ឆ្នាំកន្លង ខេត្តត្រាវិញសម្រេចបាន “ស្នាដៃ” អំពីការគិតគូរផ្ទះសម្បែងជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ដោយមានផ្ទះមហាសាមគ្គីជាង ២.៤០០ ខ្នង ត្រូវបានសាងសង់និងប្រគល់ជូន។ អ្វីដែលសំខាន់ជាងគេ ក្នុងនោះមានផ្ទះមហាសាមគ្គី ចំនួន ៩១០ ខ្នង ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រនាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមកន្លងហើយ។ នេះពិតជាអំណោយដែលមានអត្ថន័យជួយមាមីងមានផ្ទះសម្បែងសមរម្យ លំនឹងជីវភាព។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រនៅស្រុកថ្កូវ នាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ២០២៣។
ពូសើុងយ័ញ អាយុ ៥៥ ឆ្នាំ គ្រួសារក្រីក្រ នៅភូមិយង់យ៉ៃ ឃុំទ្រឿង-ថ ស្រុកកូវង៉ាង ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រទាំង ៣២ ក្នុងឃុំទទួលបានផ្ទះមហាសាមគ្គីនាឱកាសបុណ្យចូលឆ្នាំថ្មីកន្លងហើយ។ ពូយ័ញ ឱ្យដឹង៖ ជីវភាពគ្រួសារក្រលំបាក ម្ល៉ោះហើយការដែលមានផ្ទះត្រឹមត្រូវដើម្បីនៅ គឺជាក្តីប្រាថ្នាក្នុងឆាកជីវិត។ បុណ្យចូលឆ្នាំនេះ គ្រួសារខ្ញុំបានរដ្ឋសង់ឱ្យផ្ទះមហាសាមគ្គី ម្ល៉ោះហើយអ្នកណាក៏ត្រេកអរដែរ។ ចាប់ពីថ្ងៃនេះទៅគ្រួសារពូឈប់បារម្ភពីភ្លៀងស្រក់ ពូនឹងខិតខំធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ។ ចំណែកលោកយាយ ថាច់ធីសៅរ៍ នៅភូមិផ្នោរអំពក់ ឃុំទ្រឿង-ថ ឱ្យដឹងដោយក្តីរំភើប៖ “ឆ្នាំនេះខ្ញុំអាយុ ៧៨ ឆ្នាំហើយ ប្រសិនបើមិនបានរដ្ឋសង់ផ្ទះមហាសាមគ្គីឱ្យ មិនដឹងជាដល់ពេលណាទើបសង់បានផ្ទះត្រឹមត្រូវនឹងគេ។ មិនត្រឹមតែខ្ញុំទេ សូម្បីមាមីងក្នុងភូមិទទួលបានផ្ទះអ្នកណាក៏ត្រេកអរ ហើយមិនភ្លេចគុណរដ្ឋទេ”។
ថ្នាក់ដឹកនាំស្រុកកូវង៉ាង ជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ នៅឃុំទ្រឿង-ថ ស្រុកកូវង៉ាង ឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមកន្លងហើយ។
ជាភូមិភាគដែលមានអត្រាគ្រួសារខ្មែរនិងគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រខ្ពស់បំផុតក្នុងខេត្តត្រាវិញ ឆ្នាំ ២០២២ ស្រុកថ្កូវមានគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រចំនួន ៣៥៨ គ្រួសារ ត្រូវបានពិនិត្យជ្រើសរើសផ្តល់ជូនផ្ទះមហាសាមគ្គីនាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។ ពូហ្វិញវ៉ាន់ថាញ់ នៅភូមិយង់ត្រាញ់ B ឃុំឡុងហ៊ីប ស្រុកថ្កូវ ឱ្យដឹង៖ “គ្រួសារខ្ញុំនិងគ្រួសារឯទៀត ទទួលបានផ្ទះសុទ្ធតែជាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងមនុស្សចាស់គ្មានទីពឹងជាដើម។ ពេលទទួលបានផ្ទះមហាសាមគ្គីក្នុងថ្ងៃកៀកជិតបុណ្យចូលឆ្នាំថ្មី នោះទើបដឹងថាមានអត្ថន័យ មនុស្សធម៌ដ៏ឧត្តុង្គឧត្តមពីកម្មវិធី”។
ផ្ទះមហាសាមគ្គីក្នុងមួយខ្នងដែលឧបត្ថម្ភ តម្លៃពី ៤០-៥០ លានដុង ហើយសាងសង់ដោយធានាលក្ខណៈជាប់រឹងមាំ ដោយមានការត្រួត ពិនិត្យពីរដ្ឋអំណាចភូមិភាគផងដែរ។ ពីព្រោះលំនៅឋានគឺជាក្តីប្រាថ្នាក្នុងឆាកជីវិតរបស់មនុស្ស ម្ល៉ោះហើយគ្រួសារជាច្រើនបានខិតខំសន្សែសន្សំ ចំណាយប្រាក់បន្ថែមទៅលើការឧបត្ថម្ភ ដើម្បីផ្ទះមហាសាមគ្គីកាន់តែរឹងមាំ ស្អាតបាត។
លោកឡេថាញប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឱ្យដឹង៖ ឆ្នាំ ២០២២ ទូទាំងខេត្តបានឧបត្ថម្ភផ្ទះដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រចំនួន ២.៤១៨ ខ្នង។ ក្នុងនោះ ថវិកាប្រគល់ជូនតាមរយៈធនាគារគោលនយោបាយសង្គមខេត្ត ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ ១.០៥២ គ្រួសារ បានបុលទុនជួសជុលលំនៅឋាន; មូលនិធិសុខុមាលភាពសង្គមខេត្ត បានឧបត្ថម្ភផ្ទះ ៩១០ ខ្នង ដទៃពីនោះគឺប្រភពមូលនិធិ “ដើម្បីអ្នកក្រ” ដែលថ្នាក់ខេត្ត និងថ្នាក់ស្រុកឧបត្ថម្ភ។ ឆ្នាំ ២០២៣ ខេត្តត្រាវិញបន្តការចលនាមូលនិធិ “ដើម្បីអ្នកក្រ” កៀរគរប្រភពកម្លាំងអនុវត្តកម្មវិធីសុខុមាលភាពសង្គម រួមចំណែកអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រដោយចីរភាពលើភូមិសាស្ត្រ។ ផ្តើមពីនោះ បង្កជាបុព្វបទដើម្បីខេត្តអនុវត្តមានប្រសិទ្ធភាពការកសាងសម្រេចបទដ្ឋានខេត្តជនបទថ្មីមុនឆ្នាំ ២០២៥ ៕
មិញទ្រី-លីសៀ