10/04/2023 - 16:43

កសាង​សាលា​រៀន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​

សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង បាន​ខ្នះ​ខ្នែង​កសាង​ឱ្យ​សម្រេច​បទ​ដ្ឋាន​ “សុវត្ថិ​ភាព​ អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” ដើម្បី​គ្រូ​បង្រៀន​និង​សិស្ស​ស្ងប់​អា​រម្មណ៍​បង្រៀន​និង​រៀន​សូត្រ​បាន​ល្អ​។

កម្មាភិ​បាល​ គ្រូ​បង្រៀន​និង​សមណ​សិស្ស​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូសុក​ត្រាំង ចូល​រួម​វគ្គ​ផ្សព្វ​ផ្សាយ​ច្បាប់​។

អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ទម្រង់​“ ៥ គ្មាន​ ២មាន​”  (គ្មាន​អំ​ពើ​ហឹង្សា ក្នុង​សាលា​រៀន​ គ្មាន​បាប​គ្រោះ​សង្គម​ គ្មាន​អគ្គិ​ភ័យ​ គ្មាន​កខ្វក់​បរិ​ស្ថាន​ គ្មាន​ជន​ទុច្ចរិត​ អូស​ទាញ បោក​ប​ញ្ឆោត; មាន​សុជីវ​ធម៌​ក្នុង​ការ​ចូល​រួម​ចរាចរណ៍​ និង​មាន​ស្មារតី​ស្វ័យ​ការ​ពារ​ ស្វ័យ​គ្រប់​គ្រង​កន្លែង​សិក្សា​រៀន​សូត្រ ស្នាក់​នៅ​ និង​បំ​ពេញ​ការ​ងារ)។ អា​ស្រ័យ​ហេតុ​នេះ​ គណៈ​ចង្អុល​ការ​ទម្រង់​របស់​សាលា​បាន​សហ​ការ​ជា​មួយ​នគរ​បាល​ខេត្ត​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​ ការ​ងារ​បង្ការ​ពន្លត់ អគ្គិ​ភ័យ​; ទប់​ស្កាត់​អំ​ពើ​ហឹង្សា​ក្នុង​សា​លា​រៀន​ ការ​ងារ​បង្ការ​មេ​រោគ​ HIV/AIDS... ដល់​សិស្ស​ គ្រូបង្រៀន​ និង​បុគ្គ​លិក​សាលា​។ ទន្ទឹម​នឹង​នោះ​ អប់រំ​សតិអា​រម្មណ៍​ សីល​ធម៌​ បុគ្គ​លិក លក្ខ​ណៈ​ដល់​សិស្ស​តាម​រយៈ​វិញ្ញាសា​មួយ​ចំ​នួន​ ដូច​ជា៖ អប់រំ​សីល​ធម៌​ពល​រដ្ឋ​ ប្រវត្តិ​វិទ្យា​ ភូមិ​វិទ្យា​ អក្សរ​សាស្រ្ត​និង​អប់រំ​ការ​ពារ​ប្រ​ទេស។

 នគរ​បាល​ណែ​នាំ​កម្មាភិ​បាល​ គ្រូ​បង្រៀន​ និង​សមណ​សិស្ស​នៃ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង ពី​ការ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​។

លោក​គ្រូ​ថាច់​ថាញ​ទូ នាយក​រង​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​សុក​ត្រាំង ឱ្យ​ដឹង​៖ “ចំ​ណុច​ពិសេស​របស់​សា​លា​ គឺ​សិស្ស​សិក្សា​រៀន​សូត្រ​និង​ប្រ​ជុំ​ជីវ​ភាព​ក្នុង​សា​លា​ ដូច្នេះ​សុវត្ថិ​ភាព​និង​សណ្តាប់​ធ្នាប់​ត្រូវ​តែ​ធា​នា​។ គណៈ​ចង្អុល​ការ​ទម្រង់​បាន​បង្កើត​ក្រុម​ស្វ័យ​ការ​ពារ​ស្ថា​​​ប័ន​ កង​ទង់​ក្រ​ហម ក្រុម​ស្វ័យ​គ្រប់​គ្រង​ ក្រុម​គ្រប់​គ្រង​សិស្ស​ ដើម្បី​តាម​ដាននិង​ណែ​នាំ​ប្អូន​ៗពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ បទ​បញ្ជា​ផ្ទៃ​ក្នុង​អន្តេ​វាសិក​ដ្ឋាន​និង​អា​ហារ​ដ្ឋាន។ ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ ម៉្លោះ​ហើយ​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​សា​លា​ត្រូវ​បាន​ធា​នា​ ហើយ​សិស្សា​នុសិស្ស​គោ​រព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ លក្ខ​ន្តិកៈ​របស់​សា​លា​បាន​ល្អ”។

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង អនុវត្ត​ទម្រង់​ “៤​គ្មាន​ ៣​មាន​”៖ គ្មាន​អគ្គិ​ភ័យ​ គ្មាន​លួច​ទ្រព្យ​សម្បត្តិ​ គ្មាន​ចូល​រួម​បាប​គ្រោះ​សង្គម​ គ្មាន​ជន​ទុច្ច​រិត​ឆក់​ឱកាស​អូស​ទាញ; មាន​ស្មារតី​ខ្ពស់​ពេល​ចូល​រួម​ចរា​ចរណ៍​ មាន​ស្មារតី​បង្ការ​ជំងឺ​ COVID-១៩ និង​ក្រម​សីល​ធម៌​ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​។ ដើម្បី​អនុវត្ត​ទម្រង់​ខាង​លើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​នោះ​ សា​លា​បាន​បង្កើត​គណៈ​ចង្អុល​ការ​ទម្រង់​ រួម​មាន​សមា​ជិក ២៣ រូប​ ដើម្បី​ផ្សព្វ​ផ្សាយ​ ឃ្លាំ​មើល​ និង​អនុវត្ត​។ រៀង​រាល់​ត្រៃ​មាស​ សា​លា​តែង​សហ​ការ​ជាមួ​យ​នគរ​បាល​ខេត្ត​ គណៈ​ឃោស​នា​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ដើម្បី​មក​ផ្តល់​ព័ត៌មាន​អំ​ពី​ស្ថាន​ភាព​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​; ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​; ច្បាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​ ច្បាប់​សន្តិ​សុខ​បណ្តាញ​ ច្បាប់​ការ​ពារ​និង​បង្ការ​អគ្គិភ័យ​ដល់​កម្មាភិ​បាល​ គ្រូ​បង្រៀន​និង​សមណ​សិស្ស។ ក្រៅ​ពី​នេះ​ សម្ព័ន្ធ​យុវ​ជន​សាលា​តែង​រៀប​ចំ​ប្រ​ជុំ​សិក្សា​ពី​បធាន​បទ​រៀន​សូត្រនិង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ និង​ឥរិយាបថ​ហូជី​មិញ​ ដើម្បី​ឱ្យ​សមណ​សិស្ស​លត់​ដំសីល​ធម៌​ និង​ផ្នត់​រស់​នៅ​ល្អ​ប្រ​សើរ៕ 

យ៉ី​អាញ-ទីទុយ

ចែករំលែកអត្ថបទ