មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/07/2023 - 10:04

ជន​បទ​តំ​បន់​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​រីក​ចម្រើន​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ដាក់​ចេញ​នូវ​សេចក្តី​សម្រេច​ កម្ម​វិធី​និង​ផែន​ការ​ជាច្រើន​ ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ផ្តើម​ពី​នោះ​ ឃើញ​ថា​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែរីក​ចម្រើន។​

ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ ទាក់​ទាញ​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ទស្សនា​កម្សាន្ត។​

យោង​តាម​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​គៀង​យ៉ាង​ ជន​ជាតិ​ខ្មែរ​គឺ​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​បំ​ផុត​នៅ​គៀង​យ៉ាង​ មាន​ប្រ​ជា​ជន​ជាង​១៣%​នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត។​ ជន​រួម​ជាតិ​ខ្មែរ​តែង​មាន​ស្មារតី​ស្នេ​ហា​ជាតិ​ រស់​នៅ​សាមគ្គី​ រួម​រស់​ជា​មួយ​ជន​ជាតិ​ឯទៀត​ជា​បង​ប្អូន​លើ​ភូមិ​សាស្ត្រ​ រក្សា​និង​ពង្រីក​ប្រ​វេណី​បដិវត្តន៍ ប្រ​ពៃណី​វប្ប​ធម៌​ថ្លៃ​ថ្លា​របស់​ជន​ជាតិ​ខ្មែរ។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ខេត្ត​គៀង​យ៉ាង​ មាន​គោល​ការណ៍​ គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ផ្តើម​ពី​នោះ​ ធ្វើ​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​ប្ដូរ​ផ្លាស់​ច្រើន​និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ៖ សេដ្ឋ​កិច្ច​បន្ត​អភិវឌ្ឍន៍ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ដល់​ជន​រួម​ជាតិ​ខ្មែរ​ ជួយ​ដល់​មាមីង​អនុវត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។​ គោល​នយោ​បាយ​ សុខុ​មាល​ភាព​សង្គម​ ឧបត្ថម្ភ​អគ្គិ​សនី​ លំ​នៅ​ឋាន​ ដី​ធារ​ផ្ទះ​ ដី​ផលិត​កម្ម​ ផ្លាស់​ប្តូរ​មុខ​របរ​ ទឹក​ស្អាត​ ថែទាំ​សុខ​ភាព​ អប់រំ​និង​បណ្តុះ​បណ្តាល។ល។​ ត្រូវ​បាន​អនុវត្ត​ល្អ។​ អា​ស្រ័យ​ដូច្នោះ​ ជីវ​ភាព​សម្ភារ​ៈ ស្មារតី​របស់​ជន​រួម​ជាតិ​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ចំ​នួន​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ មាន​បាន​ គ្រប់​ហូប​កើន​ឡើង​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ខ្មែរ​នៅ​០,២៨% គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រនៅ​០,២៥% បើ​ប្រៀប​ធៀប​នឹង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ទូទាំង​ខេត្ត។​

លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​បន្ថែម៖ “ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​ដែល​ទទួល​បាន​ ពេល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​២០២១-២០២៥ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ធានា​សុខុ​មាល​ភាព​សង្គម; កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព​ បង្រួញ​គម្លាត​អំ​ពី​កម្រិត​រស់​នៅ​បន្តិច​ម្តង​ៗ​ បើ​ប្រៀប​ធៀប​នឹង​តំ​បន់​អភិវឌ្ឍ​ ខេត្ត​នៅ​ទាំង​ផ្តុំ​កម្លាំង​កសាង​និង​អភិវឌ្ឍ​គម្រោង​នា​នា​ក្នុង​ការ​អភិរក្ស​ ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ថ្លៃ​ថ្លា​របស់​ជន​ជាតិ​ តួ​យ៉ាង៖ “ការ​អភិរក្ស​និង​អភិវឌ្ឍ​ភូមិ​ វប្ប​ធម៌​ប្រ​វេណី​ជន​ជាតិ​ខ្មែរ” “ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង​ ដំ​ណាក់​កាល​២០២១​-២០២៥”...។​

លោក​ឡេ​មិញ​ខ្វា អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “ស្រុក​ហ្គ​ក្វាវ បាន​ជ្រើស​រើស​ធ្វើ​ជា​ទីតាំង​រៀប​ចំ​ “ទិវា​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​គៀង​យ៉ាង​ជា​រៀង​រាល់​ឆ្នាំ​។​ ពិធី​នេះ​ មាន​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​កម្សាន្ត​ បញ្ជាក់​ថា​ ការ​រៀប​ចំ​ទទួល​បាន​ជោគ​ជ័យ។​ ជា​ពិសេស​ បណ្តា​សកម្ម​ភាព​វប្ប​ធម៌​កីឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ដូច៖ ប្រ​ណាំង​ទូក-ង បណ្តែត​ប្រ​ទីប សំ​ពះ​ព្រះ​ខែ។ល។​ ទាក់​ទាញ​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ”៕​

                                ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ