05/09/2023 - 16:40

រាជិនី​ថ្មី​នៃ​បាល់​ទាត់​ពិភព​លោក​

វគ្គ​ប្រ​កួត​ផ្ដាច់​ព្រ័ត្រ​ Womens World Cup ២០២៣ រវាង​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​និង​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​ មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង។ ក្នុង​ការ​ប្រ​កួត​ដ៏​តាន​តឹង​ ក្រុម​ដែល​មាន​សមត្ថ​ភាព​ និង​ឆក់​យក​ឱកាស​មាន​ប្រ​សិទ្ធ​ភាព​ជាង​ នោះ​គឺ​អេស្ប៉ាញ​បាន​ក្លាយ​ជារា​ជិនី​ថ្មី​នៃ​បាល់​ទាត់​ពិ​ភព​លោក។

ក្រុម​កីឡា​ការិនី​បាល់​ទាត់​អេស្ប៉ាញ​ទទួល​ពាន​ជើង​ឯក​ពិភ​ពលោក​ឆ្នាំ​២០២៣។

ដំ​ណើរ​ឈាន​ចូល​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​អង់​គ្លេស​និង​អេស្ប៉ាញ​មាន​ភាព​លំ​បាក​បង្គួរ។ ប្រ​សិន​បើ​អេស្ប៉ាញ ត្រូវ​ក្រុម​កីឡា​កា​រិនី​បាល់​ទាត់​អា​ស៊ី​ គឺ​ជប៉ុន​ស៊ុត​ចូល​ទី​ផ្ទួនៗ ចាញ់​ដោយ​លទ្ធ​ផល​០-៤​នៅ​វគ្គ​ប្រ​កួត​ក្នុង​ពូល​ ចំ​ណែក​ឯក្រុម​កីឡា​ការិនី​អង់​គ្លេស​វិញ​ក៏​ជួប​លំ​បាក​ខណៈ​ពេល​ប្រ​កួត​ខ្វះ​ម្នាក់​នៅ​វគ្គ​ជម្រុះ​ដែរ។ និយាយ​តាម​ពិត​ អ្នក​គាំ​ទ្រ​មិន​សូវ​ជា​ដាក់​ក្ដី​សង្ឃឹម​ច្រើន​ទៅ​លើ​ក្រុម​ប្រ​កួត​ផ្ដាច់​ព្រ័ត្រ​ទាំង​ពីរ​នេះ​ទេ ទោះ​បី​ក្រុម​កីឡា​ការិនី​បាល់​ទាត់​ អង់​គ្លេស​កំ​ពុង​គ្រង​តំ​ណែង​ជើង​ឯក​ទ្វីប​អឺរ៉ុប​ ព្រោះ​ប្រវត្តិ​នៃ​ប្រ​កួត​របស់​កីឡា​ការិនី​ទាំង​២​ក្រុម​ នៅ​ក្នុង​ទីលាន​ធំ​បំ​ផុត​ពិភ​ពលោក​នេះ។

ទោះ​បី​ដូច្នោះ ក្រុម​កីឡា​ការិនី​បាល់​ទាត់​អេស្ប៉ាញ​និង​អង់​គ្លេស​ កាន់​តែ​ប្រ​កួត​កាន់​តែ​លេច​ឡើង​ចំ​ណុច​ល្អ​ តាំង​ពី​បច្ចេក​ទេស​រហូត​ដល់​យុទ្ធ​សាស្រ្ត​នៃ​ការ​ប្រ​កួត។ ពិសេស​ ខណៈ​ពេល​ក្រុម​ដែល​អាច​ដណ្តើម​ពាន​ជើង​ឯក​ដូច៖ អា​មេ​រិក​ ហូ​ឡង់​ អា​ល្លឺ​ម៉ង់។ល។ បាន​ជម្រុះ​ជា​បន្ត​បន្ទាប់​ ទើប​អ្នក​គាំ​ទ្រ​អាច​ស្មាន​ដឹង​ភិន​ភាគ​នៃ​រាជិនី​ថ្មី​ ជា​មួយ​នឹង​វិធី​ប្រ​កួត​យ៉ាង​មុត​មាំ​និង​ការ​វាយ​បក​ដ៏​ប៉ិន​ប្រ​សប់។

វិធី​សាស្រ្ត​ប្រ​កួត​ដ៏​សម្បូរ​បែប​ បាន​ធ្វើ​ឱ្យ​ក្រុម​បាល់​ទាត់​អង់​គ្លេស​កាន់​តែ​ប្រ​កួត​កាន់​តែ​ល្អ។ ជា​ការ​ពិត​ណាស់​ អ្នក​បង្កើត​ស្នា​ដៃ​អស្ចារ្យ​នេះ​ គឺ​គ្រូ​បង្វឹក​Sarina Wiegrman។ ជា​គ្រូ​បង្វឹក​ជន​ជាតិ​ហូឡង់​ Sarina Wiegrman បាន​ដឹក​នាំ​ក្រុម​កីឡា​ការិនី​បាល់​ទាត់​អង់​គ្លេស​ឈាន​ចូល​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពិភព​លោក​ក្រោយ​រយៈ​ពេល​ជាង​ពាក់​កណ្ដាល​សត​វត្សរ៍។ ស្នា​ដៃ​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត​ មាន​បំ​ណង​ឱ្យ​អ្នក​គ្រូ បាន​ទទួល​ឋានន្តរ​សក្ដិ​ជា​អ្នក​ក្លា​ហាន​កិត្តិ​យស។ លើស​ពី​នោះ​ទៀត​ មាន​អ្នក​ជា​ច្រើន​ បាន​ស្នើ​ឱ្យ​អ្នក​គ្រូ​ធ្វើ​ជា​គ្រូ​បង្វឹក​ដល់​ក្រុម​កីឡា បាល់​ទាត់​បុរស​របស់​ប្រទេស​អង់​គ្លេស​ទៀត​ផង។

គូប្រ​ជែង​របស់​ក្រុម​នារី​អង់​គ្លេស​គឺ​ក្រុម​នារី​ប្រ​ទេស​អេ​ស្ប៉ាញ។ ក្រុម​កីឡា​ការិនី​មក​ពី​ប្រ​ទេស​អេស្ប៉ាញ​មិន​បាន​គេ​វាយ​តម្លៃ​ខ្ពស់​នោះ​ទេ ជា​ពិសេស​ គឺ​ពួកគេ​ប្រ​កួត​ចាញ់​ជប៉ុន​ដល់​ទៅ​៤​គ្រាប់ ហើយ​ឈរ​ត្រឹម​លំ​ដាប់​ថ្នាក់​ទី​២ ក្នុង​វគ្គ​ប្រ​កួត​ក្នុង​ពូល​ប៉ុណ្ណោះ។ ទោះ​បី​ដូច្នោះក្ដី​ ភាព​រវៀស​រវៃ​ក្នុង​វិធី​សាស្រ្ត​ប្រ​កួត​ បាន​ជួយ​ពួក​គេ​ឈ្នះ​ក្រុម​ខ្លាំង​ៗ​ជា​បន្ត​បន្ទាប់​ដើម្បី​ឈាន​ចូល​វគ្គ​ផ្ដាច់​ព្រ័ត្រ។

មុន​ពេល​ប្រ​កួត​ ក្រុម​កីឡា​ការិនី​បាល់​ទាត់​អង់​គ្លេស​នៅ​តែ​បាន​វាយ​តម្លៃ​ខ្ពស់​ជាង។ ប៉ុន្តែ​ គ្រាប់​បាល់​ស៊ុត​ចូល​ទីនៅ​នាទី​២៩ តង់​ទី​១ យ៉ាង​ល្អ​គាប់​ភ្នែក​ បាន​ធ្វើ​ឱ្យ​លទ្ធ​ផល​ឈ្នះ​ចាញ់​ ឃើញ​យ៉ាង​ច្បាស់។ ប្រ​សិន​បើ​អ្នក​ចាំទី​ក្រុម​កីឡា​ការិនី​បាល់​ទាត់​អង់​គ្លេស​លេង​មិន​បាន​ល្អ​ទេ ប្រ​ហែល​ជា​ចាញ់​គ្រាប់បាល់​ទី២​នៅ​តង់​ទី​២ពុំ​ខាន។ ប៉ុន្តែ​ឈ្នះ​១​គ្រាប់ក៏​ជា​ការ​គ្រប់​គ្រាន់​ សម្រាប់​ក្រុម​កីឡា​ការិនី​អេស្ប៉ាញ​បង្កើត​បាន​ប្រវត្តិ​សាស្រ្ត​ទៅ​ហើយ៕

                                   ហា​ថាញ-ថាច់ធី  

ចែករំលែកអត្ថបទ