17/04/2023 - 16:20

ភាព​វិវឌ្ឍ​ន៍​នៃ​កីឡា​ខេត្ត​បាក​លីវ

ឆ្នាំ​ ២០២២ កីឡា​បាក​លីវ​បាន​ឆ្លង​កាត់​ការ​លំ​បាក​ និង​បញ្ហា​ប្រ​ឈម​នានា​ ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​ជា​ច្រើន​ក្នុង​ការ​ប្រ​កួត​នៅ​ក្នុង​ប្រ​ទេស​តំ​បន់​ និង​នៅ​ស៊ី​ហ្គេម។

អត្ត​ពលិក​ខេត្ត​បាក​លីវ ទទួល​បាន​រង្វាន់​លេខ​ ១ ខាង​វិញ្ញា​សា​ប្រ​ណាំង​ទូក Canoeing នៅ​មហោ​ស្រព​កីឡា​ទូទាំង​ប្រទេស​ ឆ្នាំ​ ២០២២។

យោង​តាម​ប្រសាសន៍​លោក​ ត្រឹង​ថាញ​ទូ អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ហ្វឹក​ហាត់​និង​ប្រកួត​កីឡា​អប់រំ​កាយ​ខេត្ត​បាក​លីវ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ ខេត្ត​បាន​វិនិ​យោគ​លើប្រ​ភេទ​កីឡា​ដែល​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ចំ​នួន​ ១១ ដោយ​មាន​អត្ត​ពលិក​ចំ​នួន​ ១៣៥ នាក់។ ចំ​នួន​គ្រូ​បង្វឹក​ និង​អត្ត​ពលិក​ដែល​ត្រូវ​បាន​កោះ​ហៅ​បំ​ពេញ​ភារ​កិច្ច​នៅ​ក្រុម​ជម្រើស​ជាតិ​ខាង​វិញ្ញា​សា​នានា​គឺ​ ២៩ នាក់​; ក្នុង​នោះ​ មាន​គ្រូ​បង្វឹក ៣ នាក់​ កីឡា​ករ ៨ នាក់​ក្រុម​ជម្រើស​ជាតិ​ និង​កីឡាករ ១៦ នាក់​នៅ​ក្រុម​ជម្រើស​យុវ​វ័យ​។ បើ​និយាយ​ពី​កម្រិត​វិញ​ មាន​អត្ត​ពលិក​កម្រិត​ជើង​ឯក​ថ្នាក់​ជាតិ​ចំ​នួន​ ២៤ នាក់​ និង​មាន​អត្ត​ពលិក​កម្រិត​លេខ​មួយ​ថ្នាក់​ជាតិ​ចំ​នួន​ ២៩ នាក់។

ដើម្បី​ទទួល​បាន​លទ្ធ​ផល​ដូច​សព្វ​ថ្ងៃ​ កីឡា​បាក​លីវ​បាន​ធ្វើ​ការ​ជ្រើស​រើស​និង​បណ្ដុះ​បណ្ដាល​អ្នក​មាន​ទេព​កោ​សល្យ​ជាច្រើន​ឆ្នាំ​មក​ហើយ។ ខេត្ត​ផ្តោត​លើ​វិញ្ញា​សាកី​ឡា​ដែល​មាន​សក្តានុ​ភាព​មួយ​ចំ​នួន​ប៉ុណ្ណោះ​ ដូច​ជា យូដូ អត្ត​ពល​កម្ម​ប៉េតង់​ ប្រ​ណាំង​ទូក លើក​ដុំ​ដែក។ល។ ដើម្បី​ជ្រើស​រើស​អត្ត​ពលិក​ដែល​មាន​ទេព​កោ​សល្យ​ក្នុង​វិញ្ញា​សា​ទាំង​នេះ​ រួច​បញ្ជូន​ពួក​គេ​ទៅ​មូល​ដ្ឋាន​ហ្វឹក​ហាត់​ផ្សេង​ៗ។ លោក​ ត្រឹង​ថាញ​ទូ គូស​បញ្ជាក់​៖ “ក្នុង​លក្ខ​ណៈ​ដែល​ខេត្ត​នៅ​ជួប​លំ​បាក​ ថ្វី​ដ្បិតតែ​វិនិ​យោគ​តិច​វិញ្ញា​សា​ក៏​ដោយ​ ប៉ុន្តែ​គុណ​ភាព​របស់​អត្ត​ពលិក​ត្រូវ​បាន​ធានា​លក្ខណៈ​រៀន​សូត្រ ហ្វឹក​ហាត់​ និង​ប្រ​កួត​ប្រ​ជែង​យ៉ាង​ល្អ។ ដោយ​ការ​វិនិ​យោគ​ចំ​ទិស​ដៅ​ និង​អនុវត្ត​នូវ​របប​គោល​នយោ​បាយ​គ្រប់​សព្វ​សម្រាប់​អត្ត​ពលិក គ្រូ​បង្វឹក ហេតុ​នោះ​ បង្ក​បាន​ទំ​នុក​ចិត្ត​សម្រាប់​អត្ត​ពលិក​ហ្វឹក​ហាត់​ ប្រ​កួត​ប្រ​ជែង​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត”។

បច្ចុប្បន្ន​ មាន​អត្ត​ពលិក​ខេត្ត​ជា​ច្រើន​នាក់​ បាន​ចូល​រួម​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​ឆ្នាំ​ និង​ដណ្តើម​បាន​មេ​ដាយ​ជា​ច្រើន​ផង​ដែរ។ ជាក់​ស្តែង​នៅ​ស៊ី​ហ្គេម​លើក​ទី ៣១ បាក​លីវ​មាន​គ្រូ​បង្វឹក ៣ នាក់​ និង​អត្ត​ពលិក ៧ នាក់​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ខាង​វិញ្ញា​សា​នានា។ ជា​លទ្ធ​ផល​ទទួល​បាន​មេ​ដាយ​មាស​ចំ​នួន​ ២ គ្រឿង​ និង​មេ​ដាយ​សំ​រឹទ្ធ ១ គ្រឿង​ ជូន​ក្រុម​កីឡា​វៀត​ណាម។ អត្ត​ពលិក​ត្រឹង​ថាញ់ បាន​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម ២ ដង លើ​វិញ្ញាសា​ប្រ​ណាំង​ទូក Canoeing បាន​ឱ្យ​ដឹង​៖ “អា​ស្រ័យ​ បាន​ខេត្ត​ជ្រើស​រើស​ និង​បណ្តុះ​បណ្តាល​ ទើប​ខ្ញុំ​មាន​ឱកាស​ចូល​ក្រុម​ជម្រើស​ជាតិ។ ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម ២ លើក​ ខ្ញុំ​ទទួល​បាន​មេ​ដាយ​មាស​ ១ គ្រឿង​និង​មេដាយ​ប្រាក់​ ១ គ្រឿង។ សព្វ​ថ្ងៃ​ខ្ញុំ​កំ​ពុង​ហ្វឹក​ហាត់​ដើម្បី​ចូល​រួម​ស៊ី​ហ្គេម​លើក​ទី ៣២ ខាង​មុខ។ ខ្ញុំ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​មែន​ ប៉ុន្តែ​នៅ​ពេល​ចាំ​បាច់​ក៏​ប្រ​កួត​ឱ្យ​ខេត្ត​ដែរ”។ ចំ​ណែក​គ្រូ​បង្វឹក​កីឡា​ប៉េតង់​យ័ញ​ស៊ី​ផាន មាន​ប្រសាសន៍​៖ “ទោះ​បី​នៅ​ជួប​ការ​លំ​បាក​ខាង​មូល​ដ្ឋាន​សម្ភារៈ​ និង​ទីលាន​ហ្វឹក​ហាត់​ ប៉ុន្តែ​ ខេត្ត​បាក​លីវ តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​គិត​គូរ​របប​គោល​នយោ​បាយ​សម្រាប់​អត្ត​ពលិក និង​គ្រូបង្វឹក។ បច្ចុប្បន្ន​ កន្លែង​សម្រាក​និង​អា​ហារ​ដ្ឋាន​ ត្រូវ​បាន​សាង​សង់​ថ្មី​ ដូច្នេះ​អ្នក​រាល់​គ្នា​មាន​ការ​លំ​នឹង​ចិត្ត​ហ្វឹក​ហាត់​ និង​ប្រ​កួត​ប្រ​ជែង​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់”។

នៅ​ឆ្នាំ​ ២០២២ កីឡា​ខេត្ត​បាក​លីវ ឈ្នះ​បាន​មេ​ដាយ​គ្រប់​ប្រភេទ​ចំ​នួន​ ១៥ គ្រឿង​ នៅ​ក្នុង​ការ​ប្រ​ណាំង​ទូក Rowing និង​ទូក Canoeing នៅ​ពាន​រង្វាន់​ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ។ ឈ្នះ​មេដាយ​មាស​ចំ​នួន​ ៥ គ្រឿង​ មេ​ដាយ​ប្រាក់​ចំ​នួន​ ២គ្រឿង​ ឈរ​ចំ​ណាត់​ថ្នាក់​លេខ​ ២ ក្នុង​ចំ​ណោម​ក្រុម​ទាំង​អស់​ដែល​ចូល​រួម​ប្រ​កួត​នៅ​ពាន​រង្វាន់​ជើង​ឯក​យុវ​វ័យ​ថ្នាក់​ជាតិ​ Jujitsu; ឈ្នះ​មេ​ដាយ​មាស​ ១ គ្រឿង​ មេ​ដាយ​ប្រាក់​ ១ គ្រឿង​ នៅ​ពាន​រង្វាន់​កីឡា​ប៉េ​តង់​ជើងឯក​យុវ​វ័យ​ថ្នាក់​ជាតិ។ល។ ជា​មួយ​នឹង​កម្លាំង​យុវ​វ័យ​ ពោរ​ពេញ​ទេព​កោ​សល្យ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​អត្ត​ពលិកគ្រប់​រូប​ ឆ្នាំ​ ២០២៣ កីឡា​បាក​លីវ ប្រា​កដ​ជា​មាន​ស្នាដៃ​ខ្ពស់​ក្នុង​ការ​ប្រ​កួត​នៅ​ក្នុង​ប្រ​ទេស​ និង​នៅ​ស៊ី​ហ្គេម​ជា​ពុំ​ខាន៕

                        លីធាន​-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ