កសាងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ ឆ្លើយតបទៅនឹងតម្រូវការភារកិច្ច តែងបានភូមិភាគនានាចំណុះយោធភូមិភាគ៩ យកចិត្តទុកដាក់និងអនុវត្តយ៉ាងហ្មត់ចត់ប្រកបដោយប្រសិទ្ធភាព។ ផ្ដើមពីនោះ រួមចំណែកកសាងខឿនការពារប្រទេសទូទាំងប្រជាជនរឹងមាំ រក្សាលំនឹងនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមពីមួយថ្ងៃទៅមួយថ្ងៃ។
អាស្រ័យការយកចិត្តទុកដាក់វិនិយោគ ទើបទីស្នាក់ការគណៈបញ្ជាការយោធាឃុំជាច្រើនលើភូមិសាស្រ្តយោធភូមិភាគ ៩ ឈរជើង ត្រូវបានកសាងរឹងមាំ សមរម្យ។
គណៈកម្មាធិការបក្សយោធាខេត្ត ក្រុង តែងត្រួតពិនិត្យចុះឈ្មោះ គ្រប់គ្រងប្រជាពលរដ្ឋក្នុងកម្រិតអាយុតាមសេចក្ដីកំណត់ ក៏ដូចជាអនុវត្តល្អនូវការតែងតាំង បញ្ចប់តំណែងកម្មាភិបាលនិងបញ្ចូលយុទ្ធជនចូលកងប្រជាស្វ័យត្រាណ ប្ដូរចេញចំពោះកម្មាភិបាល យុទ្ធជនហួសអាយុ។ អង្គភាពនានានៅទាំងអនុវត្តល្អ ការរៀបចំនិងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់សាខាបក្សថ្នាក់ឃុំ ហេតុនោះ មកដល់សព្វថ្ងៃ គឺនៅលើភូមិសាស្រឃុំ សង្កាត់ ទីប្រជុំជនទាំងអស់ដែលយោធភូមិភាគ ៩ ឈរជើង សុទ្ធសឹងមានសាខាបក្សយោធា។ សាខាបក្សយោធាបានអំណះអំណាងតួនាទីស្នូលនៅមូលដ្ឋាន ជួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស រដ្ឋអំណាច ដឹកនាំ ចង្អុលការអនុវត្តការងារយោធា ការពារប្រទេស។
“ទោះបីលក្ខណសម្បត្តិនៅជួបការលំបាកច្រើន ប៉ុន្តែគណៈកម្មាធិការបក្សខេត្ត ក្រុម ប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត បានយកចិត្តទុកដាក់ធានាថវិកាសម្រាប់កម្លាំងប្រជាស្វ័យត្រាណ តាមអនុក្រឹត្យលេខ ៧២/ ២០២០/NĐ-CP ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ របស់រដ្ឋាភិបាល។ យោងតាមនោះ ធានាបានរបបគោលនយោបាយសម្រាប់កងកម្លាំងប្រជាស្វ័យត្រាណប្រចាំការ ផ្ដល់ជូនប្រាក់បំណាច់ទទួលបន្ទុក ប្រាក់បំណាច់មុខងារ ប្រាក់បំណាច់ អតីតភាព បរិក្ខារយោធា ប្រាក់ម្ហូបអាហារនិងប្រាក់កម្រៃថ្ងៃពលកម្មត្រឹមត្រូវតាមច្បាប់កងប្រជាស្វ័យត្រាណ” វរសេនីយ៍ឯក ថាច់ថាញទូ មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋាន យោធាខេត្តអាងយ៉ាង បានចែករំលែកដូច្នេះ។
តាមប្រសាសន៍វរសេនីយ៍ឯក ទ្រិញហ្វាយវុាំង ប្រធានការិយាល័យកងប្រជាស្វ័យត្រាណ សេនាធិការដ្ឋានយោធភូមិភាគ ៩ ទោះបីនៅជួបលំបាកច្រើន ប៉ុន្តែពិនិត្យរួមលទ្ធផលនៃការកសាងកម្លាំងប្រជាស្វ័យត្រាណ ចាប់តាំងពីផ្សព្វផ្សាយច្បាប់កងប្រជាស្វ័យត្រាណឆ្នាំ ២០១៩ និងឯកសារណែនាំផ្សេងៗ មកទល់បច្ចុប្បន្ន ឃើញថាភូមិភាគនានាបង្កបានភាពវិវឌ្ឍន៍ថ្មី ជាសារវន្តនិងគ្រប់ជ្រុងជ្រោយជាង។ បញ្រ្ជាបស៊ីជម្រៅនូវទស្សនៈគោលការណ៍ ស្ដីពីផ្លាស់ថ្មីការងារដឹកនាំ ចង្អុលការ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារកងប្រជាស្វ័យត្រាណ; ព្រមជាមួយនោះ លើកកម្ពស់ការទទួលខុសត្រូវនៃគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងប្រព័ន្ធនយោបាយទូទាំងនៅមូលដ្ឋាន និងកៀរគរទូទាំងប្រជាជនគិតគូរកសាងកងកម្លាំងប្រជាស្វ័យត្រាណ សំដៅឆ្លើយតបតម្រូវការភារកិច្ចក្នុងសភាពការណ៍បច្ចុប្បន្ន។ កងកម្លាំងប្រជាស្វ័យត្រាណរបស់ភូមិភាគនានា បានអនុវត្តល្អនូវតម្រូវការជាមូលដ្ឋាន នោះគឺ៖ អនុវត្តសម្រេចមុខងារ ភារកិច្ចក្នុងការងារយោធា ការពារប្រទេសនៅភូមិភាគ; ជាកងកម្លាំងស្នូលក្នុងការកសាងខឿនការពារប្រទេសទូទាំងប្រជាជន យុទ្ធសាស្ត្រការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តសន្ដិសុខប្រជាជននៅភូមិភាគ មូលដ្ឋាន; ជាកងកម្លាំងសំខាន់ក្នុងការកសាងយុទ្ធសាស្រ្តយោធាក្នុងតំបន់ការពារនៅភូមិភាគ៕
ប្រភព៖ កាសែតកងទ័ពប្រជាជន- ប្រែសម្រួល៖ ថាច់ធី