គាំទ្រទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមឆ្នាំ ២០២៣ ប៉ុស្តិ៍ការពារព្រំដែន និងកងនាវាចរណ៍លេខ ២ ចំណុះកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយសមាជិកសម្ព័ន្ធយុវជនឃុំ សង្កាត់ ទីប្រជុំជននៅតំបន់ព្រំដែនសមុទ្រចំនួន ១១ រៀបចំនូវសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យ។
កម្មាភិបាល យុទ្ធជនការពារព្រំដែន និងសមាជិកសម្ពន្ធយុវជនកំពុងអានសៀវភៅ។
តាមរយៈនោះ អង្គភាពក៏បានធ្វើការផ្សព្វផ្សាយអំពីទីតាំង អត្ថន័យ តួនាទី និងសារៈសំខាន់នៃសៀវភៅក្នុងជីវភាពសង្គម វិធីសាស្រ្តសិក្សានិងការអានសៀវភៅរបស់លោកប្រធានហូជីមិញ; រៀបចំប្រឡងស្វែងយល់អំពីទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាម; ឧទ្ទេសនាម និងដាក់តាំងសៀវភៅល្អៗជាង ១.៨០០ ក្បាល ស្តីពី “ជីវប្រវត្តិនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ” សៀវភៅច្បាប់ ប្រវត្តិកងទ័ពការពារព្រំដែនវៀតណាម កងទ័ពការពារព្រំដែនសុកត្រាំងនិងសៀវភៅល្អៗ សរសេរពីសម័យសង្គ្រាម និងសកម្មភាពបដិវត្តន៍; រៀបចំដាក់តាំង ទស្សនា និងស្វែងយល់ពីសៀវភៅដែលមានខ្លឹមសារផ្អែកលើមូលដ្ឋានច្បាប់និងប្រវត្តិសាស្ត្រ បញ្ជាក់ពីអធិបតេយ្យសមុទ្រ កោះរបស់ប្រទេសយើង ព្រមទាំងគោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការការពារអធិបតេយ្យសមុទ្រ កោះ; ថ្នាក់ដឹកនាំមេបញ្ជាការជាន់ខ្ពស់ក្នុងជួរកងទ័ពប្រជាជនវៀតណាម…។ ឆ្លងតាមរយៈសកម្មភាពនេះ សំដៅលើកកម្ពស់ការយល់ដឹង និងករណីយកិច្ចរបស់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ក្នុងការទទួលយកចំណេះដឹងនិងការអភិវឌ្ឍវប្បធម៌អានសៀវភៅ ពង្រឹងការយល់ដឹងគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ លត់ដំចិត្តគំនិត លក្ខណសម្បត្តិ “កងទ័ពអ៊ំហូ” ដល់កងទ័ពប្រជាជនគ្រប់រូបក្នុងស្ថានភាពថ្មី៕
យ៉ីអាញ់-ទីទុយ