ប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កងទ័ពការពារព្រំដែនសុកត្រាំង បានសហការជាមួយនឹងវត្តព្រៃជាប់ ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ រៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរឆ្នាំ២០២៣។ ថ្នាក់រៀនមានប្អូនៗសិស្សានុសិស្សចំនួន ២៩ នាក់ រៀនតាមកម្មវិធីភាសាខ្មែរថ្នាក់ទី ១ និងទី ២។ រយៈពេលរៀន ៨ សប្តាហ៍ ក្នុងមួយសប្តាហ៍រៀន ៣ ថ្ងៃ បង្ហាត់បង្រៀនដោយកម្មាភិបាលការពារព្រំដែនជាជនជាតិខ្មែរ ព្រះសង្ឃវត្តព្រៃជាប់ និងគ្រូបង្រៀនលើភូមិសាស្រ្តឃុំ។ ថ្នាក់រៀនសំដៅជួយឱ្យប្អូនៗចេះនិយាយនិងសរសេរអក្សរខ្មែរ រួមចំណែកអភិរក្សពង្រឹងនិងពង្រីកភាសា អក្សរសាស្រ្តរបស់ជនជាតិខ្មែរ៕
ថ្នាក់រៀនភាសាខ្មែរ បង្ហាត់បង្រៀនដោយកម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា។
យ្វីអាញ-លីសៀ