ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/03/2023 - 16:45

នា​យក​រដ្ឋមន្ត្រី​ ផាម​មិញ​ជិញ ទទួល​ជួប​ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ បាន​ទទួល​ជួប​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនា​យក​រដ្ឋមន្ត្រី​រដ្ឋ​ មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​មក​បំ​ពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម។​

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ (ខាង​ស្តាំ​) ទទួល​ជួប​សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។​

ស្រប​ក្នុង​ឱកាស​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ បាន​នាំ​យក​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ របស់​លោក​អគ្គ​លេខា​ ង្វៀង​ភូត្រុង ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ និង​ក្នុង​នាម​ជា​នា​យក​រដ្ឋ​មន្ត្រី​ ជូន​ចំ​ពោះ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី​ ព្រះ​មហា​ក្សត្រី នរោត្តម​ មុនី​នាថ សីហនុ​ សម្តេច​តេជោ​ ហ៊ុន​សែន​ នា​យក​រដ្ឋ​មន្ត្រី​ និង​សម្តេច​ ហេង​ សំ​រិន ប្រ​ធាន​រដ្ឋ​សភា​ មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​

នា​យក​រដ្ឋមន្ត្រី​ ប្រ​សាសន៍​៖ ឆ្នាំ​ ២០២៣ កម្ពុជា​នឹង​ប្រ​ព្រឹត្ត​ឡើង​នូវ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ជា​ច្រើន​ ក្នុង​នោះ​មាន​៖ បោះ​ឆ្នោត​រដ្ឋ​សភា​ នីតិ​កាល​ VII និង​មហា​សន្និ​បាត​កីឡា​អា​ស៊ី​អា​គ្នេយ៍​លើក​ទី ៣២ (SEA Games ៣២) និង​មហា​សន្និ​បាត​កីឡា​ជន​ពិ​ការ​អា​ស៊ី​អា​គ្នេយ៍ (Para Games)។​ ក្នុង​លទ្ធ​ភាព​របស់​ខ្លួន​ រដ្ឋា​ភិបាល​វៀត​ណាម នឹង​ត្រៀម​លក្ខណៈ​ជួយ​ឧបត្ថម្ភ​ ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​គាំ​ទ្រកម្ពុជា​ រៀប​ចំ​ព្រឹត្តិ​ការណ៍​នេះ​ទទួល​បាន​ជោគ​ជ័យ​។​

សម្តេច​ក្រឡា​ហោម​ ស ខេង ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ អំ​ណះ​អំ​ណាង៖ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ រាជ​រដ្ឋា​ភិបាល​ និង​ប្រ​ជា​ជន​កម្ពុជា​ ចង​ចាំ​ជា​និច្ច​នូវ​ការ​គាំ​ទ្រ​ដ៏​ថ្លៃ​ថ្លា​របស់​បក្ស​ រដ្ឋ​ កង​ទ័ព​និង​ប្រ​ជា​ជន​វៀត​ណាម​ចំ​ពោះ​កម្ពុជា​ ក្នុង​បុព្វ​ហេតុ​តស៊ូ​រំដោះ​ជាតិ​ និង​កសាង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន។​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ និង​ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ ចក្រ​កម្ពុជា​ យល់​ថា​ ភាគី​ទាំង​ពីរ​គប្បី​បង្កើន​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ រួម​គ្នា​កសាង​ខឿន​សេដ្ឋ​កិច្ច​ឯក​រាជ្យ ម្ចាស់​ការ​ និង​សមាហរណ​កម្ម​។​

សម្តេច​ក្រឡា​ហោម​ ស ខេង ជឿ​ជាក់​ថា​៖ ជា​មួយ​នឹង​មនោ​សញ្ចេត​នា​ដ៏​ស្មោះ​សរ​ ចំ​ណង​សាមគ្គី​ភាព​និង​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រ​ទេស​ទាំង​ពីរ​ពិត​ជា​ពង្រីក​ទំ​នាក់​ទំ​នង​ “ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រ​វេណី​ កិច្ច​សហប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ ស្ថិរ​ភាព​យូរ​អង្វែង​” រួម​គ្នា​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​

ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​សេចក្តី​រីក​រាយ ដោយ​សារ​កិច្ច​សហប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ គឺជា​ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​កន្លង​។​ ឆ្លង​តាម​រយៈ​នោះ​ ឆ្នាំ​ ២០២២ តម្លៃ​ប្រាក់​សរុប​ពាណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​ពី​រសម្រេច​បាន​ ១០,៦ ពាន់​លាន​ USD កើន​ ១១% បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២១ ។​ ចំ​ពោះ​ការ​វិនិ​យោគ​ រហូត​មក​ទល់​ពេល​នេះ​វៀត​ណាម​មាន​គម្រោង​ វិនិ​យោគ​ចំ​នួន​ ២០៥ នៅ​មាន​សុពល​ភាព​នៅ​ប្រ​ទេស​កម្ពុជា​ ដោយ​មាន​ទុន​ចុះ​បញ្ជី​សរុប​ ២,៩៤ ពាន់​លាន​ USD ឈាន​មុខ​គេនៅ​អា​ស៊ាន​ និង​ស្ថិត​ក្នុង​ចំ​ណោម​ ៥ ប្រ​ទេស​បាន​វិនិ​យោគ​ផ្ទាល់​ធំ​បំ​ផុត​នៅ​ប្រ​ទេស​កម្ពុជា​។​

ដោយ​ឃើញ​ថា​ តុល្យ​ភាព​ភូមិ​សាស្រ្ត​ដើម្បី​សហ​ប្រ​តិ​បត្តិ​ការ​រវាង​ប្រ​ទេស​ទាំង​ពីរ​លើ​វិស័យ​សេដ្ឋ​កិច្ច​នៅ​មាន​ច្រើន​ណាស់​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ និង​ឧបនា​យក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ យល់​ថា​៖ ប្រ​ទេស​ទាំង​ពីរ​គប្បី​បង្កើន​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ រួម​គ្នា​កសាង​ខឿន​សេដ្ឋ​កិច្ច​ឯក​រាជ្យ ម្ចាស់​ការ​ និង​សមាហរណ​កម្ម​។​ ចំ​ពោះ​មុខ​ ភាគី​ទាំង​ពី​រត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ​ ដើម្បី​រៀប​ចំ​កិច្ច​ប្រ​ជុំ​ខេត្ត​ជាប់​ព្រំ​ដែន​ប្រ​កប​ដោយ​ជោគ​ជ័យ​; សម្ពោធ​ច្រក​ទ្វារ​ព្រំ​ដែន​ថ្មី​២រវាង​ប្រ​ទេស​ទាំង​ពីរ ឆ្លង​តាម​រយៈ​នោះ​ ជំ​រុញ​កសាង​ផ្លូវ​ព្រំ​ដែន​សន្តិ​ភាព​មិត្ត​ ភាព​សហ​ប្រតិ​បត្តិ​ការ​ និង​អភិវឌ្ឍន៍។​

ភាគី​ទាំង​ពីរបាន​ឯក​ភាព​គាំ​ទ្រគ្នា​ទៅ​វិញ​ទៅ​មក​លើ​វេទិកា​ពហុ​ភាគី​; គាំ​ទ្រគោល​ជំ​ហរ​លក្ខ​ការណ៍​របស់​អា​ស៊ាន​ អំ​ពី​សមុទ្រ​ខាង​កើត​ លើក​កម្ពស់​ច្បាប់​អន្តរ​ជាតិ​; អនុវត្ត​ពេញ​លេញ​ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេចក្តី​ថ្លែង​ការណ៍​ ក្រម​ប្រតិ​បត្តិ​របស់​ភាគី​នា​នា​នៅ​សមុទ្រ​ខាង​កើត​ (DOC) និង​កសាង​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ខាង​កើត​ (COC) ជាក់​ស្ដែង​ សុពល​ភាព​ ប្រ​សិទ្ធ​ភាព​ សម​ស្រប​ជា​មួយ​នឹង​ច្បាប់​អន្តរ​ជាតិ​ និង​ UNCLOS ១៩៨២ ៕​ 

      យោង៖ Chinhphu.vn - វិមាន​

ចែករំលែកអត្ថបទ