28/08/2023 - 16:09

លោក​សើុង​ភឿក​ហ្វាង

សមា​ជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​អំ​ពី​ជន​ជាតិ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ អតីត​អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​

គប្បី​មាន​បទ​បញ្ជា​ដាច់​ដោយ​ឡែក​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

លោក​សើុង​ភឿក​ហ្វាង

កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ ទើប​ដោះ​ដូរ​ជា​មួយ​ លោក​សើុង​ភឿក​ហ្វាង អតីត​អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អំ​ពី​លទ្ធ​ផល​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

*លោក​សើុង​ភឿក​ហ្វាង ឱ្យ​ដឹង៖

- កាល​ពី​ថ្ងៃ​ ១៨ ខែ​មេ​សា ឆ្នាំ​១៩៩១ គណៈ​លេខា​ម​ជ្ឈិម​បក្ស​ នីតិ​កាល​ VI បាន​ចេញ​បទ​បញ្ជា​លេខ​៦៨-​CT/TW ស្តី​ពី​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ (បទ​បញ្ជា​លេខ​៦៨)។ ការ​អនុវត្ត​បទ​បញ្ជា​នេះ​ ត្រូវ​បាន​ធ្វើ​ការ​បូក​សរុប​បណ្តោះអា​សន្ន​២​លើក​ (នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០២) ហើយ​ត្រូវ​បាន​បូកសរុប​១៥​ឆ្នាំ​អនុ​វត្ត​នៅ​ឆ្នាំ​២០០៦។ ផ្អែក​លើ​មូល​ដ្ឋាន​បូកសរុប​បណ្តោះ​អា​សន្ន និង​បូក​សរុប​ជាក់​ស្តែង​ គណៈ​លេខា​មជ្ឈិម​បក្ស​ នីតិ​កាល​ X បាន​ចេញ​សេចក្តី​ប្រ​កាស​លេខ​ ៦៧​-TB/TW ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០០៧ បន្ត​ការ​អនុ​វត្ត​បទ​បញ្ជា​លេខ​៦៨។ ចាប់​ពី​ឆ្នាំ​២០១៨ ការ​អនុវត្ត​បទ​បញ្ជា​លេខ​៦៨ ត្រូវ​បាន​បន្ត​ផ្សព្វ​ផ្សាយ​តាម​បទ​បញ្ជា​លេខ​១៩ (បទ​បញ្ជា​លេខ​១៩​-CT/TW ចុះ​ថ្ងៃ​ទី១០ ខែ​មក​រា ឆ្នាំ​២០១៨ របស់​គណៈ​លេខា​ម​ជ្ឈិម​បក្ស​ បាន​ប្រ​កាស​ឱ្យ​ប្រើ​ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី)។

* បទ​បញ្ជា​លេខ​១៩ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​រយៈ​ពេល​៥​ឆ្នាំ​ និង​ពង្រីក​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​នៃ​បទ​បញ្ជាលេខ​៦៨ ដូច​ម្តេច​ខ្លះ​ ជម្រាប​ប្រ​សាសន៍​ លោក?

- ងាក​មក​មើល​ការ​អនុវត្ត​បទ​បញ្ជា​លេខ​៦៨ ភូមិ​ភាគ​នីមួយ​ៗ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ ជា​ច្រើន​លើ​គ្រប់​វិស័យ។ ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​បង្កើន​; ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ជា​សន្សឹមៗ​ត្រូវ​បាន​លើក​ស្ទួយ​ មាន​ផ្នែក​ខ្លះ​បាន​កើន​ឡើង​ជា​លំ​ដាប់។ ពិ​សេស​ អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ​សម្រេច​តាម​ល្បឿន​ដំ​ណើរ​ការ​នៃ​ភាគ​កម្រិត​រួម​; បុព្វ​ហេតុ​អប់​រំ​ សុខា​ភិបាល​ មាន​ការ​វិវឌ្ឍ​យ៉ាង​សកម្ម។ ម្យ៉ាង​ទៀត​ ការ​កសាង​បក្ស​ រដ្ឋ​អំ​ណាច​ ប្រ​ព័ន្ធ​នយោ​បាយ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជាង​; ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ សាសនា​ត្រូវ​បាន​ពង្រឹង​ជា​និច្ច៘ រាល់​សកម្ម​ភាព​របស់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​នៃ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​បង្ក​លក្ខណៈ​ និង​សហគមន៍​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង។
បទ​បញ្ជា​លេខ​១៩ បាន​ស្នង​បន្ត​ធ្វើ​បច្ចុប្បន្ន​ ភាព​បន្ថែម​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ថ្មីៗ និង​អនុវត្ត​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ចាប់​ពី​បាន​ដាក់​ឱ្យ​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ។ ផ្តើម​ពី​នោះ​ បាន​ជួយ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ តាំង​ពី​នយោ​បាយ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ សង្គម​កិច្ច​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​; ជា​សន្សឹមៗ​កាត់​បន្ថយ​ការ​គម្លាត​ជា​មួយ​ជន​ជាតិ​ដទៃ​ទៀត​លើ​ភូមិ​សាស្ត្រ​ និង​ក្នុង​ទូទាំង​ប្រ​ទេស​ក្នុង​បរិ​បទ​ថ្មី។

* មាន​គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ ពិសេស​គឺ​គោល​នយោ​បាយ​ជន​ជាតិ​ ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១-២០៣០ ដំ​ណាក់​កាល​ I: ២០២១​-២០២៥។ ក្នុង​បរិ​បទ​នេះ​ រយៈ​ពេល​ខាង​មុខ​ គប្បី​បន្ត​មាន​គោល​នយោ​បាយ​មួយ​ដាច់​ដោយ​ឡែក​ ដូច​ជា​បទ​បញ្ជា​លេខ​១៩​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ដែរ​ឬ​ទេ ជម្រាប​ប្រសាសន៍​លោក?

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូអភិវឌ្ឍ​ដោយ​ឥត​ឈប់ឈរ​។ ក្នុង​រូប​៖ មួយ​ជ្រុង​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។

- ជន​ជាតិ​និង​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ មាន​កត្តា​ដាច់​ដោយ​ឡែក​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​ដល់​ដំណាក់​កាល​អភិវឌ្ឍ​នៃ​ប្រវត្តិ​ជន​ជាតិ​ សាសនា​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​លើ​ភូមិ​សាស្ត្រ​ណាម​បូ។ អា​ស្រ័យ​ហេតុ​នោះ​ គោល​នយោ​បាយ​រួម​សម្រាប់​បណ្តា​ជន​ជាតិ​និង​សាសនា​ក្នុង​ទូទាំង​ប្រ​ទេស​ ពិបាក​នឹង​ធ្វើ​ឱ្យ​ជាក់​ស្តែង​ ពេញ​លេញ​ទៅ​តាម​តថ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាស់។ ហេតុ​ដូច្នោះ ក្រៅ​ពី​គោល​នយោ​បាយ​សម្រាប់​បណ្តា​ជន​ជាតិ​ភាគ​តិច​និង​សាសនា​និយាយ​រួម​ក្នុង​ទូទាំង​ប្រ​ទេស​ ក៏​គប្បី​មាន​បទ​បញ្ជា​ដាច់​ដោយ​ឡែក​សម្រាប់​ តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ដូច​ជា​បទ​បញ្ជា​លេខ​១៩​ជា​ដើម។ ដើម្បី​ឱ្យ​បទ​បញ្ជា​សម្រាប់​តំ​បន់​ជន​ជាតិ​ខ្មែរ​ពង្រីក​បាន​ប្រសិទ្ធ​ភាព​ល្អ​ ផ្នែក​ពាក់​ព័ន្ធ​នានា​គប្បី​បង្កើត​ទៅ​ជា​គោល​នយោ​បាយ​ជាក់​ស្តែង​ ធានា​ប្រ​ភព​កម្លាំង​អនុវត្ត​និង​ប្រ​គល់​ទៅ​ឱ្យ​ប្រព័ន្ធ​ស្ថា​ប័ន​ការ​ងារ​ជន​ជាតិ​គ្រប់​លំ​ដាប់​ថ្នាក់​ដឹក​នាំ​ សហ​ការ​ជា​មួយ​ស្ថាប័ន​សមត្ថ​កិច្ច​ តាម​ភូមិ​ភាគ​នីមួយ​ៗរៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត។ ពិសេស​ ធ្វើ​ការ​ពិនិត្យ​ បូក​សរុប​បណ្ដោះ​អា​សន្ន ឬ​បូកសរុប​វាយ​តម្លៃ​នៅ​ដំ​ណាក់​កាល​នីមួយ​ៗ និង​ធ្វើ​សេនា​ធិការ​ស្នើ​ឱ្យ​មាន​គោល​ការណ៍​ គោល​នយោ​បាយ​ថ្មី​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង៕

* សូម​អរ​គុណ​លោក​!

     ថាញ​ឡុង​ (អនុ​វត្ត​)-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ