គណៈប្រតិភូនៃមន្ទីរពហុព្យាបាលហ្វាហាវ- Medic កឹងធើ ទើបសហការជាមួយមន្ទីរសម្ភពកឹងធើ សម្ព័ន្ធឱសថសឹមង៉ុកលិញ វៀតណាម និងអង្គភាពនានាដែលពាក់ព័ន្ធបានធ្វើដំណើរទៅពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យ ជូនអំណោយដល់ប្រជាជននៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ត្រី វ៉ូវកាវក្វឹង សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពហុព្យាបាលហ្វាហាវ-Medic
កឹងធើ ប្រធានគណៈប្រតិភូជូនអំណោយអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខណ្ឌ
ឫស្សីកែវ រាជធានីភ្នំពេញក្នុងកម្មវិធី។
កម្មវិធីត្រូវបានអនុវត្តតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ មាសសាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន យោធសេវាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ អបអរសាទរខួបអនុស្សាវរីយ៍ ៥៦ ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការបរទេសវៀតណាមនិងកម្ពុជា (២៤/៦/ ១៩៦៧-២៤/៦/២០២៣) និងអបអរសាទរ ការបោះឆ្នោតរដ្ឋសភា នីតិកាលទី VII នៅព្រះរាជាណាចក្រកម្ពុជា។
ក្រុមវេជ្ជបណ្ឌិតនៃក្រុងកឹងធើ បានសហការនឹងសមាគមវេជ្ជបណ្ឌិតស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យជំងឺ ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនប្រមាណ ១.២០០នាក់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្យ៉ាងទៀត ក្រុមវេជ្ជបណ្ឌិតក្រុងកឹងធើ ក៏បានជូនអំណោយ ១.២០០ ចំណែក រួមមានគ្រឿងឧបភោគបរិភោគផ្សេងៗ ជូនប្រជាជនមកពិនិត្យជំងឺផងដែរ។
មានប្រសាសន៍ក្នុងព្រឹត្តិការណ៍នេះ ឧត្តមសេនីយ៍ត្រី វ៉ូវកាវក្វឹង សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពហុព្យាបាលហ្វាហាវ - Medic កឹងធើ ប្រធានគណៈប្រតិភូ ឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង មន្ទីរពេទ្យរៀបចំបាន ២៥ លើក ក្នុងការទៅពិនិត្យជំងឺនិងផ្តល់ថ្នាំពេទ្យដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រក្នុងប្រទេសនិងប្រទេសមិត្តកម្ពុជា គិតជាទឹកប្រាក់ សរុបជាង ២០ ពាន់លានដុង។ ដូច្នេះ ជោគជ័យរបស់កម្មវិធីជាសញ្ញាបោះជំហានអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពប្រវេណីរវាងប្រជាជនប្រទេសទាំងពីរវៀតណាម-កម្ពុជា; រវាងមន្ទីរពហុព្យាបាលហ្វាហាវ-Medic កឹងធើ ជាមួយភូមិភាគនានានៃព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំជាក់ស្តែង៕
ឡែធូ- លីសៀ