នគរបាលស្រុកមីទូ ខេត្តសុកត្រាំង អនុវត្តល្អនូវការងារឃោសនា ចលនា ម្ល៉ោះហើយប្រជាជន សកម្មចូលរួមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ម្ចាស់ការបង្ការ ប្រឆាំងបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
អ្នកមានប្រជាប្រិយនៅឃុំភូមី ចុះទៅតាមផ្ទះផ្សព្វផ្សាយចលនាមាមីងខ្មែរសកម្មចូល
រួមបង្ការប្រឆាំងឧក្រិដ្ឋកម្ម។
ក្នុងអំឡុង១០ឆ្នាំអនុវត្តការចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” គណៈចង្អុលការបង្ការប្រឆាំងបទល្មើស បាបគ្រោះសង្គម និងកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិស្រុកមីទូ ធើ្វការឃោសនាផ្សព្វផ្សាយបានជាង១.០០០លើក មានអ្នកចូលរួមជាង៥៣.៦០០លើកនាក់; ពង្រីកទម្រង់បង្ការប្រឆាំងបទល្មើសមានប្រសិទ្ធភាពចំនួន១៤ទ្រង់ ដូច៖ ទម្រង់ “ភ្លើងបំភ្លឺផ្លូវជនបទ”; “ឧគ្ឃោសនស័ព្ទសន្តិសុខ”; “កាមេរ៉ាធានាសន្តិសុខសណ្តាប់ធ្នាប់”; “ស្វ័យបង្ការ ស្វ័យគ្រប់គ្រងក្នុងមូលដ្ឋានគោរពបូជា”; “ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស”។ល។ ឆ្លងតាមរយៈនោះ ប្រជាជនបានផ្តល់ដំណឹងដ៏មានតម្លៃជាង៧៤១ដំណឹង ជួយដល់កម្លាំងនគរបាលធ្វើការសើុបអង្កេត រកឃើញហេតុផលច្បាស់លាស់ករណីបំពានច្បាប់ចំនួន៥៤០ករណី ចាប់ឃាត់ខ្លួនមុខសញ្ញា ២.២០៨នាក់។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ ២៤២ករណី ចាប់ឃាត់ខ្លួនមុខសញ្ញា៣៣៤នាក់ បាបគ្រោះសង្គម២៩៨ករណី ចាប់ឃាត់ខ្លួននិងធ្វើបណ្ដឹងមុខសញ្ញាជួញដូរ ស្តុកទុកគ្រឿងញៀនខុសច្បាប់៤៩នាក់ ពិន័យមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន២៣៤នាក់ និងនាំទៅផ្តាច់ញៀនចាប់បង្ខំ៨នាក់ ចាប់ឃាត់ខ្លួនមុខសញ្ញាដែលមានដីកាតាមចាប់ខ្លួន១៤នាក់ និងចលនាប្រជាជនស្ម័គ្រចិត្តប្រគល់គ្រីបអគ្គិសនីឆក់ត្រីខុសច្បាប់៤៦៧គ្រឿងជាដើម។
អនុសេនីយ៍ឯក ត្រឹងវ៉ាន់ធ្វឹង ប្រធាននគរបាលឃុំភូមី ឱ្យដឹង៖ “ឃុំភូមី មានជនរួមជាតិខ្មែររស់នៅកុះករ ស្ថានភាពឧក្រិដ្ឋជនសកម្មភាពស្មុគស្មាញ។ ផ្តើមពីនោះ ក្រៅពីការគ្រប់គ្រង ដើរល្បាត កម្លាំងនគរបាលនៅទាំងសហការជាមួយនឹងរណសិរ្ស អង្គការមហាជន និងអ្នកមានប្រជាប្រិយ ជំរុញការឃោសនា ចលនាជនរួមជាតិខ្មែរ ចូលរួមបង្ការប្រឆាំងបទល្មើសគ្រប់ប្រភេទ។ អាស្រ័យហេតុនោះ មាមីងខ្មែរអប់រំកូនចៅមិនប្រព្រឹត្តខុសច្បាប់ ម្ចាស់ការចូលរួមទម្រង់ធានាសន្តិសុខសណ្តាប់ធ្នាប់។ បច្ចុប្បន្ន មាមីងខ្មែររស់នៅសាមគ្គី មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងម្ចាស់ការថ្កោលទោសឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ឆ្នាំ២០២២ ឃុំភូមី ជោគជ័យក្នុងការប្ដូរភូមិសាស្រ្តចំណុចសំខាន់ ស្មុគស្មាញខាងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់”។
តាមប្រសាសន៍អនុប្រធាននគរបាលស្រុកមីទូ ង្វៀងថាញឌៀង នគរបាលស្រុកនឹងពង្រឹង ធ្វើឱ្យសុក្រឹត លើកកម្ពស់គុណភាពសកម្មភាពរបស់កងកម្លាំង និងអង្គការស្នូលនានាដែលការពារសន្តិសុខនៅមូលដ្ឋាន; បន្តបើកទូលាយទម្រង់ បង្ការប្រឆាំងឧក្រិដ្ឋកម្ម និងស្ងើចសរសើរ ជូនរង្វាន់បានទាន់ពេលដល់គំរូឈានមុខក្នុងចលនាការពារសន្តិសុខមាតុភូមិ៕
យ្វីអាញ-វិមាន