ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៣០% ម្ល៉ោះហើយសកម្មភាពវប្បធម៌ ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ជានិច្ចកាលត្រូវបានខេត្តយកចិត្តទុកដាក់អនុវត្ត បង្កជាលក្ខណៈវប្បធម៌ដ៏ពិសេស។
ពិធីបុណ្យសំពះព្រះខែ ត្រូវបានខេត្តរៀបចំរៀងរាល់ឆ្នាំនាឱកាសពិធីបុណ្យអកអំបុក
-ប្រណាំងទូក-ង។
សិប្បករប្រជាជនចូវអូន អកអំបុកឱ្យកូនចៅខ្មែរ។
សកម្មភាពសិល្បៈបម្រើជូនមាមីងខ្មែរក្នុងឱកាសពិធីបុណ្យរបស់ជនជាតិ។
និយាយដល់វប្បធម៌ ពិធីបុណ្យដែលប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរប្រជាជន ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស តែងនឹកទៅដល់ពិធីបុណ្យអកអំបុក - ប្រណាំង ទូក-ង។ នេះគឺជាពិធីបុណ្យត្រូវបានជនរួមជាតិខ្មែរថែរក្សាពីជំនាន់មួយទៅជំនាន់មួយ ហើយពីមួយថ្ងៃកាន់តែរីកចម្រើនឡើង។ ទន្ទឹមនឹងនោះ រាល់សកម្មភាពជំនឿ សាសនា ពិធីបុណ្យ វប្បធម៌ប្រពៃណី ដូច៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី បុណ្យកឋិន បុណ្យបញ្ចុះខណ្ឌសីមា បុណ្យកម្សាន្តភូមិ ពិធីសែនក្បាលទឹក និងពិធីបុណ្យធាក់គង៘ ត្រូវបានមាមីងខ្មែររៀបចំឡើងជារៀងរាល់ឆ្នាំ ទាក់ទាញមនុស្សរាប់ពាន់នាក់មកចូលរួម។ ពិធីបុណ្យមិនត្រឹមតែបង្កបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងពង្រីកស្មារតីសាមគ្គីរបស់ជនជាតិទៀតផង។ ពិសេស បុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តបានអញ្ជើញមកប្រសិទ្ធពរដល់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទខ្មែរ ទទួលអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅ សប្បាយរីករាយ។ សិប្បករប្រជាជនចូវអូន ឱ្យដឹង៖ “ខេត្តតែងយកចិត្តទុកដាក់ដល់ការអភិរក្សវប្បធម៌ និងពិធីបុណ្យរបស់ជនជាតិខ្មែរ។ រៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង ខេត្តនៅទាំងរៀបចំសកម្មភាពវប្បធម៌ជាច្រើន ដូច៖ សម្តែងបង្ហាញ ពិធីបុណ្យសំពះព្រះខែ ប្រគំភ្លេងពិណពាទ្យ ក្បួនដង្ហែលយប្រទីប សម្តែងសិល្បៈមហាជន សម្តែងបង្ហាញសម្លៀកបំពាក់ខ្មែរ៘ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សវប្បធម៌ ពិធីបុណ្យ និងឧទ្ទេសនាម ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ដល់មិត្តភក្តិនៅក្នុងនិងក្រៅប្រទេសផងដែរ”។
ចាប់ពីឆ្នាំ២០២១ មកទល់ពេលនេះ ខេត្តសុកត្រាំងបានខ្នះខ្នែងផ្សព្វផ្សាយអនុវត្តគម្រោង “អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ដែលចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០។ ផ្តើមពីនោះ អត្តសញ្ញាណវប្បធម៌ ពិធីបុណ្យប្រពៃណីដ៏ល្អរបស់ជនរួមជាតិខ្មែរត្រូវបានអភិរក្សនិងពង្រីក; គ្រប់ស្ថាប័នវប្បធម៌ក្នុងតំបន់ជនរួមជាតិ ត្រូវបានយកចិត្តទុកដាក់វិនិយោគបង្កើនកម្រិតកសាងថ្មី; រាល់កេរដំណែលវប្បធម៌ ប្រវត្តិសាស្រ្តត្រូវបានយកចិត្តទុកដាក់អភិរក្ស៘ តាមប្រសាសន៍ប្រធានគណៈជនជាតិ ខេត្តសុកត្រាំងលោកលីរដ្ឋា ទូទាំងខេត្តមានកេរដំណែលវប្បធម៌ថ្នាក់ខេត្តនិងថ្នាក់ជាតិចំនួន១០កន្លែងនិងកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិរបស់ជនជាតិខ្មែរចំនួន៥កន្លែង។ បច្ចុប្បន្ន ខេត្តកំពុងអនុវត្តគម្រោងអភិរក្ស ថែរក្សាវប្បធម៌អរូបីរបស់ជនជាតិខ្មែរ ដូច៖ របាំ ល្ខោនយូរកេរ សិល្បៈប្រគំភ្លេងពិណពាទ្យ រាំវង់ និងប្រណាំងទូក-ង។ ក្នុងនោះ ជាពិសេសគឺការយកចិត្តទុកដាក់ បណ្តុះបណ្តាលកូនចៅខ្មែរ ចេះប្រគំភ្លេងពិណពាទ្យ របាំ ល្ខោនយូរកេរ និងជំនួយទូក-ងដល់វត្តខ្មែរ៘ ដើម្បីយុវជនជំនាន់ក្រោយបន្តព្រួតដៃអភិរក្សវប្បធម៌ និងពិធីបុណ្យរបស់ជនជាតិ៕
យ្វីអាញ-លីសៀ