ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/09/2023 - 16:42

ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហ៊ុង​ហា​ ធ្វើ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ អំ​ពី​ការ​លំ​បាក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ គមនា​គមន៍​សំ​ខាន់​ៗ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

នៅ​ក្រុង​កឹង​ធើ ឧបនា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ត្រឹង​ហ៊ុង​ហា​ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អំ​ពី​ការ​លំ​បាក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គម្រោង​គមនា​គមន៍​សំ​ខាន់​ៗ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។​

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​គម្រោង​គមនា​គមន៍​សំ​ខាន់​ៗ​ចំ​នួន​៤ ដោយ​មាន​ប្រ​វែង​សរុប​៣៥៥​គីឡូ​ម៉ែត្រ សរុប​ទុន​វិនិ​យោគ​ប្រ​មាណ​៨២.៨៧១​ពាន់​លាន​ដុង។​ តម្រូវ​ការ​ថ្ម​គ្រប់​ប្រ​ភេទ​សរុប​ប្រ​មាណ​៦,៦​លាន​ម៉ែត្រ​គុប​ដី​លុប​ប្រ​មាណ​៤,៧​លាន​ម៉ែត្រ​ គុប​ខ្សាច់​លុប​សម្រាប់​ទប់​ខឿន​ផ្លូវ​ប្រ​មាណ​៥៣,៦៨​លាន​ម៉ែត្រ​គុប។​ សម្រាប់​ទព្វ​សម្ភារៈ​ថ្ម ដី​នៅ​តាម​អណ្តូង​រ៉ែ​កំ​ពុង​ទាញ​យក​ផល​ក្នុង​តំ​បន់​ជា​សារ​វន្ត​ធានា​ គ្រប់​ទាំង​បរិមាណ​និង​គុណ​ភាព​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​តាម​ល្បឿន​ដំ​ណើរ​ការ​នៃ​គម្រោង។​ ទោះ​បី​ដូច្នេះ​ក៏​ដោយ​ ការ​លំ​បាក​ដែល​ជាក់​ទាក់​ទិន​នា​បច្ចុប្បន្ន​ គឺ​គម្រោង​ទាំង​អស់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ឆ្លង​កាត់​តំ​បន់​ដែល​មាន​លក្ខណៈ​ភូគព្ភ​សាស្ត្រ​ខ្សោយ​ ការ​វិនិច្ឆ័យ​ការ​ស្រុត​ បាក់​គ្រឹះ​ផ្លូវ​ចំ​ណាយ​ពេល​ច្រើន​; ទោះ​បី​បម្រុង​ខ្សាច់​សម្រាប់​ទប់​ខឿន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​គម្រោង​ ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​ បែប​បទ​បង្កើន​ពលានុភាព​រ៉ែ ប្រ​គល់​រ៉ែ​ថ្មី​ ទៅ​អ្នក​ម៉ៅ​ការ​ទាញ​យក​ផល​តាម​យន្ត​ការ​ដាច់​ដោយ​ឡែក​របស់​ភូមិ​ភាគ​នៅ​យឺត​យ៉ាវ ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ល្បឿន​ដំ​ណើរ​ការ។​ ការ​ងារ​សហ​ការ​រវាង​ភូមិ​ភាគ​នា​នា​ (អាង​យ៉ាង​ ហូវ​យ៉ាង​ កឹង​ធើ) ក្នុង​ការ​ផ្សព្វ​ផ្សាយ​បែប​បទ​ប្រ​គល់​រ៉ែ​ ខ្សាច់​ដល់​អ្នក​ម៉ៅ​ ការ​ទាញ​យក​ផល​បម្រើ​គម្រោង​សមាស​ភាព​២​និង​៣ ចំ​ណុះ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក-កឹង​ធើ-សុក​ត្រាំង​នៅ​យឺត​យ៉ាវ ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ…។​

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហ៊ុង​ហា​ គូស​បញ្ជាក់​៖ នេះ​គឺជា​សំ​ណង់​ដែល​បក្ស​និង​រដ្ឋ​ រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ហើយ​ក៏​ជា​បំ​ណង​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៃ​ភូមិ​ភាគ​នា​នា។​ ហេតុ​នេះ​ សំ​ណូម​ពរ​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ភូមិ​ភាគ​នា​នា​ ត្រូវ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាង​ទៀត។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហ៊ុង​ហា​ សំ​ណូម​ពរ​ក្រ​សួង​ទូរ​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​យន្ត​ការ​ បង្កើត​ក្រុម​ការ​ងារ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ទូរ​គមនា​គមន៍​និង​ដឹក​ជញ្ជូន​ ក្រសួង​ធន​ធាន​និង​បរិស្ថាន​ សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ផ្សព្វ​ផ្សាយ​គម្រោង។​ ភូមិ​ភាគ​នា​នា​ដែល​មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ វិនិ​យោ​គិន និង​អង្គ​ភាព​ដំ​ណើរ​ការ​សាង​សង់​ ត្រូវ​តែឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ដោយ​ស្មោះ​ត្រង់​និង​ត្រឹម​ត្រូវ​ វិភាគ​ច្បាស់​លាស់​ពី​មូល​ហេតុ​ ដើម្បី​ស្វែង​រក​វិធាន​ការ​ដោះ​ស្រាយ។​ ទន្ទឹម​នឹង​នោះ​ គប្បី​ប្រតិ​កម្ម​ជា​បន្ទាន់​នូវ​ការ​លំ​បាក​ដល់​រដ្ឋា​ភិបាល​ ក្រសួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ផ្សព្វ​ផ្សាយ​គម្រោង…៕​ 

     ណាម​ហឿង​-មុនី​

 

ចែករំលែកអត្ថបទ