡុង ខេត្តត្រាវិញ បានវិនិយោគសំណង់ផ្លូវគមនាគមន៍ជនបទជាច្រើន បង្កលក្ខណសម្បត្តិដើម្បីប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។
ដងផ្លូវកៅស៊ូនៅភូមិង្វៀកឡាង C ឃុំប៊ិញភូ។
គណៈកម្មាធិការប្រជាជនស្រុកកាងឡុង បានផ្ដុំកម្លាំងដឹកនាំ ចង្អុលការ ផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយព្រមៗគ្នា បង្កជំហានវិវឌ្ឍន៍យ៉ាងសកម្មក្នុងជីវភាពជនរួមជាតិភាគតិច; រៀបចំផ្សព្វផ្សាយអនុវត្តអាទិភាពប្រភពកម្លាំងសម្រាប់វិនិយោគអនុវត្តគោលនយោបាយក្នុងតំបន់ជនជាតិភាគតិច។ បច្ចុប្បន្ន ភូមិទាំង១០០%លើភូមិសាស្រ្តស្រុកមានផ្លូវរឹងមាំ រថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌលឃុំ។ ប្រាក់ចំណូលមធ្យមភាគនៅតំបន់ជនជាតិភាគតិចសម្រេច៦៤លានដុង/ម្នាក់/ឆ្នាំ; អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះ១,៧% រៀងរាល់ឆ្នាំ។ តាមការគ្រោងទុកដល់ចុងឆ្នាំ២០២៣ បណ្តាភូមិលំបាកខ្លាំង ភូមិតំបន់ជនជាតិភាគតិច នឹងត្រូវបានទទួលស្គាល់ជាភូមិសម្រេចបទដ្ឋានជនបទថ្មី។
លោកស្រីថាច់ធីហ្វាង ប្រធានការិយាល័យជនជាតិស្រុកកាងឡុង ឱ្យដឹង៖ “តាមរយៈប្រភពទុនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ឆ្នាំ២០២៣ ស្រុកកាងឡុងបានវិនិយោគជិត១១,៥ពាន់លានដុង ដើម្បីអនុវត្តសំណង់ផ្លូវគមនាគមន៍ជនបទចំនួន១១ខ្សែ មានប្រវែងសរុបប្រមាណ១៥គីម៉ែត្រ នៅឃុំប៊ិញភូនិងភឿងថាញ។ សំណង់ទាំងនេះត្រូវបានពិនិត្យទទួលគុណភាពដាក់ឱ្យប្រើប្រាស់និងពង្រីកបានប្រសិទ្ធភាព”។
លោកគៀងចាំង នៅភូមិង្វៀកឡាង C ឃុំប៊ិញភូ ឱ្យដឹង៖ “កាលពីមុន នៅភូមិង្វៀកឡាង C ជាផ្លូវដី រដូវភ្លៀងបែកភក់ជ្រាំបង្កលំបាកដល់ឱ្យការធ្វើដំណើរទៅមករបស់ប្រជាជន។ អាស្រ័យរដ្ឋបានវិនិយោគកសាងផ្លូវកៅស៊ូ មានប្រវែងជាង៥០០ម៉ែត្រ ទទឹង៣ម៉ែត្រ ប្រជាជននៅទីនេះរីករាយឥតឧបមា ដ្បិតអី មានផ្លូវថ្នល់សមរម្យ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញក៏មានភាពងាយស្រួល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច”។
មីងថាច់ធីកៀង ក៏ជាអ្នកនៅភូមិង្វៀកឡាង C ឱ្យដឹងដោយក្ដីរីករាយ៖ “គ្រួសារខ្ញុំមានដីស្រែ៧កុងដែលជំនាញផលិតស្រូវ។ កាលពីមុន មិនទាន់មានផ្លូវថ្នល់ស្រួលបួល ពេលលក់ស្រូវម្ដងៗគឺឈ្មួញតែងបញ្ចុះតម្លៃ ពីព្រោះលំបាកក្នុងការដឹកជញ្ជូន។ ឥឡូវនេះ រដ្ឋបានវិនិយោគផ្លូវកៅស៊ូសមរម្យ ស្រូវក៏លក់បានថ្លៃខ្ពស់ជាងមុន”។
យោងតាមគណៈកម្មាធិការប្រជាជនស្រុកកាងឡុង ស្រុកបន្តការអនុវត្តល្អនូវប្រភពទុនអភិវឌ្ឍតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ផ្ដុំកម្លាំងវិនិយោគផ្លូវសំខាន់ៗទៅតាមដំណើរការ លំដាប់លំដោយអាទិភាព ដើម្បីធ្វើឱ្យសុក្រឹតផ្លូវបេតុង ផ្លូវកៅស៊ូ ជៀសវាងស្ថានភាពវិនិយោគរាត់រាយ គ្មានប្រសិទ្ធភាព៕
សើុងម៉ាល័យ - ថាច់ធី