ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/07/2023 - 16:46

អាង​យ៉ាង​

បង្កើន​ការ​ងារ​បណ្ដុះ​បណ្ដាល​មុខ​របរ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​

យោង​តាម​គណៈ​កម្មា​ធិប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ឆ្នាំ​២០២២ និង​២០២៣ ខេត្ត​បាន​បែង​ចែក​កញ្ចប់​ថវិកា​ជាង​ ៣០ ពាន់​លាន​ដុង​ដល់​គ្រឹះ​ស្ថាន​អប់រំវិជ្ជា​ជីវៈ​ចំ​ណុះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​នោះ​ ថវិកា​ឧបត្ថម្ភ​កែ​លម្អ​ ជួស​ជុល​មូល​ដ្ឋាន​ សម្ភារៈ និង​វិនិ​យោគ​បំ​ពាក់​ឧបករណ៍​បណ្ដុះ​បណ្ដាល​ ប្រ​មាណ​ជាង​ ២៧ ពាន់​លាន​ដុង​; បង្កើន​សមត្ថ​ភាព​ពង្រីក​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ​ តម្រង់​ទិស​ការ​ងារ​ ផ្ដើម​អា​ជីព​ប្រ​មាណ​ ៣ ពាន់​លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ ជានិច្ច​កាល​តែង​មាន​ការ​ផ្លាស់​ថ្មី​ ធ្វើ​ពិពិធ​កម្ម​រូប​ភាព​ ផ្សព្វ​ផ្សាយ​ ផ្ដល់​ពិគ្រោះ​តម្រង់​ទិស​ការ​ងារ​ដល់​សិស្ស​ និង​ពល​ករ​ជា​ជន​រួម​ជាតិ​ខ្មែរ។​ ឆ្លង​តាម​រយៈ​នោះ​ ជាជំ​ហាន​ៗ​ជួយ​ដល់​ជន​រួម​ជាតិ​ទទួល​ព័ត៌​មាន​បាន​លឿន​ពី​ការ​ជ្រើស​សិស្ស​រៀន​របរ​ គោល​នយោ​បាយ​ឧបត្ថម្ភ​បណ្ដុះ​បណ្ដាល​ ដើម្បី​ជ្រើស​រើស​មុខ​របរ​សមស្រប​ជា​មួយ​នឹង​សមត្ថ​ភាព​ មុខ​ជំ​នាញ​ បំ​ណង​ប្រាថ្នា​របស់​ខ្លួន​ ហើយ​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​តម្រូវ​ការ​ទីផ្សារ​ការ​ងារ។​

ជ្រុង​មួយ​នៃ​បរិវេណ​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​។​

ដំ​ណាក់​កាល​ ២០១៨ - ២០២៣ ទូទាំង​ខេត្ត​អាង​យ៉ាង​ ជ្រើស​រើស​បណ្ដុះ​បណ្ដាល​សិស្ស​ និស្សិត​និង​សិក្ខា​កាម​ជាជន​ជាតិ​ខ្មែរ​ជាង​ ៥.០៤០ នាក់។​ ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​អនុវត្ត​គោល​នយោ​បាយ​ឧបត្ថម្ភ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវ​ៈជាង​ ៣.៧០០ នាក់។​ គោល​នយោ​បាយ​អន្តេ​វា​សិក​តាម​សេចក្ដី​សម្រេច​លេខ​ ៥៣/​២០១៥/​QĐ-TTg ដល់​សិស្ស​ និស្សិត​រៀន​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុ​មហា​វិទ្យា​ល័យ​ ៤៤០ លើក​នាក់ ជា​មួយ​នឹង​ថវិកា​ឧបត្ថម្ភ​ តាម​រយៈ​គោល​នយោ​បាយ​ផ្សេង​ៗ​របស់​មជ្ឈិម​និង​មូល​ដ្ឋាន​ជាង​១៥​ពាន់​លាន​ដុង៕​

                          ថាញ​ឡុង​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ