ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/07/2023 - 16:45

បូក​សរុប​បណ្ដោះ​អា​សន្ន​ ៣ ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំ​ណាក់​កាល​ ២០២១​-២០២៥ និង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ ៣ ឆ្នាំ​ លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ចាប់​ពី​ឆ្នាំ​ ២០០១ ដល់​ឆ្នាំ​ ២០២៣ (ហៅ​កាត់​ថា​កម្ម​វិធី​) និង​ភារ​កិច្ច​ ដំ​ណោះ​ស្រាយ​សំ​ខាន់​ៗ​ ដំ​ណា​ក់​កាល​ ២០២៣-២០២៥ ។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ។​

យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​ តំ​បន់​ណាម​បូ​រួម​មាន ១៣ ខេត្ត​ ដោយ​មាន​ឃុំ​ចំ​នួន​ ៣០៨ ស្រូប​អត្រា​ប្រ​មាណ​ ៩% នៃ​ចំ​នួន​ឃុំ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ក្នុង​ទូទាំង​ប្រ​ទេស​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ មាន​តែ​ ៨ ខេត្ត​ប៉ុណ្ណោះ​ ដែល​មាន​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ ស្រូប​អត្រា​ប្រ​មាណ​ ៣,៦% ចំ​នួន​ឃុំ​ដែល​លំ​បាក​ខ្លាំង​ និង ២,៧% ភូមិ​លំ​បាក​ខ្លាំង​ក្នុង​ទូទាំង​ប្រ​ទេស​ដោយ​មាន​ ៥៥ ឃុំ​ និង​ ៣៥៦ ភូមិ។​ ដំ​ណាក់​កាល​ ២០២១-២០២៣ សរុប​ប្រ​ភព​ទុន​ដែល​បាន​បែង​ចែក​របស់​កម្ម​វិធី​សម្រាប់​ខេត្ត​នា​នា​នៅ​តំ​បន់​ណាម​បូ​ជាង​ ២.២៧៧ ពាន់​លាន​ដុង​ ស្រូប​អត្រា​ជាង​ ៥,៤% នៃ​ប្រ​ភព​កម្លាំង​សរុប​ទូទាំង​កម្ម​វិធី។​ ចាប់​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​មក​ទល់​ពេល​នេះ​ មាន​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ជា​ច្រើន​ បាន​ចាក​ផុត​ពី​ក្រប​ខណ្ឌ​លំ​បាក​ខ្លាំង​ សន្សឹម​ៗ​សម្រេច​ជា​ស្ថាពរ​ទិស​ដៅ​នៃ​ការ​កសាង​ជន​បទ​ថ្មី​ មាន​ភាព​លំ​នឹង​និង​អភិវឌ្ឍន៍។​ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិសេស​គឺជន​រួម​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​តំ​បន់​ដាច់​ស្រ​យាល តំ​បន់​ជ្រាប​ទឹក​ប្រៃ​ក៏​នៅ​ជួប​ការ​លំ​បាក​ មិន​តិច​នោះ​ទេ។​

ជាក់​ស្តែង​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ នៅ​ខេត្ត​សុក​ត្រាំង​ អាង​យ៉ាង​ បាក​លីវ​ ហូវ​យ៉ាង​ ត្រា​វិញ៘ នៅ​មាន​ការ​លំ​បាក​ ជំ​ពាក់​ជំ​ពិន ជា​លក្ខណៈ​មូល​ដ្ឋាន​គ្រឹះ​ ដាច់​ដោយ​ឡែក​ ប៉ះ​ពាល់​ដល់​ល្បឿន​ដំ​ណើរ​ការ​ និង​ប្រ​សិទ្ធ​ភាព​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ដំ​ណាក់​កាល​ ២០២១-២០២៣។​ ដូច្នេះ​ ភូមិ​ភាគ​នីមួយ​ៗ​ក៏​បាន​ស្នើ​ឱ្យ​កែ​តម្រូវ​ទិស​ដៅ​ ភាគ​កម្រិត​និង​ខ្លឹម​សារ​នៃ​គម្រោង​ អនុគម្រោង​សម្រាប់​ដំ​ណាក់​កាល​បន្ត​បន្ទាប់៘ ឱ្យ​បាន​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នា​នា​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​ ដើម្បី​មាន​របាយ​ការណ៍​ត្រឹម​ត្រូវ​ ច្បាស់​លាស់​ លទ្ធ​ផល​ពិត​ប្រា​កដ​ពី​គម្រោង​នីមួយ​ៗ​ ក៏​ដូច​ជា​ការ​ជំ​ពាក់​ជំ​ពិន​ដើម្បី​គណៈ​កម្មា​ធិការ​ជន​ជាតិ​ មាន​របាយ​ការណ៍​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង​ និង​ត្រៀម​សម្រាប់​សន្និ​បាត​ទូទាំង​ប្រ​ទេស​នៅ​ពេល​ខាង​មុខ។​ ផ្តើម​ពី​នោះ​ ដាក់​សំ​ណើ​ជូន​រដ្ឋ​សភា​អំ​ពី​ គោល​ការណ៍​និង​ទិស​ដៅ​នៃ​កម្ម​វិធី​ក្នុង​កិច្ច​ប្រ​ជុំ​ខាង​មុខ៕​ 

   ហា​ថា​ញ-លីសៀ

 

ចែករំលែកអត្ថបទ