មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/04/2023 - 14:41

ស្រ​ឡាញ់​ជក់​ចិត្ត​ភ្លេង​ពិណ​ពាទ្យ

យ័ញ​ជុង។

យ័ញ​ជុង អា​យុ ២០ ឆ្នាំ​ នៅ​ទីប្រជុំ​ជន​មិញ​លឿង​ ស្រុក​ចូវ​ថាញ់​ ខេត្ត​គៀង​យ៉ាង​ ស្រ​ឡាញ់​ជក់​ចិត្ត​ភ្លេង​ពិណ​ពាទ្យ​តាំង​ពី​កុមារ​ ដូច្នេះ​ យ័ញ​ជុង​បេ្តជ្ញា​ចិត្ត​ព្យា​យាម​ហាត់​រៀន​ភ្លេង​ឱ្យ​បាន​ស្ទាត់ ដើម្បី​បាន​ជ្រើស​រើស​ចូល​ជា​សមា​ជិក​ក្រុម​ភ្លេងពិណ​ពាទ្យ។

ប្លែក​ពី​មិត្ត​ភក្តិ​ដទៃ​ ពេល​រង់​ចាំ​ដល់​ឈុត​ប្រ​ឡង​របស់​ក្រុម​ មិត្ត​ភក្តិ​ច្រើន​តែ​ទៅ​អង្គុយ​នៅ​ឯតៀម​កា​ហ្វេ ប៉ុន្តែ​ចំ​ពោះ​យ័ញ​ជុង មិន​ដើរ​ពាស​ពេញ​ បែរ​ជា​អង្គុយ​ក្បែរ​ឆាក​តន្ត្រី ទោះ​បី​ការ​ប្រគំ​សម្តែង​របស់​ក្រុម​ចូវ​ថាញ់​ នៅ​វគ្គ​ចុង​ក្រោយ​។ យ័ញ​ជុង បាន​បង្ហើប​ឱ្យ​ដឹង​៖ “អង្គុយ​ក្បែរ​ឆាក​តន្ត្រី ដើម្បី​ជួយ​សែង​ ឧបករណ៍​ជា​មួយ​នឹង​បង​ៗ។ ម្យ៉ាង​តាំង​ពី​មុន​មក​ ខ្ញុំ​មិន​ធ្លាប់​បាន​អង្គុយ​ក្បែរ​ឆាក​ ដូច្នេះ​ ខ្ញុំ​ពេញ​ចិត្ត​ណាស់”។

យ័ញ​ជុង ប្រគំ​ភ្លេង​ពិណ​ពាទ្យ​ជា​មួយ​សមា​ជិក​ក្រុម​ភ្លេងពិណ​ពាទ្យ​ស្រុក​ចូវ​ថាញ់។

ជុង កំ​ពុង​សិក្សា​ឆ្នាំ​ទី ២ នៃ​អនុ​មហា​វិទ្យា​ល័យ​ វិជ្ជា​ជីវៈ​អន្តេ​វាសិក​ខេត្ត​គៀង​យ៉ាង​។ ហេតុ​នេះ​ ថ្ងៃ​ចុង​សប្តាហ៍​ទើប​ជុង​បាន​មក​ផ្ទះ​នៅ​ទីប្រ​ជុំ​ជន​មិញ​លឿង​ ដើម្បី​ហាត់​រៀន​ភ្លេងពិណ​ពាទ្យ ជា​មួយ​សមាជិក​ក្រុម​ភ្លេង។ និយាយ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​ ដើម្បី​បាន​ចូល​ជា​សមាជិក​ក្រុម​ភ្លេង យ័ញ​ជុង រៀប​រាប់​៖ “ផ្ទះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​វត្ត​ គ្រាន់​តែ​ស្តាប់​ឮ​សូរ​សំ​ឡេងពិណ​ពាទ្យ​ធ្វើ​ឱ្យ​ខ្ញុំ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​។ ព្រោះ​ហេតុ​នេះ​ កាល​ពី​កុមារ​ ពេល​មាន​បុណ្យ​ទាន​ម្តងៗ​ទៅ​វត្ត​លេង ខ្ញុំ​ចូល​ចិត្ត​ទៅ​ស្តាប់​ការ​ប្រគំ​ភ្លេង​ពិណ​ពាទ្យ។ ពេល​ភ្លេង​ពិណ​ពាទ្យ​ប្រគំ​ឡើង​ ខ្ញុំ​ហាក់​ជា​មាន​អា​រម្មណ៍​រំភើប​ចិត្ត​ រសាប់​រសល់​ ចង់​បាន​ប៉ះ​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ”។

ទឹក​ចិត្ត​យ័ញ​ជុង ចំ​ពោះ​ភ្លេង​ពិណ​ពាទ្យ ត្រូវ​បាន​រៀម​ច្បង​នៃ​ក្រុម​ភ្លេង​ពិណ​ពាទ្យ​សង្កេត​ឃើញ​និង​យល់​ព្រម​ជួយ​ណែ​នាំ​ហាត់​ភ្លេង។ បាន​ចូល​ជា​សមាជិក​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ដោយ​ការ​ស្រ​ឡាញ់​ជក់​ចិត្ត​ ដូច្នេះ​ ជុង​ហាត់​រៀន​ឆាប់​ចាំ​និង​បាន​ជ្រើស​រើស​ចូល​សមា​ជិក​ក្រុម​ភ្លេង ពេល​មាន​បុណ្យ​ទាន​ម្តងៗ ទៅ​សម្តែង​បម្រើ​នៅ​តាម​ភូមិ​ស្រុក​និង​វត្ត​អា​រាម​។ ជុង ផ្តោត​ទៅ​លើ​ការ​សិក្សា​វិជ្ជា​ជីវៈ​ ដូច្នេះ​ ពេល​វេលា​សម្រាប់​ការ​ លេង​ភ្លេង​មាន​តិច​តួច។ បន្ទាប់​ពី​បាន​ឮ​ដំ​ណឹង​ថា បាន​ជ្រើស​រើស​ចូល​ក្រុម​ភ្លេង​ពិណ​ពាទ្យ ស្រុក​ចូវ​ថាញ់​ទៅ​ប្រ​ឡង​នៅ​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ ជុង​សប្បាយ​ចិត្ត​ណាស់។ តាម​ប្រសាសន៍​បង​ស្រី ង្វៀង​ធីហាញ់ កម្មា​ភិបាល​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​ស្រុក​ចូវ​ថាញ់​ យ័ញ​ជុង​ព្យា​យាម​ហាត់​ភ្លេង​ទៀង​ទាត់​។ ប្អូន​ហាក់​ដូច​ជា​ពុំ​ដែល​រំលង​ការ​ហាត់​ភ្លេង សូម្បី​តែ​មួយ​ពេល​។ យ័ញ​ជុង យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ផ្តល់​យោ​បល់​ពី​សំ​ណាក់​រៀម​ច្បង ដើម្បី​សម្រួល​ការ​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​កាន់​តែ​ពិរោះ​រណ្តំ។ បន្ទាប់​ពី​សួរ​ថាម​កហាត់​ទៀង​ទាត់​ ដូច្នេះ​ តើ​មាន​បោះ​បង់​ការ​សិក្សា​ទេ ជុង ឱ្យ​ដឹង​៖ “ខ្ញុំ​ស្នើ​សូម​ក្រុម​រៀប​ពេល​ហាត់​ និង​កាល​បរិច្ឆេទ​ស្រប​គ្នា​ ដើម្បី​បាន​មក​ហាត់។ អា​ស្រ័យ​បាន​ក្រុម​ភ្លេង​អា​ណិត​ស្រ​ឡាញ់ ដូច្នេះ​ច្រើន​ហាត់​ចន្លោះ ម៉ោង​រៀន​និង​ថ្ងៃ​ដែល​ខ្ញុំ​បាន​សម្រាក”។

យ័ញ​ជុង មាន​គោល​បំ​ណង​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​វិជ្ជា​ជីវៈ​សីត​អគ្គិសនី​ ប្អូន​នឹង​ដាក់​ពាក្យ​សុំ​ការ​ងារ​នៅ​ក្នុង​ស្រុក​ ដើម្បី​មាន​ឱកាស​ច្រើន​បាន​ទៅ​សម្តែង​ភ្លេង​ពិណ​ពាទ្យ។ ចំ​ពោះ​យ័ញ​ជុង បាន​ទៅ​សម្តែង​គឺ​ជា​មោទន​ភាព​និង​រឹត​តែ​មាន​អត្ថ​ន័យ​ជាង​ទៀត​ ពេល​បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ៕

                                  ហា​ថាញ-មុនី

ចែករំលែកអត្ថបទ