04/07/2023 - 14:54

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចេញ​ដំ​ណើរ​យុទ្ធ​នាការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល​

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិធី​ចេញ​ដំ​ណើរ​យុទ្ធ​នាការ ​"យុវ​ជន​ស្ម័គ្រ​ចិត្ត​រដូវ​វិស្សម​កាល​" និង​ជ្រោម​ជ្រែង​ទិវា​បរិស្ថាន​ពិភព​លោក​ ទិវា​មហា​សាគរ​ពិភព​លោក​ ឆ្នាំ​២០២៣។​ សកម្ម​ភាព​នេះ​ សំ​ដៅ​ពង្រីក​កម្លាំង​យុវ​ជន​ ស្មារតី​ឈាន​មុខ​ និង​ការ​ស្ម័គ្រ​ចិត្ត​របស់​កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ រាល់​គ្រប់​សកម្ម​ភាព​ចូល​រួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ស្ម័គ្រ​ចិត្ត​ដើម្បី​ជីវ​ភាព​សហ​គមន៍។​

កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដាំ​ដើម​ឈើ។​

កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ ប្រ​មូល​សំ​រាម​តំ​បន់​លូបៃ​យ៉ា។​

ក្រោយ​ពី​ប្រារព្ភ​ពិធី មាន​កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជិត​ ១០០ នាក់ បាន​ចេញ​ដំ​ណើរ​អនុវត្ត​កិច្ច​ការ​ផ្សេង​ៗ​ ដូច​៖ ដាំ​ដើម​ឈើ​ជិត​ ១០០ ដើម​ ប្រ​មូល​សំ​ណល់​សំ​រាម​នៅ​តាម​តំ​បន់​លូ​បៃ​យ៉ា ភូមិ​ផ្សារ ឃុំ​ទ្រុង​ប៊ិញ ស្រុក​ត្រឹង​ដេ; កាប់​ឆ្ការ​គុម្ពោត​ព្រៃ​តាម​ផ្លូវ​គមនា​គមន៍​ជន​បទ  ជូន​ទឹក​ដោះ​ ២៩ កែ​ស​ដល់​សិស្ស​ក្រី​ក្រ​មាន​ជីវ​ភាព​ខ្វះ​ខាត​ លើ​ភូមិ​សាស្ត្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ស្រុក​ត្រឹង​ដេ៕​

យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ