10/07/2023 - 16:45

សេចក្តី​កំ​ណត់​ថ្មី​ពាក់​ព័ន្ធ​ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ រហូត​ដល់​ដាច់​ឆ្នាំ​ ២០២៣ ប្រាក់​កម្រៃ​សេវា​ផ្តល់​ជូន​អត្ត​សញ្ញា​ណ​ប័ណ្ណ​ពល​រដ្ឋ​ ស្មើ​នឹង​ ៥០% នៃ​កម្រិត​យក​ប្រាក់ កម្រៃ​នា​បច្ចុប្បន្ន​។​

​ រូប​ថត​ជា​ឧទាហរណ៍។​

ក្រ​សួង​ហិរញ្ញ​វត្ថុ​ទើប​ប្រ​កាស​ឱ្យ​ប្រើ​សារាចរ​លេខ​ ៤៤​/២០២៣ កំ​ណត់​ពី​កម្រិត​នៃ​ខ្ទង់​ប្រាក់​សោ​ហ៊ុយ ប្រាក់​កម្រៃ​មួយ​ចំ​នួន​ ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។​

យោង​តាម​សារាចរ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៣ ប្រាក់​កម្រៃ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ស្មើ​នឹង​ ៥០% នៃ​កម្រិត​ប្រ​មូល​ប្រាក់​កម្រៃ​ដែល​មាន​ចែង​ត្រង់​មាត្រា​ទី ៤ នៃ​សា​រាចរ​លេខ​ ៥៩/​២០១៩/​TT-BTC ស្តីពី​កម្រិត​ប្រ​មូល​កម្រៃ​របប​នៃ​ការ​ប្រ​មូល​ប្រាក់​កម្រៃ​ ការ​បង់​និង​គ្រប់​គ្រង​ប្រាក់​កម្រៃ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ។​

ជាក់​ស្តែង​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ ពល​រដ្ឋ​ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ ៩ លេខ​ អត្ត​សញ្ញាណ​ប័ណ្ណ​ ១២លេខ​ មក​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ នឹង​បង់​ប្រាក់​កម្រៃ​ដោយ​កម្រិត​ ១៥.០០០ ដុង​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​មួយ​ច្បាប់។​

ប្តូរ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ដែល​ខូច​ មិន​អាច​ប្រើ​ប្រាស់​បាន; ផ្លាស់​ប្តូរ​ព័ត៌​មាន​អំ​ពី​គោត្ត​នាម នា​មក​ណ្តាល ​ឈ្មោះ​; លក្ខណៈ​សម្គាល់​ភិន​ភាគ​; កំ​ណត់​ភេទ​ និង​ស្រុក​កំ​ណើត​ឡើង​វិញ​; មាន​ការ​ខុស​ព័ត៌​មាន​លើ​អត្ត​សញ្ញាណ​ប័ណ្ណ​; ពេល​ពល​រដ្ឋ​មាន​តម្រូវ​ការ៖ បង់​ប្រាក់​កម្រៃ​ ២៥.០០០ ដុង​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​មួយ​ច្បាប់។​

ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ឡើង​វិញ​ ដោយ​សារ​បាត់​ បាន​វិល​មក​ចូល​សញ្ជាតិ​វៀត​ណាម តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​វៀត​ណាម៖ បង់​ប្រាក់​កម្រៃ​ ៣៥.០០០ ដុង​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​មួយ​ច្បាប់។​

ប្រាក់​កម្រៃ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ បាន​កាត់​បន្ថយ​ ៥០% ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន។​

ក្រៅ​ពី​នោះ​ តាម​សារា​ចរ​លេខ​ ៤៤ ប្រ​ភេទ​សោ​ហ៊ុយ ប្រាក់​កម្រៃ​ដទៃ​ទៀត​ក៏​បាន​កាត់​បន្ថយ​ដូច​ខាង​ក្រោម៖

- កាត់​បន្ថយ​ ៣០% សោ​ហ៊ុយ​ទាញ​យក​ និង​ប្រើ​ប្រាស់​ទិន្ន​ន័យ​អំ​ពី​បរិស្ថាន​កំ​ណត់​ត្រង់​តា​រាង​កម្រិត​ប្រ​មូល​សោ​ហ៊ុយ​ទាញ​យក​និង​ប្រើ​ប្រាស់​ទិន្ន​ន័យ​អំ​ពី​បរិស្ថាន​ ប្រ​កាស​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រាចរ​លេខ​ ២២​/២០២០/​TT-BTC ។​

-កាត់​បន្ថយ​ ៥០% សោ​ហ៊ុយ​ពិនិត្យ​វាយ​តម្លៃ​ គម្រោង​វិនិ​យោគ​កសាង​ កំ​ណត់​ត្រង់​តា​រាង កម្រិត​ប្រ​មូល​សោ​ហ៊ុយ​ពិនិត្យ​វាយ​តម្លៃ​គម្រោង​ វិនិ​យោគ​កសាង​ (សោ​ហ៊ុយ​ពិនិត្យ​វាយ​តម្លៃ​ របាយ​ការណ៍​ស្រាវ​ជ្រាវ​ដែល​អាច​យក​ទៅ​អនុវត្ត​វិនិ​យោគ​កសាង​បាន​ ឬ​សោ​ហ៊ុយ​ពិនិត្យ​វាយ​តម្លៃ​របាយ​ការណ៍​សេដ្ឋ​កិច្ច​-បច្ចេក​ទេស) ប្រ​កាស​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រាចរ​លេខ​២៨/ ២០២៣/TT-BTC។​

-កាត់​បន្ថយ​ ២០% សោ​ហ៊ុយ​ទាញ​យក​ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ អា​ស្រ័យ​ស្ថា​ប័ន​មជ្ឈិម​ អនុវត្ត​កំ​ណត់​ត្រង់​តារាង​ប្រ​មូល​សោ​ហ៊ុយ​ទាញ​យក​ ប្រើ​ប្រាស់​ប្រ​ភព​ទឹក​ អា​ស្រ័យ​ស្ថាប័ន​មជ្ឈិម​អនុវត្ត​ប្រ​កាស​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រាចរ​លេខ​ ០១/២០២២​/TT-BTC។​

-កាត់​បន្ថយ​ ៥០% ប្រាក់​កម្រៃ​កម្ម​សិទ្ធិ​ឧស្សាហ​កម្ម​ កំ​ណត់​ត្រង់​ជំ​ពូក​ A តា​រាង​កម្រិត​ប្រ​មូល​សោ​ហ៊ុយ ប្រាក់​កម្រៃ​កម្ម​សិទ្ធិ​ឧស្សា​ហកម្ម​ ប្រ​កាស​ឱ្យ​ប្រើ​អម​ជា​មួយ​សារា​ចរ​លេខ​ ២៦៣​/២០១៦/​TT-BTC ជាដើម។​

ចាប់​ពី​ថ្ងៃ​ទី០១ ខែ​០១ ឆ្នាំ២០២៤ ឡើង​ទៅ​ កម្រិត​ប្រ​មូល​ខ្ទង់​សោ​ហ៊ុយ ប្រាក់​កម្រៃ​កំ​ណត់​ត្រង់​តារាង​ដែល​បាន​លើក​ឡើង​ខាង​លើ​នឹង​អនុវត្ត​ទៅ​តាម​សេច​ក្តី​កំ​ណត់​នៃ​សា​រាចរ​ច្បាប់​ដើម​ និង​សា​រាចរ​ធ្វើ​វិសោ​ធន​កម្ម​ឬ​ជំ​នួស​ (ប្រ​សិន​បើ​មាន)។​

សារា​ចរ​លេខ​ ៤៤/២០២៣ មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ ឆ្នាំ​ ២០២៣៕​

                               យោង៖ PLO-វិមាន​

ចែករំលែកអត្ថបទ