22/05/2023 - 14:18

រក​វិធាន​ការ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ប្រ​កប​ដោយ​ចីរ​ភាព​

សិក្ខា​សាលា​ “រក​វិធាន​ការ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ប្រ​កប​ដោយ​ចីរ​ភាព​” អា​ស្រ័យ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ គណៈ​កម្ម​ការ​ការ​ងារ​ភាគ​ខាង​ត្បូង​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ សា​កល​វិទ្យា​ល័យ​កឹង​ធើ វិទ្យា​ស្ថាន​ FNF ដាក់​នៅ​វៀត​ណាម​ និង​នាយក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​ (គណៈ​កម្មាធិការ​ជន​ជាតិ) បាន​សហ​ការ​រៀប​ចំ​នៅ​ក្រុង​កឹង​ធើ។

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា។ 

 លោក​ស្រី ត្រឿង​ធីង៉ុក​អាញ់ អនុ​ប្រធាន​គណៈ​កម្មាធិការ​មជ្ឈិម​រណ​សិរ្ស​វៀត​ណាម
 ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា។

លោក​ង្វៀង​វ៉ាន់​ហុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ
ថ្លែងយោបល់អបអរសាទរសិក្ខាសាលា។

លោក​ង្វៀង​ទ្រុង​ញ៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​
ថ្លែង​អា​រម្ភ​កថា​សិក្ខា​សា​លា។

យោង​តាម​នាយក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​-គណៈ​កម្មា​ធិការ​ជន​ជាតិ​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៤៣ ស្រូប​អត្រា​ ៧,៥៨% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ក្នុង​តំ​បន់​ ភាគ​ច្រើន​គឺ​ជន​រួម​ជាតិ​ខ្មែរ​ (ជាង​ ១,១ លាន​នាក់) រស់​នៅ​លាយ​ឡំ​គ្នា​នឹង​គ្រួ​សារ​ជន​ជាតិ​កិញ​នៅ​ក្នុង​ខេត្ត​ ក្រុង​ ទាំង​ ៩៖ កឹង​ធើ សុក​ត្រាំង ត្រា​វិញ​ គៀង​យ៉ាង។ល។ ក្នុង​សិក្ខា​សាលា​មាន​បទ​អន្ត​រាគមន៍​ចំ​នួន​ ២១ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រួម​គ្នា​ពិភាក្សា​ពី​តថ​ភាព​នៃ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; រក​វិធាន​ការ​សំ​ដៅ​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​រហូត​ដល់​ឆ្នាំ​ ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥; គោល​នយោ​បាយ​បណ្តុះ​បណ្ដាល​តាម​រូប​ភាព​ ”ជម្រើស​តាំង​” សម្រាប់​ជន​ជាតិ​ភាគ​តិច​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​; តួនាទី​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្នុង​ការ​ចូល​រួម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ធានា​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ឃុំ​ព្រំ​ដែន​ ដំ​ណាក់​កាល​ ២០២១-២០២៥; រក​វិធាន​ការ​គោល​នយោ​បាយ​ជំ​រុញ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​សក្ដា​នុភាព​ ឧត្តម​ភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព។ល។ សិក្ខា​សាលា​ក៏​បាន​ពិភាក្សា​នូវ​វិធាន​ការ​ជាក់​ស្ដែង​ជា​ច្រើន​សម្រាប់​ជួយ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ មាន​ដូច​៖ ធ្វើ​ឱ្យ​សុក្រឹត​គោល​នយោ​បាយ​ម៉ា​ក្រូ ស្ដី​ពី​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​នារី​ជន​ជាតិ​ខ្មែរ​; កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​យោង​លើ​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូល​ដ្ឋាន​; កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​វិស័យ​ទេស​ចរណ៍​យោង​លើ​មុខ​របរ​រក​ស៊ី​និង​វប្ប​ធម៌​សង្គម។ល។ 

ថ្លែង​ក្នុង​អង្គ​សិក្ខា​សាលា​ លោក​ស្រី​ត្រឿង​ធីង៉ុក​អាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​ រណសិរ្សមាតុ​ភូមិ​វៀត​ណាម​ គូស​បញ្ជាក់​ សិក្ខា​សាលា​មាន​អត្ថ​ន័យ​នយោ​បាយ​យ៉ាង​ជ្រាល​ជ្រៅ បង្ហាញ​នូវ​តួនាទី ការ​ទទួល​ខុស​ត្រូវ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ទូទាំង​ប្រ​ទេស​និយាយ​រួម​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​ដោយ​ឡែក។ ផ្ដើម​ពី​នោះ​ ជួយ​ឱ្យ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ក្រុង​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ធ្វើ​សេនា​ធិការ​ សកម្ម​ភាព​ សហ​ការ​ជា​មួយ​នឹង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ក្នុង​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ១៧១៩/QĐ-TTg ស្ដីពី​ការ​ផ្ដល់​សច្ចា​ប័ន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ ២០២១-២០៣០ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល៕ 

                         ហា​ថាញ-បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ