15/08/2023 - 11:00

សកម្ម​ភាព​ជាក់​ស្តែង​របស់​យុវ​ជន​ការ​ពារ​ព្រំ​ដែន​

យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ពង្រីក​តួនាទី​ឈាន​មុខ​ ក្លៀវ​ក្លា និង​ជា​គំរូ​ក្នុង​សកម្ម​ភាព​ចលនា​យុវ​ជន​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​នូវ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​របស់​ខេត្ត។

 ​ វរសេនីយ៍​ត្រី ហ្វិញ​ណែត បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ក្នុង​រដូវ​វិស្សម​កាល​នៅ​អង្គ​ភាព។

 ​ កម្មាភិ​បាល​ការ​ពារ​ព្រំដែន​មក​ពិនិត្យ​ជំងឺ​ និង​ជូន​ឱសថ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទី​ពឹង។

 ​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា លោក​ហ្វិញ​លីតឿង ជូន​អំ​ណោយ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទីពឹង។

យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ទម្រង់​ជា​ច្រើន​សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ មាន​ដូច៖ ទម្រង់​ “ម៉ោង​ រៀន​នៅ​ជាយ​ដែន”; “ខ្មាន់​កេសា​ការ​ពារ​ព្រំដែន”; “ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល”; “ផ្ទះ​តម្លៃ​១០០​ដុង”; “លើក​ស្ទួយ​ដំ​ណើរ​ប្អូន​ទៅ​សាលា-កូន​ចិញ្ចឹម​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​”; ចលនា “យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំដែន​លត់​ដំអត្ត​ចរិត​ ចំ​ណេះ​វិជ្ជា ឈាន​មុខ​ច្នៃ​ប្រ​តិដ្ឋ​ដើម្បី​អធិប​តេយ្យ ដែន​ដី​សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ ដំ​ណាក់​កាល​ ២០២២-២០២៧”។ល។ បង្ក​ភាព​សុស​សាយ​យ៉ាង​ខ្លាំង​ បាន​រដ្ឋ​អំ​ណាច​ប្រ​ជា​ជន​វាយ​តម្លៃ​ខ្ពស់។ វរៈ​សេនីយ៍​ត្រី ហ្វិញ​ណែត ប្រ​ធាន​កង​ប្រ​ដាប់​អា​វុធ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង៖ “ថ្នាក់​បង្រៀន​អក្សរ​ខែ្មរ​រដូវ​វិស្សម​កាល​” មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ ជួយ​ឱ្យ​កូន​ចៅ​ខ្មែរ​ថែ​រក្សា​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ ម្ល៉ោះ​ហើយ​ ខ្ញុំ​តែង​ចុះ​ទៅ​តាម​ភូមិ​ស្រុក​ចលនា​សិស្ស​ចូល​រៀន​។ ខ្ញុំ​មាន​កិត្តិ​យស​និង​ត្រេក​អរ​ក្រៃ​លែង​ ពេល​អង្គ​ភាព​ចាត់​រូប​ខ្ញុំ​ឱ្យ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​២៩​នាក់។ ឆ្លង​តាម​រយៈ​នោះ​ កាន់​តែ​បង្ក​ទំ​នាក់​ទំ​នង​ផ្សារ​ភ្ជាប់​ ស្អិត​ល្មួត​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ថែម​ទៀត”។

អនុ​សេនីយ៍​ឯក​ ហ្វិញ​លី​តឿង​ ស្នង​ការ​នយោ​បាយ​រង​ លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង៖ “សាខា​សម្ព័ន្ធ​យុវ​ជន​ បាន​កសាង​ទម្រង់​ជា​ច្រើន​ជួយ​ដល់​មា​មីង​ និង​សិស្ស​ក្រីក្រ​នៅ​កន្លែង​ដែល​អង្គ​ភាព​ទទួល​បន្ទុក។ ក្នុង​នោះ​ ទម្រង់​ “ឆ្នោត​មេត្តា​ធម៌​” រៀង​រាល់​ថ្ងៃ​ ក្រោយ​ពី​លក់​ឆ្នោត​រួច​នឹង​ដក​ប្រាក់​ចំ​ណេញ​ដាក់​ចូល​ជ្រូក​ដី​ ដើម្បី​បង្កើត​ជា​មូល​និធិ។ រៀង​រាល់​ខែ​ ដក​មួយ​ចំ​ណែក​ដើម្បី​ទិញ​អង្ករ​១០​គីឡូក្រាម និង​គ្រឿង​ឧប​ភោគ​បរិ​ភោគ​សម្រាប់​ឧបត្ថម្ភ​អ្នក​មីង​សើុង​ធី​ផាន។ ក្រៅ​ពី​នោះ​ ទម្រង់​ “ខ្មាន់​កេសា​ការ​ពារ​ព្រំ​ដែន​” បាន​កាត់​សក់​ដោយ​ឥត​គិត​ថ្លៃ​ ដល់​សិស្ស​ខ្មែរ​ក្រីក្រ​ជា​ច្រើន​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​ផង​ដែរ។ ផ្តើម​ពី​ទង្វើ​ពោរពេញ​ដោយ​អត្ថ​ន័យ​នេះ​ ម្ល៉ោះ​ហើយ​បាន​រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​វាយ​តម្លៃ​ខ្ពស់​ រួម​ចំ​ណែក​រឹត​បន្តឹង​មនោ​សញ្ចេតនា​កង​ទ័ព​និង​ប្រ​ជា​ជន​ថែម​ទៀត”។

តាម​ប្រ​សាសន៍​លោក​ង្វៀង​ថេផុង ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​សុក​ត្រាំង យុវ​ជន​កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្ត​ អនុ​វត្ត​បាន​ល្អ​នូវ​ការ​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ផង​ និង​ជំរុញ​នូវ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍​ ដោយ​មាន​ទម្រង់​ជា​ច្រើន​ជួយ​ដល់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​ឈរ​ជើង​ផង។ ពេល​ខាង​មុខ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ នឹង​បង្កើន​ការ​ឃោស​នា អប់រំ​លើក​កម្ពស់​ការ​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​ជូន​កម្មាភិ​បាល​ សម្ព័ន្ធ​យុវ​ជន​អំ​ពី​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំដែន​តំ​បន់​សមុទ្រ​របស់​ខេត្ត; ចង​សម្ព័ន្ធ​ស្អិត​ល្មួត​ជា​មួយ​នឹង​អង្គ​ការ​សម្ព័ន្ធយុវ​ជន​ភូមិ​ភាគ​នានា​ និង​អង្គ​ភាព​ដែល​ចង​សម្ព័ន្ធ​ភាព​ចាត់​តាំង​នូវ​សកម្ម​ភាព​ ចលនា​យុវ​ជន​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បង្ក​ភាព​សុស​សាយ​យ៉ាង​ខ្លាំង​ក្នុង​អង្គ​ភាព​ និង​លើភូមិ​សាស្រ្ត​ឈរ​ជើង រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ការ​ពារ​អធិប​តេយ្យ សន្តិ​សុខ​ព្រំដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​៕    

                         យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ