17/04/2023 - 16:20

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ​ បង្កើត​បញ្ជី​ឈ្មោះ​កប៉ាល់នេ​សាទ​៥៤៧ គ្រឿង​ មាន​ហា​និភ័យ​ល្មើស​សេចក្ដី​កំ​ណត់​ IUU

យោង​តាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​កា​ម៉ាវ​ នៅ​ឱកាស​ចំ​ណុច​ខ្ពស់​នៃ​ការ​បង្ក្រាប​ការ​ទាញ​យក​ផល​សមុទ្រ​ខុស​ច្បាប់​ មិន​រាយ​ការណ៍​ មិន​អនុវត្ត​តាម​សេចក្ដី​កំ​ណត់​ (IUU) តាំង​ពី​ដើម​ឆ្នាំ ២០២៣ មក​ទល់​បច្ចុប្បន្ន​ កម្លាំង​ជំ​នាញ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​បង្កើត​បញ្ជី​ឈ្មោះ​កប៉ាល់ នេសាទ ​៥៤៧ គ្រឿង​ មាន​ហា​និភ័យ​ល្មើស​សេច​ក្ដី​កំ​ណត់​ IUU; ត្រួត​ពិនិត្យ​កប៉ាល់​នេសាទ​ចំ​នួន​ ១៧.២៦៩ លើក​ និង​នាវិក ៧៨.២៦៨ នាក់​ ចេញ​ចូល​កំ​ពង់​ផែ​ត្រូវ​តាម​ច្បាប់​កំ​ណត់។ អង្គ​ភាព​រក្សា​ការ​ត្រួត​ពិនិត្យ​ ២៤/២៤ ម៉ោង​ ឆ្លង​តាម​រយៈ​ប្រ​ព័ន្ធ​ត្រួត​ពិនិត្យ​ដំ​ណើរ​គោចរ​របស់​កប៉ាល់​នេសាទ​នៅ​នឹង​បញ្ជា​ការ​ដ្ឋាន​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ទះ​ឃើញ​បាន​ទាន់​ពេល​ កប៉ាល់​នេសា​ចំ​នួន​ ២២ គ្រឿង​ ដែល​មាន​សញ្ញា​ឆ្លង​ទៅ​ដែន​សមុទ្រ​ប្រ​ទេស​ក្រៅ​; ប្រកាស​និង​ហៅ​រក​ប៉ាល់​នេ​សាទ​ ៩ គ្រឿង​វិល​ត្រ​ឡប់​មក​ដែន​សមុទ្រ​វៀត​ណាម​; សហ​ការ​ពិនិត្យ​បញ្ជាក់​កប៉ាល់​នេសាទ​ ១១២ គ្រឿង​  បាត់​សញ្ញា​តភ្ជាប់​លើ​សមុទ្រ​លើស​ពី​ ១០ ថ្ងៃ  ។ល។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កា​ម៉ាវ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​កប៉ាល​នេ​សាទ​ ក្នុង​ឱកាស​ចំ​ណុច​ខ្ពស់​នៃ​ការ​បង្ក្រាប​ការ​ទាញយក​ផល​សមុទ្រ​ខុស​ច្បាប់​ IUU។

ឆ្លង​តាម​រយៈ​ការ​សហ​ការ​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ គ្រប់​គ្រង​សកម្ម​ភាព​លើ​ដែន​សមុទ្ររបស់​ខេត្ត​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាន​បង្កើត​បញ្ជី​ឈ្មោះ​ និង​ចាត់​វិធាន​ការ​ ១៨/៤៤ ករណី​ល្មើស​សេចក្ដី​កំណត់​ IUU និង​ពិន័យ​រដ្ឋ​បាល​ជា​ទឹក​ប្រាក់​ជាង​ ៥០០ លាន​ដុង​ និង​ទើប​ធ្វើ​សំ​ណុំ​បែប​បទ​សម្រេច​រួច​រាល់​ ធ្វើ​សេ​នា​ធិការ​ជូន​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ចាត់​វិធាន​ការ​កប៉ាល់​នេសាទ​ ១ គ្រឿង​ ល្មើស​សេចក្ដី​កំណត់​ខាង​វិស័យ​ជល​ផល​ សរុប​ទឹក​ប្រាក់​ជិត​ ១ ពាន់​លាន​ដុង​និង​រឹប​អូស​ កប៉ាល់​នេសាទ​ដែល​ពោល​ខាង​លើ៕

ប្រភព៖ nhandan.vn - ប្រែសម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ