យោងតាមប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ លើភូមិសាស្រ្តឃុំមានភ្លៀងខ្យល់ អមដោយខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ១៥ ខ្នង ក្នុងនោះ ត្រូវខ្យល់កន្ត្រាក់របើកដំបូលទាំងស្រុង និងខូចខាតធ្ងន់ធ្ងរចំនួន ៣ ខ្នង; របើកដំបូល ៧០% មួយខ្នង; របើកដំបូលក្រោម ៥០% ចំនួន ៥ ខ្នង និងខូចខាតបន្តិចបន្តួចចំនួន ៦ ខ្នង។
រដ្ឋអំណាចភូមិភាគមកសួរសុខទុក្ខនិងជូនប្រាក់ជំនួយដល់គ្រួសាររងការខូចខាតធ្ងន់ធ្ងរ។
កម្មាភិបាល យុទ្ធជនបុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ រួមនឹងកងកម្លាំងនានា ចុះទៅជួយប្រជាជនជម្នះផលវិបត្តិនៃគ្រោះធម្មជាតិ។
ពេលទទួលបានព័ត៌មានភ្លាម ប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ បានបញ្ជូនកម្មាភិបាល យុទ្ធជន ១៨ លើកនាក់ រួមនឹងកងកម្លាំងនានានិងរដ្ឋអំណាចឃុំទ្រុងប៊ិញ ចុះទៅជួយប្រជាជនជម្នះនូវផលវិបត្តិ។ ទន្ទឹមនឹងនោះ រួមដំណើរជាមួយរដ្ឋអំណាចភូមិភាគ ទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភដល់គ្រួសារដែលរងការខូចខាតធ្ងន់ធ្ងរ ដោយទឹកប្រាក់ ៣ លានដុងក្នុងមួយគ្រួសារ៕
លីធាន - បកប្រែ៖ សុផន